Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
(រឿងនេះសរសេរបែបខ្មែរ)
តាំងពីថ្ងៃwonwooនឹងmingyuបានប្ដូរInstagramនឹងគ្នារួចមក ស្ថិតភាពពួកគេទាំងពីរគឺនៅធម្មតា wonwooជាមនុស្សមិនសូវលេងឬក៌និយាយអ្វីក្នុងបណ្ដាញសង្គមនោះទេ តែwonwooតែងតែចូលលេងជារាស់ថ្ងៃ នឹងចូលមើលstoryរាស់ថ្ងៃ តែមិនតែមើលតែmingyuនោះទេគឺមនុស្សគ្រប់គ្នា។
ថ្ងៃនេះមិត្តក្នុងថ្នាក់wonwooបានចេញមកលេងនៅខាងក្រៅថ្នាក់គ្រប់គ្នា ព្រោះកាន់តែជិតដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ(😅) ហើយណាមួយនេះគឺជាឆ្នាំចុងក្រោយរបស់ពួកគេទើបនាំគ្នាលេងជាអនុស្សារ៍មួយ។
"Wonwooហា!" Dekyeomលើកដៃក្រវីទៅwonwooដែរអង្គុយនៅក្នុងថ្នាក់នឹងមើលពួកគេពីខាងក្នុង
"ចេញមក! ពួកយើងកម្របានលេងជាមួយគ្នាបែបនេះណាស់" Dekyeomនឹងសិស្សស្រី2-3អ្នកទៀតចូលមកអូសwonwooអោយទៅលេងនៅខាងក្រៅជាមួយគ្នា។
"ឈប់អូសទៅ!" Wonwooត្រូវបានពួកគេអូសដៃរហូតចេញបានពីតុហើយក៌ប្រាប់អោយពួកគេឈប់
"យើងដើរបាន"
Wonwooកំពុងលេងយ៉ាងសប្បាយជាមួយនឹងមិត្តរួមថ្នាក់ខ្លួន ពួកគេលេងផងនឹងមានការថតរូបយ៉ាងច្រើន
ក្រឹប! Dekyeomលើកទូរសព្ទមកថតរូបរបស់wonwooធ្វើអោយwonwooងាកមើលdekyeom។
"ឯងថតធ្វើអី?" WonwooសួរទៅDekyeomភ្លាមព្រោះពេលនេះពួកគេលេងហត់ពេកក៌នាំគ្នា សម្រាកនឹងរកអ្វីញាំសិនព្រោះម៉ោងក្រោយគ្រូមិនមកនោះទេ ពួកគេអាចលេងយូរទៀត។
Wonwooកំពុងបឺតទឹកក្នុងកែវមើលទៅDekyeomដែរមិនបានឆ្លើយតមនោះទេរួចបន្តចុចទូរសព្ទខ្លួនធ្វើអោយwonwooខឹងឡើង
"ពួកយើងថតរូបជុំគ្នាមួយ!" ក្រោយពីមិនឆ្លើយនឹងwonwoo Dekyeomបានលើកទូរសព្ទឡើងប្រាប់ទៅមិត្តរួមថ្នាក់ដែរកំពុងសម្រាកដូចគ្នា
