💖EP1 «ជួបគ្នាដំបូង»💖

669 51 4
                                    

ផ្តើមរឿង🌼🌼

     ក្រោយពីជីវិតសុភមង្គលក៏បានបញ្ចប់ពួកគេក៏មានកូនប្រុសម្នាក់តែឥឡូវកូនរបស់ពួកគេក៏ពេញកំលោះពេញរូបរាងតែម្តង។តែបើនិយាយពីចរឹកមិនទាន់ប្រាប់ទេ ចាំមើលដោយខ្លួនឯងទៅ។កំលោះThomasដែរឈ្មោះពេញហៅថាThomas Norawit titicharoenrak ជាកូនទោល ផងកូនពៅផង។

" អារុណសួរស្តី Omegaតូចបាទ" Thomasអាយុ18ឆ្នាំពេញរូបរាង ដើរមករកប៉ាតូចដោយ ហើយមកអង្គុយកន្លែង
ញុាំបាយ។ដោយអង្គុយក្បែរប៉ាសណព្វចិត្ត។

"អាកូនខូច ចេះដាក់ឈ្មោះប៉ាបែបនេះកើត "fourthមានកូនមួយតែចរឹកនៅដដែលឆ្នាស់ បើនិយាយពីសម្រស់វិញកាន់តែស្អាតតែម្តង បើប្តីពីមួយថ្ងៃទៅមួយថ្ងៃកាន់តែហួងហែង ហើយស្រឡាញ់លើសដើម។

"កូនស្រឡាញ់ឈ្មោះនិង ~សឺត~ "គេញាក់ចិញ្ចើមយ៉ាងឌឺ ហើយចូលទៅថើបថ្ពាល់fourthតាមទម្លាប់។

"Thomas Norawitt!! មិចបានថើបប្រពន្ធប៉ា"អ្នកជាឪពុកចុះមកទាន់ចំពេលកូនថើបប្រពន្ធខ្លួន គេហួងហែងណាស់សូម្បីកូនក៏គេមិនឲ្យថើបដែរ។

"ប្រពន្ធប៉ា តែប៉ារបស់កូន"គេនិយាយតមាត់ឪគ្មានបាត់មាត់សោះ។ឯអ្នកជាឪពុកក៏ខ្ចិលតវ៉ា អង្គុយកន្លែងញុាំបាយបាយហើយចាំថាឲ្យតាមក្រោយ កន្លែងគេអង្គុយនៅកណ្តាលកន្លែងមេគ្រួសារ។

"បានហើយ ទាំងឪទាំងកូននិងបាយនៅមុខចង់ឲ្យខ្ញុំបញ្ចុកក៏យ៉ាងមិច Thomas ញុាំបាយប្រញាប់រៀន ចូលរៀនដំបូងផង បងឯងក៏ចឹងដែរ"ស្ងាត់ជ្រាបទាំងឪទាំងកូនអង្គុយញុាំបាយ ដូចគេចាក់យ៉ាងចឹង។ម្នាក់ៗខ្លាចរាងតូចណាសយូរៗទៅគេមេគ្រួសារមែននិង។តែមិននិយាយតវ៉ាច្រើនក៏ញុាំបាយទាល់តែអស់។

"Thomas ថ្ងៃនេះម៉ាក់ផ្ញើឲ្យមើលប្អូនផង"ពេលដើរទៅដល់មុខផ្ទះចាំឡានដែរជាជំនិតប៉ារបស់គេគឺពូSunghoonនិងឯង ឯSunooគេឈប់ធ្វើការហើយឡូវពួកគេមានគ្រួសារហើយផ្ទះរាងមានគ្រាន់បើដែរតែគេមិនឈប់ធ្វើការទេ។

"ប្អូនណាម៉ាក់"គេធ្វើមុខឆ្ងល់ក្រែងគេកូនទោលហីមានប្អូនណាទៀតហើយ។

"កូនរបស់ពូSunghoonឯងនិង គេប្តូរសាលាមករៀនជាមួយឯងតែរៀនទី10ទេ អាយុ16ក្មេងពេកក៏ពឹងឲ្យកូនជួយមើល"រាងតូចនិយាយតែប៉ុន្មានម៉ាត់ឡានក៏មកដល់ល្មម។ឯរាងតូចក៏ដើរទៅក្នុងផ្ទះវិញព្រោះត្រូវទៅក្រុមហ៊ុនជាមួយប្តី។

កែវភ្នែក (បន្តគូរដណ្តឹងបង្រ្គប់កិច្ច SS2)Where stories live. Discover now