🖇️🖇️🖇️

341 48 17
                                    

 
    « អ្នកអង្គម្ចាស់ហេលី » ជាបុត្រាពៅរបស់ស្ដេចចនលីម៉ាឌ្រីដ មានបងប្រុសឈ្មោះ « ហេខេយ៍ ចនលីម៉ាឌ្រីដ » ។

  "  អ្នកអង្គម្ចាស់ហេខេយ៍ " បានស្រឡាញ់ថេយ៉ុង ហើយថេយ៉ុងជាកូនប្រុសច្បងរបស់អតីតប្រពន្ធរបស់ស្ដេចចនលីម៉ាឌ្រីដ  អ្នកអង្គម្ចាស់ក៏បានដឹងពីរឿងនេះដែរ ហើយដឹងទៀតថាពួកគេជាបងប្អូននិងគ្នាដែលមានឈាមឪពុកតែមួយ ។ ម៉ែរបស់ថេយ៉ុងត្រូវបានមហេសីរបស់ស្ដេចចនលីម៉ាឌ្រីដបច្ចុប្បន្នដែលជាមាតារបស់ហេលីនិងហេខេយ៍ សម្លាប់ព្រោះស្ដេចចនលីម៉ាឌ្រីដត្រូវមន្តអាគមស្នេហ៍របស់គាត់ មិនត្រឹមតែប៉ុណ្ណឹងទេ ការដែលជេគមានសតិមិនប្រក្រតី អាយុដប់ប្រាំមួយហើយតែដូចកូនក្មេងដោយសារត្រូវបណ្ដាសារបស់មហេសីស្ដេចចនលីម៉ាឌ្រីធដូចគ្នា 🔥🔥🔥 ( យាយប៉ិហ្នឹងពិសពុលលេខមួយ )

តមកដល់ជំនាន់កូនវិញ🔥🔥 អ្នកអង្គម្ចាស់ហេខេយ៍ សព្វព្រះទ័យលើថេយ៉ុងណាស់ ទាក់ទងគ្នាញឹកញាប់ស្ងៀមស្ងាត់មិនអោយអ្នកណាដឹងជាផ្លូវការតែនៅតែមានអ្នកដឹងគ្រាន់តែគេមិនហ៊ាននិយាយ អាចនិយាយបានថាអ្នកអង្គម្ចាស់ហេខេយ៍ម្នាក់នេះស្រឡាញ់ថេយ៉ុងណាស់ ស្ទើរតែឈ្លក់វង្វេងតែម្ដង ។

អ្នកអង្គម្ចាស់ហេខេយ៍មានស្នំមួយឈ្មោះ " ម៉ូរ៉ាសា " ជាក្មួយរបស់មាតាទ្រង់ ផ្សំផ្គុំអោយរៀបការតាំងពីតូច តែអ្នកអង្គម្ចាស់ហេខេយ៍មិនបានស្រឡាញ់នាងទេ នាងខំធ្វើបែបណាក៏មិនដែលចាប់ចិត្តដែរ ( ដោយសារតែគូហ្នឹងជាគូបន្សំទើបខ្ញុំមិនបានផ្ដើមសាច់រឿងមក )  ។ នាងដឹងខ្លួនថាអ្នកអង្គម្ចាស់ហេខេយ៍ស្រឡាញ់ថេយ៉ុងណាស់ ជួនជាពេលនោះមាតាហេខេយ៍ស្អប់ថេយ៉ុងផង ទើបបញ្ចុះបញ្ចូលអោយនាងដាក់មន្តអាគមស្នេហ៍ទៅលើហេខេយ៍បានសម្រេចត្រឹមមួយយប់! ជួនជាយប់នោះហើយ ថេយ៉ុងត្រូវគេចោទប្រកាន់ថាលួចរបស់ ទោសរបស់នគរចនលីម៉ាឌ្រីដ អ្នកណាលួចត្រូវប្រហារជីវិត! ពេលនោះគ្មានអ្នកណានៅខាងថេយ៉ុងទេព្រោះអ្នកអង្គម្ចាស់ហេខេយ៍ ត្រូវស្នេហ៍ឡើងងប់!

   និយាយពីអ្នកអង្គម្ចាស់ហេលីវិញ សុខៗ ឈ្លក់វង្វេងជាមួយ គីម ជេយ៉ុន ប្អូន គីម ថេយ៉ុង ដោយអត់ដឹងខ្លួន ។ អ្នកអង្គម្ចាស់រូបនេះក៏មានគូផ្សំដែរ ជាមួយប្អូនស្រីម៉ូរ៉ាសា! ថ្ងៃដែលកាត់ទោសថេយ៉ុង ម៉ូរ៉ាសាបញ្ចុះបញ្ចូលអោយអ្នកអង្គម្ចាស់ហេខេយ៍បញ្ជាអោយអង្គម្ចាស់ហេលីជាអ្នកសម្លាប់ថេយ៉ុងដោយផ្ទាល់ ទោះបីជាអ្នកអង្គម្ចាស់ហេលីមានអំណាចជា អធិរាជសង្គ្រាម ខ្លាំងជាង ហេខេយ៍ បែបណា ក៏នៅចាញ់ត្រង់ថាមិនមែនជាអ្នកស្នងរាជ្យដែរ ។

   ហេលី សុខចិត្តជ្រើសរើសសម្លាប់ថេយ៉ុងផ្ទាល់ដៃ ព្រោះលក្ខខណ្ឌឆ្កួតដែលកំណត់ថាបើមិនសម្លាប់ ជេយ៉ុនក៏ត្រូវសម្លាប់ ទាំងបងទាំងប្អូនត្រូវស្លាប់ទាំងពីរ ពេលនោះអង្គម្ចាស់ហេលីទាល់តម្រិះណាស់ ដោយសារស្រឡាញ់ជេយ៉ុនខ្លាំងពេកទើបសម្រេចថាសម្លាប់ថេយ៉ុងដោយផ្ទាល់ដៃនិងតាំងចិត្តថាកែប្រែជេយ៉ុនអោយទៅដូចដើម ហើយអ្វីដែលគួរអោយកាន់តែព្រឺព្រួច មុនពេលសម្លាប់ អ្នកអង្គម្ចាស់ហេលីមិនដឹងថាត្រូវដោះបណ្ដាសារបែបណាទេ!!!

   អ្នកអង្គម្ចាស់ហេលី ជាអធិរាជសង្គ្រាមសម្លាប់អត់ញញើតដៃ និយាយអីមិនត្រូវជាមួយមាតាបិតាព្រោះឯករាជ្យខ្លួនឯងតាំងពីតូចមក 🔥🔥

   អ្វីដែលពិសេសជាងនេះ នគរ ហុងចូវផាក ដែលជាគូសត្រូវ ចនលីម៉ាឌ្រីដ វាយឆ្មក់យកជ័យជំនះបានជារឿយៗក្រោមការដឹកនាំអ្នកអង្គម្ចាស់ហេលី ថ្ងៃមួយស្រាប់តែចូលមកវាយយកម្ដងទៀត កាន់តែប្លែកនោះគឺ អ្នកអង្គម្ចាស់ហុងចូវផាក ជាម្ចាស់ពូរបស់ គីម ជេយ៉ុននិងគីម ថេយ៉ុង ទៀត🔥🔥🔥
----
   រឿងនេះជារឿង Heejake ឈ្មោះ តួអង្គ ហេលី ខ្ញុំយកពីតួអង្គ Darkmoon heli ចំណែកឯ ហេខេយ៍ ជា Jungkook ឈ្មោះ ខ្ញុំយកមកពី jayKAY មកផ្សំជាមួយ He✨✨ ហើយថេយ៉ុង ជា Taehyung of BTS ចំណែកឯ ជេយ៉ុន ជា ជេគ យកត្រកូលពី Taehyung ហ្នឹងហើយ🔥

សំណព្វចិត្តអ្នកអង្គម្ចាស់ហេលី⚝ ( HJ )Where stories live. Discover now