ជំពូក ៥: ថ្ងៃដំបូង

83 27 6
                                    

«ស្វាគមន៍មកកាន់ជុំរុំនរក ព្រះបុត្រាតូច»

«អត់ទេ!!!» Soobin ច្រលោតងើបពីគ្រែឡើងទាំងបែកញើសសស្រាក់។ រោមលើស្បែក ទាំងប៉ុន្មានបះក្រញាង និងព្រឺពេញខ្លួន។ គេងាកសម្លឹងជុំវិញ ក៏ឃើញថាខ្លួននៅក្នុងបន្ទប់ ជាមួយទាហានផ្សេងទៀតដែលកំពុងស្រមុក អោបខ្នើយភួយនៅឡើយ។

«ឯងស្រែកស្អី?! ចំជារំខានមែន... កំពុងលក់ ស្រួលផង» ទាហានម្នាក់ងើបមកស្តីឲ្យគេ មុននឹងទម្រេតខ្លួនដេកវិញ។

សុបិន... គ្រប់យ៉ាងដែលកើតឡើងគ្រាន់តែជា សុបិនឥតន័យប៉ុណ្ណោះ គេមិនត្រូវបានចងជាប់ នឹងដងទង់ជាតិទេ លោកមេបញ្ជាការនិងទាហាន ផ្សេងទៀតមិនមែនជាបិសាចរោគចិត្តទេ...

«ធូរទ្រូងខ្លាំងណាស់...» Soobin យកដៃស្ទាប បេះដូងដែលកំពុងលោតញាប់ ឲ្យវាស្ងប់វិញ ហើយក៏មើលទៅបង្អួច។ មេឃនៅងងឹតនៅ ឡើយ តែមានផ្កាយព្រឹករះព្រៀងៗ បញ្ជាក់ថា ព្រះអាទិត្យជិតរះហើយ។ បន្ទាប់ពីសុបិន្តដ៏ព្រឺ ព្រួចនោះ ព្រះបុត្រាមិនចង់ផ្ទំវិញទេ ខ្លាចជ្រុលម៉ោង មានរឿងធំដូចដែលសុបិននោះបានតាស់តឿន។

ដូច្នេះ Soobin ក៏នៅបើកភ្នែករហូតដល់ថ្ងៃរះ ទាល់តែពេលពួកទាហានរួមបន្ទប់នាំគ្នាងើបរៀបចំខ្លួន និងញ៊ាំនំបុ័ងម្នាក់មួយជាអាហារពេលព្រឹក ទើប Soobin ទៅតាមគេតាមឯងដែរ។ ស្លៀកពាក់ ឯកសណ្ឋានទាហានជាលើកដំបូង ទ្រង់មើលទៅខ្លួនឯងក្នុងកញ្ចក់ដោយអារម្មណ៍ទើសទាល់។

តើជីវិតក្នុងជុំរុំនេះនឹងទៅជាយ៉ាងណាទៅ?

«នែ មកឲ្យឆាប់ឡើងប្រយ័ត្នយឺត» ទាហានរួម បន្ទប់ម្នាក់មកកេះប្រាប់ ហើយ Soobin ក៏ប្រញ៉ាប់ចេញទៅក្រៅ តម្រង់ជួរជាមួយនាក់ឯទៀតក្នុងទីលាន។

ពេលទៅដល់ ទាហានទាំងអស់ឈរចែកជួរគ្នា នៅមុខដងទង់ជាតិយ៉ាងមានរបៀប។ ចំណែកឯ លោកមេបញ្ជាការក៏ដើរមកយ៉ាងស្វាហាប់ ទៅពី មុខអ្នកគ្រប់គ្នា ជាមួយឯកសណ្ឋានខ្មៅនិងមួក របស់គាត់។

«មកគ្រប់គ្នាអស់នៅ? យើងនឹងចាប់ផ្តើមហៅ ឈ្មោះ»

បន្ទាប់ពីនោះ Yeonjun ក៏កាន់បញ្ជីរ ហៅវត្តមាន ដល់ទាហានទាំងមួយរយនាក់ ដោយមានឈ្មោះ Soobin នៅក្រោយគេ។

ជុំរុំនរក ♛⚔︎ | YEONBIN Where stories live. Discover now