ជំពូក ២: អ្នកចំណូលថ្មី

88 22 12
                                    

ព្រះបុត្រាទតមើលទេសភាពនៃសុរិយាលិច ផ្ទៃមេឃពណ៌ទឹកក្រូចប្រែជាខៀវស្រងាត់សន្សឹមៗពីយានជំនិះរបស់ទ្រង់។ ធ្វើដំណើរពេញមួយថ្ងៃទៅហើយ ហត់ក៏ហត់ ឃ្លានក៏ឃ្លាន តែទ្រង់ក៏មិនអាចបង្ខំអ្នកបរយន្តបានដែរ។

«ព្រះអាទិត្យស្អាតដល់ហើយ...» Soobin មានបន្ទូលតិចៗ។ «តើនៅយូរទៀតទេ? ប៉ុន្មានយាមទៀតទើបដល់?»

«បន្តិចទៀតដល់ហើយ ក្រាបទូល» អ្នកបរឆ្លើយមកវិញ។

«បន្តិចទៀតៗឯង ចង់ដប់ដងហើយ» ព្រះបុត្រារអ៊ូង៉ូវៗស្របពេលដែលយាន្តបន្តឆ្ពោះដំណើរកាត់វាលស្មៅនិងព្រៃពឹក្សាសំដៅជុំរុំកងទ័ព។

.
.

មួយស្របក់ក្រោយមក ពួកគេមកដល់ទាន់ព្រះអាទិត្យលិចល្មម។ ទីជុំរុំពិតជាដាច់ស្រយាលពីភូមិក្រុងនានា តែទីលានហាត់មានទំហំធំគួរសម។

«ទូលបង្គុំប្រញ៉ាប់ទៅរកកន្លែងស្នាក់នៅសិនហើយ ថែព្រះកាយផងព្រះអង្គម្ចាស់» អ្នកបរយានយន្តនិយាយឡើងក្រោយពេលដែលបានជូន Soobin មកដល់មុខជុំរុំ។

ព្រះអង្គឈានចុះ ហើយតបទៅវិញ «អរគុណហើយ ឯងក៏ថែខ្លួនដូចគ្នា»

អ្នកបរនិង Soobin ក៏បានបែកផ្លូវគ្នាគ្រានោះទៅ។ ជាមួយនឹងសម្ពាយខោអាវនិងសម្ភារៈខ្លះៗដែលដាក់មក ទ្រង់ក៏បានឈានចូលក្នុងទីធ្លាដ៏ធំនោះ។

ពេលនេះ គេមិនមែនជាបុត្រាទីពីរទៀតទេ តែជាចំណូលថ្មីរបស់ទ័ពនៃនគរ។

ចេះតែដើរចូលជ្រៅបន្តិចទៅ Soobin ឃើញថាមានទ័ពកំពុងហ្វឹកហាត់ក្បាច់គុនផង កាំភ្លើងផង ដែលគ្រប់យ៉ាងនៅទីនេះ គេមិនដែលបានឃើញស្រស់ៗពីមុនមកទេ។ ដោយជាមុខចម្លែក Soobin ត្រូវបានគេចាប់សួរ។

«នែ! អាល្អិត! ឯងជាអ្នកណា មកពីណា? ហេតុអីដ៏ចូលក្នុងនេះ?»

ហ្អា? អាល្អិត?? ព្រះបុត្រាស្លុតព្រះទ័យ ដោយពីមិនពុំមានអ្នកណាដែលហៅបែបនេះនោះទេ។

«ព្រហើន!  យើងគឺជា—» វិះនឹងធ្លោយមាត់ទៅហើយ ក៏ចងចាំថាអ្នកទីនេះមិនដឹងពីសមាសភាពរបស់គេនោះទេ «អឺ... គឺ..ខ្ញុំជាអ្នកចំណូលថ្មីនៅទីនេះ»

ជុំរុំនរក ♛⚔︎ | YEONBIN Where stories live. Discover now