🌹EP13«គ្មានបំណង»🌹

243 40 4
                                    

៣ឆ្នាំក្រោយមក

ជើងស្រឡូនបោះជំហានចេញពីព្រលានយន្តដោយកាន់វ៉ាលីពណ៌ខ្មៅពាក់ឈុតពណ៌សដើរមកដោយផ្ទៃមុខញញឹមស្រស់អាចខាបព្រលឹងបុរសនៅក្នុងព្រលានយន្តហោះបាន វ័យប្រហែល១៨ឆ្នាំវ័យពេញរូបរាងតែម្តង ធ្មេញនៅតែពាក់Braceដដែលតែមិនបានពាក់វែនតាទៀតនោះទេ បបូរមាត់សុីជម្ពូរ ច្រមុខស្រួចរាងស្តើងមិនមែនអាល្អិតពីមុននោះទេគឺជារាងតូចម្តង។

"អាឡូប៉ាតូច កូនមកដល់ប្រលានយន្តហោះហើយបាទ"kongបានដកទូរស័ព្ទចេញពីហោប៉ៅដើម្បីតេទៅfourth។ពេលដែរគេបាត់ការចងចាំប៉ាតូចនិងប៉ាធំរបស់ពួកគេព្យាយាមតេទៅដោយបើកមុខដើម្បីឲ្យកូនគេចំណាំមុខGeminifourthតែពេលតេទៅមិនដែរឃើញមុខThomasម្តងណាឡើយវាប្រៀបដូចជីវិតថ្មីុយ៉ាងចឹងដូចដែរកាលមិនទាន់ស្គាល់Thomasស្គាល់តែgeminifourth។

(កូនដើរមកខាងមុខមកឃើញប៉ាហើយ )សំលេងតូចឆ្មារពីក្នុងទូរស័ព្ទ ស្តាប់ហើយគឺព្រឺសម្បុរតែម្តង

"បាទ"គេក៏ដាក់ទូរស័ព្ទចូលហោប៉ៅរួចក៏ដើរឆ្ពោះទៅមុខបន្តទៀតគេដើរមកប្រទេសថៃជាលើកទី២តែគេចំណាំមិនបានទេដូច្នេះគេគិតថាលើកទី១នៃជីវិតគេហើយដែរមកទីនេះ ដំបូងគេមិនចង់មកទេតែដោយសារតែគេបានរស់នៅជាមួយfourthក៏ព្រមទៅ។

"ប៉ាតូច"គេដើរទៅឱបរាងតូចដែរមានកម្ពស់ដំណាលគេមើលចុះបងប្អូនភ្លោះហើយ ។គេគិតថាប៉ាតូចគេនេះនៅក្រៅស្អាតជាងទូរស័ព្ទទៀត ក្នុងទូរស័ព្ទក៏ស្អាតតែនៅក្រៅស្អាតដាច់។

"ប៉ាធំ ជំរាបសួរ"អស់ពីឱបប៉ាតូចមកជំរាបសួរGeminiដែរនៅក្នុងឡាន geminiក៏យកដៃទៅអង្អែលក្បាលអាល្អិតតិចៗ។

"ឡើងឡានមកកូន"រាងតូចកេះកូនតិចៗឲ្យមកចូលឡាន ហើយរាងក្រាស់ក៏ចុះពីលើឡានដើម្បីយកវ៉ាលីរបស់kongទៅទុកនៅគូទឡាន។

មកដល់ភូមិគ្រឹះ ភ្លាមរាងតូចកាន់តែផ្លែកចិត្តជាពិសេសនៅទីនេះមានសួរច្បារដូចនិងភូមិគ្រឹះគេយ៉ាងចឹង នេះសុទ្ធតែជាស្នាដៃម្នាក់នោះទេ។កាន់តែធ្វើឲ្យរាងតូចមើលមិនដាក់ភ្នែកនូវទេសភាពនេះ

"អ្នកបម្រើយកវ៉ាលីរបស់កងទៅទុកក្បែរបន្ទប់Thomas"Geminiអូសវ៉ាលីក៏ប្រើអ្នកបម្រើស្រីឲ្យយកចូលទៅទុកក្បែរបន្ទប់នាយកម្លោះកូនគាត់ដែឆ្នាំនេះអាយុវ័យ១៩ឆ្នាំ។

កែវភ្នែក (បន្តគូរដណ្តឹងបង្រ្គប់កិច្ច SS2)Where stories live. Discover now