Part5(ជាមិត្ត)

153 13 2
                                    

ម៉ោងរោទ៍ រឺង....រឺង មានន័យថាដល់ម៉ោងចេញធ្វើការហើយ បុក្គលិកមួយៗស្វាសស្វែងរៀបចំទុកដាក់ឯកសារអោយស្រួលបួលអាងឆាប់បានចេញទៅផ្ទះ អ្នកខ្លះក៏ទៅ party បន្ត អ្នកខ្លះក៏ទៅញ៉ាំអាហារពេលល្ងាចជុំគ្រួសារឬមិត្តភក្តិ អ្នកខ្លះក៏ត្រូវប្រញាប់ទៅមើលកូន! ក្រុមហ៊ុននៅវេលាម៉ោង6:15នាទី ស្ងាត់អោយជ្រងំ ប៉ុន្តែនៅមានមិត្តទាំងបីរដែលកំពុងរៀបចំទៅផ្ទះដូចគេដែរ ហ្វូតដែររៀបចំរួចមុនគេក៏បោះសម្តីទៅកាន់មិត្តទាំងពីរដែលរៀបហ្នឹងដើរចេញពីរតុធ្វើការ
         "ចេញពីរហ្នឹងទៅផឹកហី?"
          "ក្នុងខួរក្បាលអែងនៀក៎ពរពេញទៅដោយការផេកហើយហ្វូត!" ជេមនិយាយទាំងលើកដៃរុញក្បាលហ្វូតទៅម្ខាង តាវ៉ាន់ឃើញបែបនេះហើយសើចទាំងក្រវីក្បាលតិច
           "អូយ៎!ឈឺវើយ! នេះអាការផឹកនៀក៎វាកាត់ស្រ្តេសបានច្រើន បានចេះតែចង់ផឹក!" ហ្វូតនិយាយទាំងធ្វើមុខជូរ មិនដឹងថារាល់ថ្ងៃស្ត្រេសរឿងអីខ្លះទេឃើញតែអង្គុយមើល series blរហូតសោះ
           "អើររ!តែបើរប៉ាវកំដរបានណា៎ អូនសម្លាញ់" ជេមនិយាយទាំងលើកជញ្ចើមដាក់ហ្វូត តែហ្វូតវិញក៏ខោកក្បាលជេមលឺសូរ ផូស....ហុឹម ស្រួយស្រឹបដូចបាយក្តាងទើបតែបំពងហើយថ្មីៗ
           "ចា៎បងសម្លាញ់! ចុះតាវ៉ាន់ទៅឬអត់?"" ហ្វូតងាកទៅតាវ៉ាន់ប៉ុន្តែតាវ៉ាន់ក្រវីក្បាលជំនួសសម្តី
           "មិនបានទៅទេ ទៅពីរអ្នកហ្នឹងចុះ!យើងជាប់ណាត់ហើយ" ពួកគេបណ្តើរគ្នាមកដល់ចំណត់ចាំ taxi ហ្វូតវិញគ្រាន់តែលឺថាមិត្តជាប់ណាត់ដឹងបាត់ហើយក៏ស្រាប់តែលិចស្នាមញញឹមមកភ្លាមៗ
           "ហុឺយ.......ឡានអ្នកណានោះ ស្អាតណាស់មើលទៅថ្លៃហើយ ជាតិនេះប្រហែលគ្មានវាសនាបានជិះទេ" ហ្វូតឆ្អុលពីរចម្ងាយទៅកាន់រយន្ត Porsche ដែលកំពុងតែជិះមកកាន់ពួកគេទាំងបីរ ឡានពណ៍ខ្មៅរលោង ក្រាបដី ហួយឡានរបស់គេតែតម្លៃគេក៏មិនតិចដែរ បែបជាខ្ទង់លានហើយមើលទៅ! កង់ឡានឈប់ងក់នៅហ្នឹងមុខអ្នកទាំងបីរ កញ្ចក់ឡានបើកមកបង្ហាញអោយឃើញបុរសសង្ហារ ចៅហ្វាយថ្មីថ្មោងរបស់ពួកគេនោះអី ហ្វូតហ្នឹងជេមឃើញហើយគឺគាំងតែម្តងនិយាយមិនចេញបានត្រឹមបើកភ្នែកធំៗ តែហ្វូតក៏ភ្ញាក់ខ្លួនមកវិញហើយក៏លើកដៃសំពះចៅហ្វាយរបស់ខ្លួនយ៉ាងសមរម្យ
             "ហិហិៗ.....ជម្រាបសួរបាទចៅហ្វាយ! មកយកមិត្តខ្ញុំឬបាទ?" ហ្វូតនិយាយទាំងស្នាមញញឹមទៅកាន់ប៉ន៍ ទាំងព្យយាមរុញតាវ៉ាន់កៀកឡាន រីអែរជេមវិញឃើញកាយវិការហ្វូតបែបនេះមានការឆ្ងល់ជាខ្លាំង ទេអម្បាលមិញឃើញកាចដូចខ្លាតែពេលនេះគឺស្លូតមើលតែកូនឆ្មា! ប៉ន៍ឃើញបែនេះក៏ញញឹមតបទៅវិញទាំងភ្នែកសម្លឹងមើលទៅកាន់តាវ៉ាន់!
             "តាវ៉ាន់អូនចូលឡានសិនមក!" ប៉ន៍និយាយទៅកាន់តាវ៉ាន់តែហ្វូតនោះលឿនជាងម្ចាស់សាមីខ្លួនទៀត គឺទាញទ្វារឡានបើកបានភ្លាម គឺរុញតាវ៉ាន់ចូលឡានតែម្តង ថែមទាំងញញឹមទៅយ៉ាងស្រស់ដូចមិនមែនហ្វូត មិនដឹងថាអ្នកតាខាងណាកាច់ទេលោកអើយ! កង់ឡានស្រាប់តែបង្វិលទៅមុខរហូតដល់ផុតពីរកន្ទុយភ្នែកជេមហ្វូត! ជេមឃើញឡានទៅបាត់ក៏ស្រាប់តែលើកដៃទះថ្ពាល់ហ្វូតតិចៗដោយសារគិតថាខ្មោចអាណាថាក៏មិនដឹងមកពីរណាទេបានមកចូលហ្វូតទាំងប្រលប់
              "ស្ទាបស្អីហែង?អានេះ!តោះទៅផឹក" ហ្វូតកៀកស្មាជេមដើរទៅរកតូបស្រាក្បែរនេះមួយកន្លែង មើលពីរចម្ងាយតូច ប៉ុន្តែខ្លឹមចា៎ ស្រាអ្វីក៏មានចង់ក្លេមបែបម្ហូមឬសាច់អាងក៏បាន មួយចប់ចា៎ស!
      បកមកមើលតាវ៉ាន់ហ្នឹងប៉ន៍នៅតាមផ្លូវវិញ តាវ៉ាន់គឺអង្គុយកៀកហ្នឹងបង្អួតឡានមែនទែនគឺថាសឹងតែធ្លាក់ទៅហើយ ដូចមានអារម្មណ៍ថាខ្លួនកំពុងចូលរូងខ្លា ប៉ន៍ឃើញបែបនេះក៏បង្ហើរសម្តីទៅកាន់នាយតូច
            "អង្គុយអោយស្រួលបួលទៅហេតុអ្វីរួញដូចកូនសត្វយ៉ាងនេះ? បងមានបានទៅធ្វើអីអូនអែរណា" ប៉ន៍និយាយទាំងស្រទន់ទៅកាន់រាងតូចដែលកំពុងរួញនៅក្បែរបង្អួច
            "អត់ទេខ្ញុំគ្រាន់តែមើលទេសភាពនៅពេលយប់ប៉ុណ្ណោះ!" រាងតូចនិយាយដោយសម្បីតែងាកមុខមើលរាងក្រាស់ក៏មិនហ៊ានដែរ ព្រោះមានអារម្មណ៍ថាខ្លាចនៅពេលដែលមើលមុខគេ!
            "បាទ!" ប៉ន៍បន្តបើកឡានរហូតទៅដល់ ភោជនីយដ្ឋានដល់ប្រណិតមួយ កង់ឡានឈប់ងក់នៅហ្នឹងមុខភោជនីយដ្ឋានដល់ប្រណិតដែលមើលទៅគឺសឹងតែដូចថានសួគ៍លើដីទៅហើយ! ពួកទាំងពីរដើរចូលដោយមានអ្នកចាំទទួលភ្ញៀវឈរអែបខាងឆ្វេងហ្នឹងខាងស្ដាំ ពួកគេដើរចូលទៅដល់កន្លែងទទួលភ្ញៀវដោយមានបុក្គលិកឈរចាំទទួលជាច្រើន ក្នុងនោះក៏មានអ្នកចាត់ចែងហ្នឹងគ្រប់គ្រងនៅក្នុងនោះ ដោយនិយាយទៅកាន់អ្នកទាំងពីរយ៉ាងសមរម្យ
             "តុអាហាររៀបចំរួចហើយបាទ!សូមអញ្ជើញមកតាមខ្ញុំណា៎លោកប្រុសទាំងពីរ!" មកដល់តិអាហារដែលមានម្ហូបពាសពេញនៅហ្នឹងតុគឺសិនតែជាគ្រឿងសមុទ្រដែលជាអាហាររបស់តាវ៉ាន់ចូលចិត្ត ប៉ុន្តែមកមើលអ្នកដែលធ្លាប់ចូលចិត្តពីរមុនតែឥឡូវគ្រាន់តែឃើញគឺធ្លាក់ទឹកមុខតែម្តង! បុក្គលិករៀបហ្នឹងដើរចេញតែត្រូវរាងតូចហៅឈប់បង្អាក់ដំណើរ
            "អើររ.....បងបាទ!" នាយតូចនិយាយរៀងរដាក់រដុំព្រោះរាងខ្លាចចិត្តអ្នកនៅទល់មុខនេះដែរ ព្រោះគេខំរៀបចំយ៉ាងពិសេសតែមកត្រូវម្ហូបដែលគេអាឡាក់សុីទៅវិញ
             "បាទអ្នកប្រុស អ្នកប្រុសត្រូវការអ្វីទៀតឬបាទ?"បុក្គលិកនិយាយដោយភ្ជាប់ជាមួយស្នាមញញឹម
             "សុំដូរយកស្តេកសាច់គោរ80%វិញ ព្រោះខ្ញុំអាឡាក់សុី!" បុក្គលិកងាកទៅមើលមុខប៉ន៍ហ្នឹងតាវ៉ាន់ដោយឆ្លាស់គ្នា ប៉ន៍ក៏យល់សភាពការក៏ងក់ក្បាលមានន័យថាយល់ព្រម! បុក្គលិកទាំងអស់ក៏នាំគ្នាប្រមូលអាហារទៅវិញទាំងអស់គ្មានសល់សូម្បីកន្ទិចកន្ទីលើយ ដោយប្តូរមកវិញគឺស្តេកសាច់គោពីរចាននៅលើតុប៉ុណ្ណោះ! ប៉ន៍កើតចិត្តឆ្ងល់ ដោយគិតថាតាវ៉ាន់ហ្នឹងចូលចិត្តតែគឺខុសទាំងស្រុងបែរជាអាឡាក់សុីទៅវិញ តាវ៉ាន់ពីរមុនគឺជាមនុស្សចូលចិត្តគ្រឿងសមុទ្រតែនេះគឺអត់ ឬមាននរណាលួចដូរអូនតាវ៉ាន់គេទៅណាបាត់ហើយ? ប៉ន៍ទះមុខខ្លួនតិចៗដោយនិយាយក្នុងចិត្ត"ឈប់គិតឆ្កួតៗទៅអាឡប់" ហើយក៏បែរជាមកអង្គុយសម្លឹងអ្នកទល់មុខដែលកំពុងអង្គុយហានសាច់នៅមុខ!
              "នេះជាអូនមែនទេតាវ៉ាន់?" គេនិយាយតិចៗសឹងតែមិនចង់លឺតែអ្នកខាងមុខស្តាប់លឺក៏សម្តីមកកាន់នាយយ៉ាងស្រទន់
             "លោកកើតអី?" តាវ៉ាន់ក្រវីដៃតិចៗកៀកហ្នឹងមុខប៉ន៍រហូតដល់នាយភ្ញាក់ពីរការគិត
             "បងអត់អីទេញាំទៅអាងទៅដើរលេងបន្ត!" ពួកគេបន្តញាំអាហាររហូតដល់ប្រហែលជាម៉ោង7:30យប់ក៏បន្តនាំគ្នាជិះឡានលំហែរខួរនៅហ្នឹងមាត់ទន្លេផ្តុំហ្នឹងក្រុមហ៊ុនដែលពួកគេធ្វើការ!! នៅតាមផ្លូវតាវ៉ាន់ប្រទះភ្នែកហ្នឹងតូបសាច់អាំងដែលគេតែងតែមកជាមួយជេមហ្វូត ឃើញបែបនេះក៏ស្នើរសុំអោយប៉ន៍ឈប់ឡាននៅក្បែរនោះដោយខ្លួនជាអ្នកចុះទៅទិញដោយខ្លួនអែង តែប៉ន៍មិនទុកចិត្តក៏ចុះដើរទៅតាមពីរក្រោយ!
              "អ៊ុំចា៎! យកសាច់គោអាំង5ចង្កាក សាច់ក្រក5ចង្កាក ហ្នឹងនំបុ័ងដាក់សាច់អោយមួយផង!មិនបាច់ខ្ចប់គេគឺនៅញាំនៅទីនេះចា៎" តាវ៉ាន់និយាយទៅអ៊ុំអ្នកលក់ទាំងស្នាមញញឹមធ្វើអោយអ្នកនៅក្បែរនោះលង់ស្នាមញញឹមសឹងតែបាក់ចង្កេះ រីអែរអ៊ុំឃើញមុខប៉ន៍ដូចប្លែកក៏សួរទៅកាន់តាវ៉ាន់នៅក្បែរនោះ
              "នរណាគេនិង?មកជាមួយមុខដូចប្លែកណ៎ តែសង្ហារដែរតើ តែនៅចាញ់ប្តីអ៊ុំ ហាសហាៗ លលេងអ្នកកំលោះដើរចូលតុខ្លួនអែងសិនទៅ តុណាទំនេរចូលតុនិងទៅកុំភ័យ!" អ៊ុំនិយាយដោយក្រសែរភ្នែកសម្លឺងមើលទៅកាន់បុរសសង្ហារមុខដូចកូនកាត់កូរ៉េ
              "គូរដណ្តឹងរើសបានតាមផ្លូវហ្នឹងណាអ៊ុំ" តាវ៉ាន់និយាយចប់ក៏រត់ទៅកន្លែងអង្គុយបាត់ធ្វើអោយអ្នកដែលដើរតាមពីរក្រោយញញឹមបិទមាត់មិនជិតទេ ក្មេងម្នាក់នេះទំនងមើលទៅប្រហែលជាអៀនហើយមើលទៅ!
               "ឃ្លានឬហេតុអ្វីមិនប្រាប់បងពេលនៅហាង?ហ្នឹងអាលបានបងហៅម្ហូបមកថែម" ដាក់គូទអង្គុយដល់កៅអីមិនទាន់ស្រាប់តែសម្តីទៅកាន់នាយតូចហៅបារម្ភជាពន់ពេក
               "ឃ្លាន!តែមិនចង់ញាំនៅក្នុងហាងទេ ចង់ញាំនៅខាងក្រៅវិញមានសាច់អាំង មើលទេសភាពតាមមាត់ទន្លេនៅពេលយប់ លោកឃើញទេបានមើលទាំងទន្លេ ទាំងផ្កាយ" តាវ៉ាន់និយាយដោយលើកដៃទៅផ្កាយមួយដួងដែលរះនៅឆ្ងាយជាងគេបំផុត មើលទៅហាក់ដូចជាកំព្រាឯការម្នាក់អែង
               "តែបងបារម្ភណា៎មកអង្គុយហាលសន្សើមបែបនៀក៎ ខ្លាចផ្តាសាយណាស់ដឹងទេ?" នាយសម្តីទៅកាន់ក្មេងម្នាក់ដែលអង្គុយមិនដឹងអីនៅហ្នឹងមុខទាំងបារម្ភជាខ្លាំង
                "មិនដែលឃើញឈឺអ្វីផងហ្នឹង!មកអង្គុយលេងជាមួយមិត្តតែរហូតហ្នឹង មកពីរលោកមិនដឹងហ្នឹងហើយបានចេះតែថា!" នាយតូចនិយាយដោយដៀងភ្នែកសម្លក់ទៅកាន់នាយកំលោះដែលកំពុងអង្គុយសើចនៅហ្នឹងមុខ
                "អារ៎ៗ សាច់មកដល់ហើយអញ្ជើញញាំតាមសម្រួលណាអ្នកកំលោះ ហួយឪវា! សង្ហារទាំងគូរតែម្តងណ៎រ បើជាកូនមីងវិញណា៎ មិនអោយមកអង្គុយហាលសន្សើមបែបនេះទេវាខូចស្បែក ប្រហែលជាត្រូវតែដេកក្នុងបន្ទប់ឃ្លុំស្បែកមួយថ្ងៃៗហើយមើលទៅ ហាសហាៗមីងនិយាយលេង ញាំទៅៗ" គាត់ឈប់និយាយមិនមែនគាត់មិនចង់និយាយទេក៏ព្រោះតែមានក្រសែរភ្នែកមាន់មួយគូរសម្លឹងមកគាត់សឹងតែជ្រុះគ្រាប់ភ្នែកហើយមើលទៅ! មីងលក់សាច់មើលសភាពមិនស្រួលក៏សុំដកខ្លួនចេញហើយ ព្រោះខ្លាចបែកក្បាលខានបានសុីការកូន!! ពួកគេបន្តនាំគ្នាអាហារទាំងនោះ ដោយមានការនិយាយគ្នាបន្តិចបន្តួច
                 "ពីរអ្នកមកជាមួយអូននៅពេលដែលបងទៅយកអូននៅចំណត់ឡាននោះជានរណា?"
                 "ជាមិត្ត" តាវ៉ាន់និយាយដោយមិនសូម្បីតែងាកមើលមុខមុខអ្នកកំលោះ!
                 "ហុឹម!អាហារនៅទីនេះឆ្ងាញ់មែន ឆ្ងាញ់ជាងនៅតាមហាងល្បីៗដែលបងស្គាល់ទៅទៀត!" នាយនិយាយទាំងកំពុងផ្តោតហ្នឹងរស់ជាតិនំបុ័ងដាក់សាច់នៅទីនេះ! ធ្វើអោយអ្នកអង្គុយនៅហ្នឹងមុខលិចស្នាមញញឹមមកភ្លាមៗ
                 "ឃើញទេ?ខ្ញុំថាឆ្ងាញ់គឺឆ្ងាញ់ហើយ អញ្ចឹងតើលោកអាចផឹកជាមួយខ្ញុំបានទេ? ទុកថាជាកន្លែងផ្តើម អនុស្សាវរីយ៍មុនដំបូងរបស់ពួកយើងទៅចុះ!" តាវ៉ាន់និយាយរួចក៏លើកដៃប្រាប់មីងអ្នកលក់អោយយកស្រាមកអោយ រីអែរមីងក៏ដឹងចិត្តទៅទៀតលើកមករហ័សទាន់ចិត្តតែម្តង ស្រាក៏ហោះមកដល់មុខភ្លាមៗ ពួកគេក៏នាំគ្នាបន្តផឹកជាមួយគ្នាហ្នឹងនិយាយគ្នាបន្តិចបន្តួច អស់ស្រាថែមស្រា អស់សាច់ក្លែមថែមសាច់ក្លែម ផឹកទាស់តែរកសន្លប់រៀងខ្លួនទៅហើយបានឈប់ ប៉ុន្តែអ្នកដែលមើលទៅមិនស្រវឹងទាស់តែសោះគឺកំលោះប៉ន៍យើងនោះទៅវិញទេ តាមពិតទៅគេផឹកតែ2-3កំប៉ុងនោះទេក្រៅពីរហ្នឹងគឺអោយនាយតូចទាំងអស់ហើយ ក្រោយពីរគិតលុយអីអស់រួចហើយក៏ត្រូវមកជួយគ្រាអ្នកស្រវឹងចូលក្នុងឡានទៀត! នៅតាមផ្លូវទៅផ្ទះវិញ ពេលនេះប្រហែលជាម៉ោង9:00យប់ តាមផ្លូវមានឡានម៉ូតូជិះមួយៗមិនសូវមានច្រើននោះទេ! អ្នកដែលស្រវឹងពេលនេះគ្រាន់តែដាក់ខ្នងចូលឡានភ្លាមគឺគេងយកតែម្តង គេស្រវឹងល្មមៗគឺក្អួតយកតែម្តងតែនេះផឹករាល់ថ្ងៃឡើសាំទៅហើយ អញ្ចឹងខ្ចិលក្អួត! សម្លេងឡានបានបញ្ឈប់នៅហ្នឹងមុខផ្ទះអ្នកស្រីតាន់យ៉ា ធ្វើអោយអ្នកដែលបាត់កូនប្រុសតាំងពីរល្ងាចរន្ទះសារចាំផ្លូវកូនប្រុសបន្តូលចិត្តមកផ្ទះ តែពេលនេះគឺរាងធូរទ្រូងវិញហើយព្រោះមានអ្នកជូនកូនខ្លួនមកផ្ទះ! គាត់បានរត់សម្តៅទៅកាន់ឡាន ដែលមាននាយកំលោះកំពុងគ្រារាងតូចចេញមកក្រៅ គាត់ដើរទៅទាញមុខតាវ៉ាន់មកមើលអោយច្បាស់ហ្នឹងមុខអោយប្រាកដចិត្តថានេះជាកូនរបស់គាត់មែនទេ? ដោយសម្តីតិចៗទៅកាន់មនុស្សកំពុងស្រវឹង.
               "កូនម៉ែពិតឬអត់នៀក៎? តែក៏អរគុណកូនប៉ន៍ដែលជូនប្អូនមកផ្ទះណា៎ បើកឡានទៅវិញអោយស្រួលបួលណាកូន"
               "បាទអ្នកមីង! តាវ៉ាន់បងសុំលាទៅវិញហើយណា៎ បាយៗ!" នាយនិយាយលាទៅកាន់ពីរអ្នកម្តាយកូនហើយក៏ដើរចូលឡានបើកជិះសម្តៅទៅផ្ទះបាត់! រីអែរម្តាយកូនយើងទាំងពីរអ្នករបស់យើងក៏បន្តើរគ្នាចូលទៅក្នុងផ្ទះ! បកមកអ្នកនៅក្នុងឡានសម្តៅទៅផ្ទះវិញ លើកទូរស័ព្ទតេទៅកាន់កូនចៅជំនិតរបស់ខ្លួនដោយមានការអោយធ្វើ
            In call
  "អាឡូ toyយើងមានការអោយអែងសើបរឿងមួយ"
  "រឿងអីទៅបាទ?"
  "រឿងរបស់តាវ៉ាន់"
   "ហាស៎? រឿងរបស់អ្នកប្រុសតូច?"
   "បើអោយសើបក៏សើបមកនិយាយស្អីច្រើនម្ល៉េស?"
   "អ្នកប្រុសហា៎!នេះអនាគតភរិយារបស់លោកប្រុសណា៎ ដេកជាមួយគ្នានៅជាមួយគ្នាស្អែកខានស្អែកហើយហ្នឹង ទៅស៊ើបធ្វើអ្វី ប្រពន្ធខ្លួនអែងអោបជាប់ហ្នឹងទ្រូងសោះហ្នឹង? តែថា អ្នកប្រុសតូចក៏មិនដែលទៅមានកូនភ្លោះឬបងប្អូនមកពីរណាដែរ!!"
    "អេ៎?កូនភ្លោះ?សើបរឿងកន្លែងបងប្អូនហ្នឹងបានល្អិតល្អន់ណា៎រឿងហ្នឹងយើងទុកចិត្តលើអែងហើយ!!"ទឺត...ទឺត នាយក្រាស់បិទទូរស័ព្ទពីរកូនចៅជំនិត ហើយមកអង្គុយគិតរឿង"កូនភ្លោះ" តាមដែលដឹងលឺមក គឺថាគូរដណ្តឹងរបស់ខ្លួនគឺគ្មានបងប្អូននោះទេគឺកូនទោលសុទ្ធសាតតែម្តង ឬមកពីរការអាឡាក់សុីនោះគឺជាការផ្លាញ់ប្តូរនៃសេរីរាង?
               បកមកមើលគូរស្នេហ៍ដល់ផ្អែមល្ហែមរបស់យើងវិញអង្គុយងក់សឹងតែក្បាលផ្គាប់នៅហ្នឹងតុហើយតែក៏នៅតែឈ្លាតជល់កែវបានធម្មតា!
           "ជល់!!.........ផាំង" ករណីសន្លប់នៅហ្នឹងតុមួយ! ជេមដែលជាអ្នកមិនទាន់សន្លប់ ក៏ជួយអៀវមនុស្សដែលសន្លប់ដើរទៅផ្ទះវិញ នៅតាមផ្លូវទៅផ្ទះវិញអ្នកដែលសន្លប់ក៏បានដឹងខ្លួនវិញថែមទាំងសម្តីមករអ៊ូរងូវៗ
          "អាចម៍ស្អីទេហា៎! កើតមកមនុស្សហ្នឹងគេដែរអត់មានក្បាលអាណារមកស្លាញ់ហា៎!"
           "ហែងចាំមើលតែអញមានសង្សារណា៎! អញយកសង្សារអញទៅបង្អួតគេនៅ concert p'nanonតែម្តង" ជេមលឺបែបនេះក៏ស្រាប់ញញឹមចេញមកភ្លាមៗតែម្តង
            "Concert គឺនៅឆ្នាំក្រោយអញ្ចឹងបន្តិចទៀតអែងហ្នឹងរកបានហើយ!"
            "អញចាំតែមើលតែ អួក....អួក...ក្អួតៗ ចង់ក្អួតៗ" ហ្វូតដែលកំពុងតែបានសម្តីសុកៗក៏ត្រូវបានចាក់បាញ់ឆៀវកណ្តាល់ទីបានសម្រេច! បន្ទាប់ពីរក្អួតឆ្អែតឆ្អន់ ក្អួតឡើងទន់ខ្លួនហើយ ចាប់ផ្តើមមានអាការៈក្តៅខ្លួនម្តង អ្នកដែលកើតចិត្តបារម្ភនោះគឺជេម ជេមក៏សម្រេចចិត្តនាំហ្វូតទៅផ្ទះខ្លួនតែម្តងព្រោះផ្ទះហ្វូតនៅឆ្ងាយណាស់ទម្រាំតែទៅដល់គឺមនុស្សសឹងតែខ្លាចជាសាកសពទៅហើយ! មកដល់ផ្ទះរបស់ជេមសភាពផ្ទះគឺស្ងាត់អោយជ្រាបព្រោះពេលនេះគឺម៉ោង11ជិត12ហើយ ជេមអៀវហ្វូតឡើងទៅបន្ទប់ដោយវេទនាបំផុតឃើញខ្លួនតូចៗអញ្ជឹងទេប៉ុន្តែធ្ងន់ដូចដំរី!! មកដល់បន្ទប់ជេមរៀបចំអោយហ្វូតគេងស្រួលបួលទើបខ្លួនចុះទៅយកទឹកហ្នឹងក្រណាត់មកជូតខ្លួនអោយបន្ត បើកអាវមកឃើញតែសាច់សរខ្ចីៗដូចបណ្តូលចេក ធ្វើអោយអ្នកអង្គុយជូតសឹងតែទប់ចិត្តសឹងមិនបាន
           "ទប់អាជេមទប់ បន្ធូរអារម្មណ៍មួយៗ ជាមិត្តវើយជាមិត្ត ជាមនុស្សដែលខ្លួនអែងស្រឡាញ់ បើយើងស្រឡាញ់គេកុំធ្វើអោយគេខូចអនាគតដោយសារយើងណា៎!!" ជេមប្រឹងទប់អារម្មណ៍សឹងតែមិនបាន ព្យាយាមជូតខ្លួនហ្វូតអោយឆាប់រួច ហ្នឹងអាលបានទៅគេងនៅសាឡុងនៅបន្ទប់ទទួលភ្ញៀវវិញ!!
___________
រាល់ការខុសអក្ខរាវិរុទ្ធ ពួកយើងសូមខន្តីអតីទោស ផងទៅចុះ🙏🏻 សម្រាប់ភាគបន្តសូមចុច vote នៅខាងក្រោមផងចា៎!

Love to last breath (ស្រឡាញ់អ្នកដល់ដង្ហើមចុងក្រោយ)Where stories live. Discover now