2«ជួបគ្នាឆាប់ៗអនាគតប្រពន្ធបង»

123 9 0
                                    

សរសេរដោយ : អ៊ែដវើដ៍🍵
សូមរីករាយអាន..
------------------------------------------

បន្ទាប់ពីចេញពីក្លឹបជុងហ្គុកក៏ត្រលប់មកកាន់វិមានវិញ
តាមផ្លូវ ជុងហ្គុកចាប់ផ្តើមនិយាយគ្នាជាមួយអេនដ្រពីនេះពីនោះ រហូតដល់វិមានតែម្តង

«អេនដ្រេឯងទៅឆែកពីប្រវត្តិកូនរបស់ ហ្រេដធើរីឲយើង យកអារហ័សបំផុត 40នាទីក្រោយ បើមិនបានទេត្រៀមវេចបង្វេចចេញពីវិមានយើង»

«ហូយ លោកម្ចាស់យកលឿនម្លេស មិនទុកពេលឲខ្ញុំនេះស្រាវជ្រាវបានល្អិតល្អន់ទេហ្អេស»

«ឆែកឬមិនឆែក អេនដ្រេ»
«ហូយចៅហ្វាយ ទៅ ក៏ទៅ»
ចូលមកដល់ក្នុងវិមានមានអ្នកបម្រើឆ្វេងស្តាំ ចាំទទួលម្ចាស់វិមាននេះ មេដោះចាប់ផ្តើមនិយាយឡើង

«លោកម្ចាស់ អញ្ចើញទៅពិសាបាយឥលូវនេះទេទាន»
«យើងទៅងូតទឹកសម្អាតខ្លួនសិន បន្តិចទៀតយើងនិងចុះមកវិញ» ជុងហ្គុកនិយាយរួចក៏រហ័សនាំខ្លួនឡើងទៅបន្ទប់របស់ខ្លួន
មេដោះក៏ក្រឡេកឃើញមុខរបស់អេនដ្រេ«វាថីឯង
មុខឲដូចគេយកទៅបាញ់ចោល»

«ឥលូវមិនទាន់បាញ់ទេម៉ែដោះ តែបើខ្ញុំនៅទៀតប្រហែលត្រូវលោកម្ចាស់បាញ់ក្បាលខ្ញុំមែនហើយ ខ្ញុំទៅហើយមេដោះ»អេនដ្រេនិយាយរួចក៏ប្រញាប់ រត់ទៅ
ទាញកំព្យូរទ័រមកធ្វើការងាររបស់ខ្លួន នេះជុងហ្គុកពិតជាទាន់ហន់មែន រកតែគេប្រុងប្រៀបមិនទាន់ ធ្វើការផងត្អូញផង

ជុងហ្គុកឡើងមកដល់ជាន់ខាងលើ ក៏ចាប់ផ្តើមទាញកន្សែងយកទៅផ្លាស់ងូតទឹក ប្រហែល15នាទីក្រោយមកនាយកម្លោះសង្ហារជុងហ្គុកចេញមកវិញ
រួមជាមួយកន្សែង យកមកបាំងនៅល្វែងខាងក្រោមបង្ហាញល្វែងខាងលើចោល រួចនាយក៏ដើរទៅទាញទូរស័ព្ទមក សឹមទៅដាក់ខ្លួនអង្គុយលើពូក រួចចាប់ផ្តើមទូរស័ព្ទមកអូសមើល

«ស្អាតមែន» ជុងហ្គុកនិយាយទាំងសម្លេងស្រទន់ ទាំងដៃកំពុងអូសមើលរូប ថេយ៉ុង ហ្រេដធើរីនៅក្នុងig
« ជួបគ្នាឆាប់ៗអានាគតប្រពន្ធបង »នាយបន្តអូសមើលបន្តិចក៏ស្រវាបិទទូរស័ព្ទ

រួចសម្តៅដើរទៅទូរដាក់ខោអាវ នៅក្នុងទូរពោពេញទៅដោយខោអាវពណ៍ខ្មៅសុទ្ធតែម្តង រសនិយមប្រុសម្នាក់នេះគឺខ្មៅងងឹត ដឹងដល់ចិត្តបាត់ទៅហើយ នាយបានទាញយកអាវឈុតដៃវែងពណ៍ខ្មៅយកមកពាក់លើខ្លួន
រួចក៏ដើរចុះទៅក្រោម
មេដោះឃើញនាយចុះមកហើយក៏ចាប់ផ្តើម ប្រាប់អ្នកបម្រើផ្សេងទៀតដើរមកជួយរៀបចានអាហារ
«មេដោះ ក៏ចាប់ផ្តើមដួសបាយដាក់ចានរបស់ជុងហ្គុក»
ម្ហូបអាហារឡើងពាសពេញតុ តែក្រឡេកមកមើលអ្នកអង្គុយញុាំវិញ មានតែជុងហ្គុកម្នាក់ឯងប៉ុណ្នោះ ម្ហូបនេះសមតែត្រូវមនុស្សដប់អ្នកអង្គុយស្រស់ស្រូបអាហារនេះបានត្រូវ
ជុងហ្គុកក្រឡេកក្រលៀសភ្នែកឃើញអេនដ្រេដើរមក ក៏ក៏ងាកមកស្រស់ស្រូបអាហារវិញ
«ការងារដែលលោកម្ចាស់បញ្ចាខ្ញុំ គឺធ្វើរួចរាល់ហើយទាន» អេនដ្រេនិយាយទាំងញញឹមពព្រាយ។
«ចាំបន្តិចទៀត ឯងឡើងទៅបន្ទប់ធ្វើការរបស់យើង ធ្វើការលឿនគ្រាន់បើ ចាំខែនេះយើងតម្លើងប្រាក់ខែឲឯងគុណនិង3 »
«មែនហ្អេសលោកម្ចាស់» អេនដ្រេ ស្ញេញតែម្តងឮថាតម្លើងប្រាក់ខែ អ្នកណាមិនសប្បាយចិត្ត
ជុងហ្គុកស្ងាត់ រួចបន្តញុាំបាយរបស់ខ្លួនវិញ បន្ទាប់ពីញុាំរួចរាល់ជុងហ្គុកក៏ឡើងទៅបន្ទប់ធ្វើការរបស់ខ្លួនវិញ
អេនដ្រេ ក៏រហ័សឡើងទៅតាមក្រោយ
«តុកៗ ខ្ញុំអេនដ្រេណាលោកម្ចាស់»
«ចូលមក» ជុងហ្គុកនិយាយទាំងភ្នែកមិនបានងាកទៅមើលមុខទ្វារទេ ដោយរវល់សម្លឹងមើលកំព្យូរទ័រដែលកំពុងឆែកមើលការងារ ការដឹកអាវុធខុសច្បាប់ចេញទៅក្រៅប្រទេស

វិវាទស្នេហ៍ម្ចាស់បំណុល [ Complete🍵 ]Where stories live. Discover now