kim woomin x lee chan

378 38 9
                                    

"ប៉ាប៉ា! Chanនឹងគេងនៅទីនេះ!" Woominដើរចូលមកប្រាប់wonwooដែលកំពុងរៀបចំអាហារថ្ងៃត្រង់ជាមួយអ៊ំស៊ីមនឹងអ្នកបំរើផ្សេងទៀត។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ប៉ាប៉ា! Chanនឹងគេងនៅទីនេះ!" Woominដើរចូលមកប្រាប់wonwooដែលកំពុងរៀបចំអាហារថ្ងៃត្រង់ជាមួយអ៊ំស៊ីមនឹងអ្នកបំរើផ្សេងទៀត។

"ជំរាបសួរអ៊ំwon" chanចូលមកជំរាបសួរwonwooហើយwoominក៌យកខោអាវchanទៅទុកនៅក្នុងបន្ទប់ខ្លួន នេះមិនមែនជាលើកទីមួយនោះទេដែលchanមកដេកនៅផ្ទះរបស់woomin។

"Chan! ក្មួយស្គមជាងមុនច្រើនណាស់" Wonwooយកដៃចាប់ទាញថ្ពាលchanយ៉ាងគួរអោយស្រឡាញ់ធ្វើអោយchanសើចតិចៗតាមសំដីមនុស្សចាស់។

"អត់នោះទេ មាក់ខ្ញុំថាខ្ញុំគិតតែពីញាំឡើងធាត់ទៅហើយ" chanនិយាយទាំងសើចព្រោះខ្លួនរាងមានសាច់បន្ទិចមែន chanដើរចូលមកក្បែរនឹងwonwooហៀបនឹងជួយធ្វើអាហារមនុស្សដែលវ័យចាស់ជាង។

"អត់នោះទេ!" Wonwooសើចហើយក៌ញឺក្បាលក្មេងប្រុសដែលជាមិត្តកូនប្រុសខ្លួន តាមពិតទៅchanពិតជាជិតស្និតនឹងគ្រួសាររបស់woominណាស់ ទោះគ្រួសាររបស់woominមានខ្លាំងហើយគ្រួសារchanជាគ្រូសារធម្មតាក៏ដោយ។

"ប៉ាប៉ាកុំកាន់ជើងchanអី! តាមពិតគឺchanញាំច្រើនទើបពេលនេះត្រូវម៉ាក់បណ្ដេញចេញពីផ្ទះ" woominដែលទើបនឹងយកខោអាវchanទៅទុកក្នុងបន្ទប់ខ្លួននោះក៌និយាយឡើងមក

"ពិតមែនទេ! បើអញ្ចឹងអ៊ំនឹងទទួលចិញ្ចឹមchanមួយទៀតក៌បាន" wonwooនិយាយហើយក៌ចាប់ទាញថ្ពាលchanយ៉ាងគួរអោយស្រឡាញ់

"គេកុហកទេអ៊ំwon!" Chanនិយាយហើយក៌ទាត់woominមួយជើងធ្វើអោយwonwooសើច ជាមួយwoominដែលគេចពីការទាត់របស់chanបានសម្រេច។
"ជាឯងទេដែលថាចង់អោយយើងមកគេងនៅទីនេះហា? អ្នកណានិយាយថាសាលាឈប់មួយសប្តាហ៍ហើយចង់អោយយើងមកគេងនោះ" chanមិនសុខចិត្តស្រែកស្ដីអោយwoominផងតាមវ៉ៃផង ធ្វើអោយwonwooសើចនឹងទង្វើchanយ៉ាងខ្លាំង។

ម្ចាស់បំណុល(ចប់!)Where stories live. Discover now