ភាគ2

125 11 0
                                    

Way:អត់មានអីទេ...ម៉ាក់...ម៉ាក់ចេញទៅសិនទៅ(កាន់តែព្យាយាមបិទបាំងម៉ាក់របស់គេកាន់តែចូលទៅជិតហើយក៏ទាញភួយចេញត្រឹមចង្កេះឃើញរាងកាយកូនហើយស្លុតចិត្តខ្លាំងណាស់គាត់ស្ទើរតែដួលសន្លប់ទៅហើយ)

Sarika:ពុទ្ធោកូន...តើគេធ្វើស្អីខ្លះដាក់កូន(ទឹកភ្នែកហូរមកដោយការឈឺចាប់)

Way:ហឹកៗ..ម៉ាក់(មិនដឹងថាត្រូវប្រាប់ម្ដាយថាយ៉ាងម៉េចទេព្រោះតែនេះមិនមែនជាលើកទីមួយ)

Sarika:គេធ្វើដាក់កូនបែបនេះមកយូរហើយមែនទេ???គ្រប់ពេលដែលកូនព្យាយាមលាក់ម៉ាក់មករហូតព្រោះតែបែបនេះមែនទេ???(នឹកឃើញរាល់សកម្មភាពកូនពីមុនៗដែលគាត់មិនបានចាប់អារម្មណ៍សោះ)

Way:បាទ..ប៉ុន្តែម៉ាក់ធ្វើជាមិនដឹងទៅណា(ខ្លាចថាបើទៅរករឿងគេរឿងបំពាននេះគេដេញចេញទៅកន្លែងផ្សេងពិបាកខ្លាំងណាស់ទោះបីជាខ្លួនរៀនបានខ្ពស់អាចរកការងារល្អបានធ្វើហើយពេលនេះក៏មិនអាចបានសុខដែរព្រោះថាមនុស្សនេះតាមមិនឈប់ទេ)

Sarika:ហេតុអី?ហេតុអីក៏កូនព្រមឲ្យគេធ្វើបែបនេះដាក់!កូនស្រលាញ់គេមែនទេ??ឬក៏កូនខ្លាចថាគ្មានកន្លែងស្នាក់នៅ!?

Way:វា..វាក៏ទាំងពីរណាម៉ាក់ យើងចេញទៅក៏មិនប្រាកដថានិងមានក្ដីសុខដែរ...

Sarika:គេស្អប់ខ្ពើមរើសអើងយើងយ៉ាងនេះកូនទៅស្រលាញ់គេបានយ៉ាងម៉េច...គេគ្មានថ្ងៃមកមើលយើងទេកូន(អោបកូនប្រុសយំដោយការឈឺចាប់អាណិតកូនប្រុសរបស់ខ្លួន)

Way:ខ្ញុំដឹង...ខ្ញុំដឹងណាម៉ាក់ថាគេមិនអាចស្រលាញ់ខ្ញុំទេគេមិនអាចមកមើលឃើញខ្ញុំទេតែចិត្តរបស់ខ្ញុំមានចំពោះគេបរិសុទ្ធខ្លាំងណាស់...ត្រឹមតែមើលគេតែម្នាក់ឯងពេញមួយជីវិតនេះក៏ខ្ញុំព្រម....

Sarika:ម៉ាក់មិនហាមឃាត់កូនទេបើនោះជាការស្រលាញ់និងចិត្តរបស់កូនប៉ុន្តែកុំដល់ថ្នាក់លះបង់ជីវិតព្រោះគេណា....

Way:....(មិនអាចឆ្លើយបានទេ ស្នេហាបរិសុទ្ធវាពិតជាផូរផង់ល្អខ្លាំងណាស់ប៉ុន្តែស្នេហាដែលបរិសុទ្ធជូនឲ្យទៅមនុស្សដែលមើលមិនឃើញយើងវាប្រៀបបាននិងស្នេហាល្ងង់ខ្លៅមួយយ៉ាងចឹង ប៉ុន្តែមានមនុស្សច្រើនណាស់ដែលសុខចិត្ដជ្រើសយកស្នេហាដែលល្ងង់ខ្លៅមួយនិងព្រោះចិត្តជ្រុលស្រលាញ់ទៅហើយទោះឈឺចាប់ក៏មិនអាចដកថយដែរ)

ឈឺចាប់មិនអាចស្អប់(ចប់)Where stories live. Discover now