🩵EP14«មិនចាំសូម្បីបន្តិច»🩵

260 41 7
                                    

ការបរិភោគក៏ចាប់ផ្តើមតែមុននិងចាប់ផ្តើមរាងតូចក៏ឲ្យអ្នកបម្រើចូលទៅហៅក្មេងៗមក។

"លោកប្តី បងគិតទេថាកងស្គាល់កូនយើង"រាងតូចសួរទៅកាន់ប្តីដែរកំពុងអង្គុយមើលកាសែតដែរមានគេផ្ញើឲ្យមុននេះ។

"កូនជ្រូករបស់បង គេមិនចាំឈ្មោះផងអូនឲ្យគេចំណាំមុខ"កូនមួយហើយតែកុំមើលមុខនៅក្មេងហើយចរឹកគិតច្រើនមិនដែរចោលសោះគិតរឿងម្តងៗតែផ្លែក

"យ៉ា!!!បងហា៎ បីឆ្នាំហើយបងហៅអូនតែចឹង"រាងតូចដាក់ខ្លួនអង្គុយចុះក្បែរប្តី ហើយពេបមាត់តិចធ្វើឲ្យអ្នកបម្រើដែរកំពុងឈរមើលនាំគ្នាគ្រឺតក្នាញ់ជាមួយចរឹករាងតូចជាខ្លាំង។

"សឺត៎ បងស្រឡាញ់ឈ្មោះនិងអូនសម្លាញ់"និយាយពីថាកាន់តែចាស់កាន់តែផ្អែមតែម្តង មើលចុះថើបលួងៗនេះពួកគេភ្លេចហើយមែនទេថាពួកគេមានកូនកំលោះហើយណា

"ប៉ាធំកូនពិបាកភ្នែកមើលណាស់"Thomasអង្គុយធ្វើមុខស្អុយហើយនិយាយទៅកាន់ពួកគេ នេះមិនដឹងថាគេមកតាំងពីពេលណាទេស្ងាត់ៗ

"កូនមកតាំងពីកាល??"រាងតូចសួរកូនទាំងអៀន គេមិនដែរភ្លេចទេរឿងអៀនមើលចុះថ្ពាល់ក្រហមទៀតហើយ

"មកពេលប៉ាធំហៅ ប៉ាថាកូនជ្រូកតូចសំណព្វចិត្តបង"គេនិយាយមួយៗផ្អែមលើសឪគេទៅទៀត ឃើញប៉ាតូចគេកាន់តែអៀនគេញោះថែមម៉ងទៅ

"ឈប់ញោះប្រពន្ធប៉ា"គេសើចនិងចរឹកកូនហើយក៏បញ្ឈប់ត្រឹមនិងមិនចឹងទេរាងតូចប្រាកដជាអៀនមិនបានញុាំបាយទេ។

"ណាMalaisa??"ហ្វូត

"មកហើយប៉ាតូចសុំទោសដែរឲ្យចាំយូរ តោះចាប់ផ្តើមទៅចាស៎"ស្រីក្រមុំញញឹមថ្ពាល់ខួចដាក់ប៉ាតូចនិយាយតាមត្រង់ចុះតាំងពីអាល្អិតកងចាកចេញនាងទទួលបានក្តីស្រឡាញ់ច្រើនណាស់។

"នៅទេ កូនសល់កងមួយទៀត"ហ្វូត

"ពិតមែន"Thomasរំញោចសួរទៅកាន់ប៉ាតូចទាំងភ្ញាក់ផ្អើលនេះគេមិនដឹងសោះថាគេមកម្នាក់ៗមិនប្រាប់គេទេ ដឹងទេគេនឹកចង់ស្លាប់។

"នៅឲ្យគេចាំបាយទៀត"នាងតូចនិយាយទាំងធុញទ្រាន់ ពេលដែរឮឈ្មោះក្មេងម្នាក់នេះហើយ មកដណ្តើមក្តីស្រឡាញ់ទៀតហើយមែន??

កែវភ្នែក (បន្តគូរដណ្តឹងបង្រ្គប់កិច្ច SS2)Where stories live. Discover now