EP16 : យើងមិនក្រែងចិត្ត

274 73 13
                                    

     ថ្ងៃថ្មី

« ក្រោកឡើង » ថ្ងៃរះខ្ពស់ណាស់ទៅហើយ ក្មេងល្អិតរបស់អ្នកអង្គម្ចាស់បែរជាគេងលក់មិនក្រោក គ្រាន់តែទទួលបានសម្លេងកក់ក្ដៅនេះហើយ រាងល្អិតជេយ៉ុនកម្រើកត្របកភ្នែកឡើងម្ដងបន្តិចៗ មុនពេលបញ្ឈរភ្នែកឡើងសម្លឹងមុខអ្នកអង្គម្ចាស់មិនព្រិច

« នៅមើលយូរទៀតទេ? » អ្នកអង្គម្ចាស់អង្អែលសក់ក្បាលរបស់គេតាមទម្លាប់រួចស៊កព្រះហស្តចូលក្រោមចង្កេះតូចទាញគេអោយក្រោកអង្គុយ គេគ្រវីក្បាលតតាត់សសុលទៅអោបចង្កេះទ្រង់ផ្ដេកក្បាលលើទ្រូងហាប់ណែននិងបិទភ្នែកម្ដងទៀត

« ក្មេងកម្ជិល » បបូរមាត់ទ្រង់ទម្លាក់ថើបសៀតផ្ការបស់គេបន្តិចមុនពេលលើកបីរាងកាយគេឡើងដើម្បីនាំគេទៅមុជទឹកហើយគេក៏ព្រមអោបកទ្រង់តាមទៅមុជទឹកឥតប្រកែក តែសូមបញ្ជាក់ផងថាទ្រង់គ្រាន់តែនាំគេទៅប៉ុណ្ណោះ ពេលគេមុជ ទ្រង់មិនបាននៅមើលទេព្រោះក្មេងម្នាក់ហ្នឹងហួងហែងណាស់ ។

   បន្ទាប់ពីមុជទឹករួចរាល់ ជេយ៉ុនស្ថិតក្នុងសម្លៀកបំពាក់សាមញ្ញដើរចេញមកខាងក្រៅ ពេលចេញមកដល់ឃើញចាវលីឈរចាំតែម្ដង នាយតូចជ្រួញចិញ្ចើម ឆ្ងល់ថាអ្នកអង្គម្ចាស់បាត់ទៅណាហើយ តែមិនចង់ដេញដោលទើបរត់ទៅអោបនាងយ៉ាងណែនព្រមទាំងយំសស្រាក់ខ្លួនភ្លាមៗ ។

« ខ្ញុំមិនចង់នៅទីនេះទៀតទេ...អ្ហឹក៎ៗ » ជេយ៉ុន អោបស្រ្តីចំណាស់បង្ហូរទឹកភ្នែកលើស្មារបស់នាង គេអោបនាងយ៉ាងណែន ពោលមួយឃ្លាដោយភាពឈឺចាប់ធ្វើអោយនាងចុកឆ្អល់អួលណែនក្នុងទ្រូងបំផុត

« ឈប់យំទៅ ចាំអ៊ុំនាំជេយ៉ុនទៅរៀបចំខ្លួនសម្រាប់ពិធីល្ងាចនេះណា៎ » បញ្ចប់ប្រយោគ ស្ដ្រីចំណាស់ដណ្ដឹកដៃរាងល្អិតដើម្បីនាំចេញទៅតុបតែងខ្លួន ព្រោះអ្នកអង្គម្ចាស់ហេលីបានចេញរាជបញ្ជាដោយផ្ទាល់អោយនាងតុបតែងខ្លួនអោយគេដោយហេតុថាទ្រង់ទៅយាងទៅរាជវាំងមុន ទ្រង់ពុំចាំបាច់ត្រូវបារម្ភឡើយព្រោះចាវលីម្នាក់នេះមើលថែក្មេងល្អិតរបស់ទ្រង់បានល្អបំផុត ។

  ++++

   បើយើងក្រឡេកមកមើលទិដ្ឋភាពនារាជវាំងឯណេះវិញ អ្នករាល់គ្នាតុបតែងខ្លួនបានស្អាតណាស់តាមជារបៀបអភិជន បណ្ដាមន្ត្រីគ្រប់ឋានៈសក្ដិប្រជុំគ្នានៅក្នុងរាជវាំងដើម្បីអបអរឡើងនូវការឡើងស្នងរាជ្យរបស់ព្រះមហាក្សត្រថ្មីគឺ ហេខេយ៍ ចនលីម៉ាឌ្រីដ ។
 
   អ្នកអង្គម្ចាស់ក្សត្រាថ្មីគង់លើរាជបល្ល័ង្ក អមដោយស្នាមញញឹមយ៉ាងត្រេកអរ ថ្វីត្បិតតែទ្រង់ត្រូវបានតែងតាំងជាមហាក្សត្រថ្មីក្ដី តែមហេសីរបស់ទ្រង់ " ម៉ូរ៉ាសា " មិនត្រូវបានតែងតាំងជាមហាក្សត្រយានីទេ នាងនៅតែជាស្រីស្នំរបស់ទ្រង់ដូចដើម ។

សំណព្វចិត្តអ្នកអង្គម្ចាស់ហេលី⚝ ( HJ )Where stories live. Discover now