ជំពូក ១: ដំណើរចេញពីរាជវាំង

110 22 2
                                    


«ព្រះបិតាមានព្រះបន្ទូលថាម៉េច?? ចង់បញ្ជូនបុត្រឲទៅហាត់ទាហានអ៊ីចឹងឬ?!»

នៅក្នុងព្រះរាជវាំងនៃរាជាណាចក្រមួយនាសតវត្សទី ១៩ ព្រះបុត្រាកំពុងមួម៉ៅដោយត្រូវបានកោះហៅដោយបិតាជាមហាក្សត្រ ហើយទទួលបានដំណឹងដ៏មិនសមហេតុផលមួយនេះ។

«បិតាបានស្តាប់ឮអស់ហើយ ហើយក៏ធុញទ្រាន់នឹងពាក្យបណ្តឹងរបស់អ្នកទាំងអស់គ្នាក្នុងវាំងនេះ ថាបុត្រមួយថ្ងៃៗមិនរវីរវល់នឹងកិច្ចការរាជវង្សទេ គិតតែដើរលេង គូរគំនូរ លេងតន្ត្រីនិងរឿងដែលអត់ប្រយោជន៍ទាំងអស់នោះ! បុត្រមានទុកមុខឲ្យបិតាខ្លះទេ?»

ព្រះបុត្រានៅតែរឹងទទឹង និងគិតថាបិតាធ្វើមិនសមហេតុផល។ «បិតា! នេះបុត្រគ្រាន់តែជាបុត្រាទីពីរប៉ុណ្ណោះ បុត្រមិនមែនជាអ្នកអង្គម្ចាស់ដែលត្រូវឡើងសោយរាជ្យបន្តឯណា! មានរឿងអីដែលបុត្រត្រូវខ្វល់ពីការងាររាជវង្សនោះ? បិតាទៅប្រដៅព្រះរាម Minhyuk វិញទៅ ហេតុអីក៏មករករឿងបុត្រទៅវិញ?»

«Soobin!» ព្រះរាជាដំឡើងសំឡេងដាក់បុត្រាទីពីររបស់ទ្រង់ ធ្វើឲ្យអស់សេនាមន្ត្រីនៅក្នុងសាលប្រជុំ និងរួមទាំងព្រះបុត្រាភ្ញាក់សឹងលួសព្រលឹង។ «ព្រះរាមរបស់ឯងគេចេះដឹងសព្វគ្រប់ សាកសមនឹងគ្រងរាជ្យបំផុតហើយ។ ប៉ុន្តែអនាគតមើលមិនឃើញ យើងបារម្ភថាថ្ងៃណាមួយ បើ Minhyuk កើតអីនោះ បានអ្នកណាទៅដឹកនាំនគរជំនួសគេ? បុត្រដឹងស្រាប់ហើយ ថាយុគសម័យយើងនេះពោរពេញដោយសង្គ្រាម ប្រសិនបើ... ប្រសិនបើ.. ហ៊ើយ! យើងមិនចង់និយាយឲ្យអាពមង្គលទេ» ព្រះរាជាដកដង្ហើមធំ។

«ទូលបង្គុំសូមអានុញ្ញាតពន្យល់ព្រះបុត្រាចុះ ក្រាបទូល» លោកអាមាត្រឱនគោរពហើយងាកទៅ Soobin។ «ព្រះបុត្រា គឺព្រះរាជាចង់មានព្រះបន្ទូលថា ទោះបីជាព្រះអង្គមិនមែនជាទាយាទស្នងរាជ្យក៏ដោយ ក៏ទ្រង់គួរត្រៀមខ្លួនរួចជាស្រេចក្នុងការដឹកនាំប្រទេសជាតិ និងដឹកនាំទ័ពក្នុងសង្រ្គាមដែរ ក្រែងលោថាមិនត្រូវ... ព្រះរាជទាយាទជួបគ្រោះដោយប្រការណាមួយទៅ  ព្រះបុត្រានឹងអាចជួយជ្រោមជ្រែងជំនួសទ្រង់បាន ក្រាបទូល»

Soobin យល់ ប៉ុន្តែព្រះទ័យទ្រង់នៅតែមិនសោមនស្សនឹងការសម្រេចមួយនេះ។ «អ៊ីចឹងហេតុអីចាំបាច់បញ្ជូនបុត្រទៅជុំរុំហាត់កងទ័ព? បិតាគ្រាន់តែជួលរាជគ្រូបង្វឹកណាម្នាក់មកបង្រៀនបុត្រដល់វាំងទៅបានហើយ! បុត្រមិនចង់ទៅណាទេ»

ជុំរុំនរក ♛⚔︎ | YEONBIN Donde viven las historias. Descúbrelo ahora