♥️EP9 «ណាត់គ្នាSweet »♥️

340 38 9
                                    

"បងប្រុស??"អាល្អិតរាងភ្ញាក់ដែរ សុខៗបងគេមកសុំអង្គុយតុញុាំបាយជាមួយ

"ឲ្យពួកបងអង្គុយអត់??"Jake ជួយចូកចេវគេដឹងបាត់ទៅហើយថាមិត្តគេស្រឡាញ់អ្នកណា

"បាទ បង!!"នេះអាល្អិlegoអ្នកនិយាយម្តង មើលទៅមិត្តគេរាងស្ទាក់ស្ទើរសឹងតែមិនហ៊ាននិយាយរកគេម្តង

"kongអត់ញុាំសាច់ជ្រូកទេ??"Thomasក្រលែកទៅមើលបាយដែរគេលក់មានសាច់ជ្រូកពងទាតែអាល្អិតមានតែពងទា

"ខ្លាចឡើងគីឡូ"Kongនិយាយហើយក៏ញាំបាយបន្តតែមើលទៅគេញុាំដូចពិបាកលេបយ៉ាងចឹង។បើរាងសង្ហារកាលបើឮគេនិយាយខ្លាចឡើងគីឡូក៏អស់សំណើចតែម្តង

"ញុាំទៅណាអាល្អិតប្រយ័ត្នឈឺ"Jakeចាប់ពងទាឲ្យគេមួយទៀតដែលជាចំណែករបស់គេនៅក្នុងចាន កាយវិកាយបែបនេះThomasសែនខ្នាញ់និងមហាមិត្តខ្លួនឯងខ្លាចឡើងគីឡូដែរសោះ

"អរគុណបង....."

"Jake"រាងស្តើងនិយាយស្របទាំងស្នាមញញឹម

"ញុាំបាយទៅLego"Thomasឃើញបែបនេះស្រាប់តែក្តៅស្លឹកត្រចៀកក៏និយាយកាត់ ឯlegoមិនដឹងអីចេះតែស្របតាម

"Kong ទៅទិញទឹកទេ???"legoម្តងនេះងាកទៅនិយាយជាមួយមិត្ត

"អឹមមម បងប្រុសផ្ញើវែនតាមួយភ្លេត"គេដោះវែនតាចេញដាក់លើតុហើយក៏ចង់ដើរទៅ

"អឺ.....Thomas មើលkongទៅយើងទៅទិញជាមួយlego??"legoងក់ក្បាលយល់ព្រមឡើងលឿនណាគេក៏ចាប់គូរពួកគេដែរ

"តែ......ខ្ញុំចង់ទិញទឹក-"

"ទឹកប៉ោមមែន??"Thomasនិយាយកាត់តែម្តង អាល្អិតងាកមើលមុខគេដោយភាពភ្ញាក់ផ្អើលតែក៏ងក់ក្បាលព្រម

"ចឹងយកទឹកប៉ោមឲ្យពីរនាក់ឯងហើយ!!"Jakeនិយាយហើយដឹកដៃអាល្អិតlegoរត់ទៅបាត់ រាងក្រាស់ហារមាត់ប្រកែកមិនបានគេអត់ចេះផឹកទេ

"បងប្រុស មិចបានបងកុហកថាមិត្តខ្ញុំទិញប៉ោមឲ្យ??"អាល្អិតងាកទៅសួរងើយទៅកាន់គេ កាន់តែធ្វើឲ្យរាងក្រាស់បុកពោះ ផឹបៗ

"បងខ្លាចឯងមិនញុាំ"«បង»??ហ្អេស?នេះគេហ៊ាននិយាយពាក្យនិងហើយ

"មិនបានបងដឹងខ្ញុំមិនដែរចឹងទេ "អាល្អិតសម្រួលអារម្មណ៍មិនភ្ញាក់ផ្អើលនូវពាក្យគេនិយាយ

កែវភ្នែក (បន្តគូរដណ្តឹងបង្រ្គប់កិច្ច SS2)Where stories live. Discover now