4 «ជំនួបដំបូង»

123 10 2
                                    

សរសេរដោយ : អ៊ែដវើដ៍🍵
សូមរីករាយអាន..
------------------------------------------

+កាត់មកដល់ពេលព្រឹក
រាងតូចច្រលឹង ភ្នែកមូលក្រឡឹង រូបរាងដ៏ស្រស់ស្អាតរបស់គេ បើមើលមិនឲច្បាស់ក៏និងគិតថាជាស្រីទៅហើយបើរូបសម្រស់ល្អគយគន់យ៉ាងនេះ!! នៅគឺជាថ្ងៃដែលខ្លួនវិលត្រឡប់មកស្រុកកំណើតរបស់ខ្លួនវិញបន្ទាប់ពីរៀនសកលអស់រយៈពេល4ឆ្នាំ ជំនាញការងារវិញរៀនចេះចាំបានយ៉ាងស្ទាត់ជំនាញ នេះគឺជា ថេយ៉ុង ហ្រេដធើរី(តួររបស់adminចេញមកហើយណា)អាយុ22ឆ្នាំ ពេញរូបពេញរាងល្អណាស់ || រាងតូចហាក់មិនទម្លាប់ស្របពេលគេចុះមកពីលើយន្តហោះភ្លាម ដើរចូលក្នុងព្រលាន បែជាមានភ្នែកជាច្រើនគូរកំពុងសម្លឹងមកកាន់ខ្លួន ហាក់ធ្វើឲខ្លួនមិនទម្លាប់និងបរិយាកាសបែបនេះសោះ !!!រាងតូចចាប់ផ្តើមធ្វើភ្នែកមិម៉ក់ៗស្របពេលគ្រួសាររបស់គេ ថានិងទៅទទួលកម្លោះតូចៗភ្លាមនៅពេលមកដល់ តែនេះសូម្បីស្រមោលក៏មិនឃើញមកដែល ចាំបាត់ៗ គេចាំឡើង1ម៉ោងជាងហើយ

«ហៃយ៉ា នេះគឺជាថេយ៉ុងមែនទេ» រ៉ាហ្វែលចាប់ផ្តើមនិយាយឡើងទាំងសម្លេងភ្ញាក់ផ្អើល ស្របពេលឃើញថេយ៉ុងឈរមិនឆ្ងាយពីគេប៉ុន្មានឡើយ
រ៉ាហ្វែលត្រូវជាមិត្តរបស់ថេយ៉ុងកាលនៅរៀន តែក៏លួចស្រលាញ់ថេយ៉ុងដែល តែទាស់ត្រង់ថាខ្លួនមិនដែលហ៊ានសារភាព បានត្រឹមមានចិត្តលួចស្នេហ៍គេម្នាក់ឯងបុ៉ណ្នោះ បានត្រឹមលាក់ទុករហូតដល់ពេលថេយ៉ុងត្រូវទៅរៀនអាមេរិកបាត់.ប៉ុន្តែនាយនៅតែមានចិត្តលើថេយ៉ុងដដែលទោះកន្លងទៅច្រើនឆ្នាំយ៉ាងណា
«ថេយ៉ុង អូនមកវិញហើយមែនទេ»រ៉ាហ្វែលនិយាយទាំងញញឹម បានជួបសំណព្វចិត្តសំណ្វបេះដូងហើយត្រូវតែនិយាយឲផ្អែមបន្តិច ក្រែងល៍គេមេត្តាព្រមស្រឡាញ់ខ្លួនវិញ។
ថេយ៉ុង ចាប់ផ្តើមចាប់អារម្មណ៍និងសំឡេងដែលបន្លឺនៅជិតខ្លួនវិញអម្បាញ់មិញនេះ
«អូហ៍!! នេះជារ៉ាហ្វែល» ថេយ៉ុងនិយាយទាំងភ្ញាក់បន្តិច តែក៏មិនភ្លេចញញឹមដាក់រ៉ាហ្វែលវិញ
«ថេយ៍មកវិញហើយមែនទេ ខានជួបថេយ៍យូបងនឹកថេយ៍ណាស់»
«អូហ៍!!ខ្ញុំអគុណរ៉ាហ្វែលណាស់ដែលនឹករឮកដល់ខ្ញុំ»ថេយ៉ុងនិយាយទាំងសំឡេងស្រទន់
«មិនចាំបាច់អរគុណទេ !!អូហ៍ថេយ៍មិនមានអ្នកមកទទួលទេឬ»សួរព្រមទាំងចាំស្តាប់សំឡេងពីអ្នកម្ខាងទៀតយ៉ាងផ្ចិតផ្ចង់
«អឺគឺ...»
«បើមិនយល់ទាស់ទេ បងអាចជូនអូនទៅផ្ទះ»
«អូហ៍ មិនចាំបាច់លំបាកដល់រ៉ាហ្វែលទេណា ដោយសារថាលោកប៉ានិងមកទទួលខ្ញុំ»
«គាត់និងមកទទួលថេយ៍ពេលណា បងឃើញថេយ៍ឈរនៅទីយូរហើយឲវ៉ាលីមក បងកាន់ឲ»
ថេយ៉ុងលែងប្រកែកក៏បណ្តោយឲរ៉ាហ្វែលជូនទៅ
រ៉ាហ្វែលលួចញញឹមយ៉ាងស្រស់ពេលអ្នកម្ខាងទៀតមិនប្រកែកបន្ត

វិវាទស្នេហ៍ម្ចាស់បំណុល [ Complete🍵 ]Where stories live. Discover now