ជំពូក ៣: លំនៅថ្មី

79 25 6
                                    

«សួស្តី ខ្ញុំឈ្មោះ Hueningkai! ស្វាគមន៍មកកាន់ជុំរុំហាត់ទ័ពដែលដូចជាឋាននរកមួយនេះ!» ទាហានក្មេង និយាយទាំងញញឹម ធ្វើឲ្យ Soobin ភាំងស្មារតី។

«ហាហាស និយាយលេងទេ។ វាមិនអាក្រក់អីណាស់ណាទេ ខ្ញុំគ្រាន់តែចង់បំភ័យឯងប៉ុណ្ណោះ ស្ងប់ចិត្តទៅ»

Soobin នៅភាំងរឿងអត្តចរិតរបស់លោកមេបញ្ជាការមិនទាន់បាត់ផង អីឡូវពេល Kai និយាយបែបនេះទៀត រិតតែមានអារម្មណ៍ថាចង់ស្ពាយសម្ពាយរត់នៅរាជវាំងវិញ។ ទ្រង់ដឹងតែម្តងថាកន្លែងនេះមិនសាកសមនឹងរស់នៅអីបន្តិច មិនដឹងថា ៦ ខែនោះធ្វើបានឬអត់ទេ...

រវល់តែគិត ក៏ភ្លេចថាមាននាយទាហានម្នាក់កំពុងរង់ចាំ។

«ខ្ញុំឈ្មោះ Soobin» ព្រះបុត្រានិយាយ។

«ល្អណាស់ មកតាមខ្ញុំមក» ណែនាំខ្លួនហើយ Kai ក៏នាំរាជបុត្រដើរមើលពេញបរិវេណជុំរុំ។

«នៅផ្នែកខាងក្រៅជាទីធ្លាដែលយើងត្រូវហាត់។ យើងមានបែងចែកជាតំបន់ហ្វឹកហាត់កាយសម្បទា ហាត់ដាវ បាញ់កាំភ្លើង រត់ឆ្លងកាត់ឱបសគ្គ លូនក្រោមដីជាដើម»

"អូខេ ទៅវាំងវិញល្អទេ? ហាត់ស្អីក៏ច្រើនមុខម្លេះ គ្រាន់តែឮ បែកញើសមុនបាត់ទៅហើយ" Soobin គិតក្នុងចិត្ត។

«ពួកយើងដាក់ចែកជាក្រុម និងដាក់វេនគ្នាហាត់តាមតំបន់នីមួយៗ ឯងគង់តែបានហាត់គ្រប់មុខទាំងអស់ហ្នឹង»

Soobin ងាកមើលជុំវិញ ក៏ចាប់អារម្មណ៍កន្លែងមួយ។ «នោះគឺក្រោលសេះមែនទេ?» គេចង្អុលសួរ។

«អ៎ា មែនហើយ។ តែការជិះសេះយើងមិនសូវហាត់ប្រចាំថ្ងៃនោះទេ យូរៗម្តងប៉ុណ្ណោះ។ យ៉ាងម៉េច? ឯងចាប់អារម្មណ៍ចង់ជិះមែនទេ?»

"មែនហើយ យើងចាប់អារម្មណ៍ចង់លួចសេះមួយក្បាលបំផាយរត់ទៅវាំងវិញពេលដែលយើងអស់ការអត់ធ្មត់ជាមួយកន្លែងនរកមួយនេះ"— ជាអ្វីដែល Soobin ចង់និយាយ តែគេបានត្រឹមតែញញឹមយ៉ាងសុភាពទៅមិត្តរួមការងារថ្មីរបស់គេ។

«បាទ ខ្ញុំពូកែជិះគ្រាន់បើដែរ បើមានឱកាស ដឹងតែសប្បាយហើយ»

«ពិតមែនហ្អេ? អ៊ីចឹងល្អណាស់! លោកមេបញ្ជាការក៏ពូកែខាងជិះសេះនេះមិនធម្មតាដែរ បើឯងមានឱកាសជិះប្រណាំងជាមួយគាត់ គឺជាកេត្តិយសធំធេងណាស់»

ជុំរុំនរក ♛⚔︎ | YEONBIN Where stories live. Discover now