5 «ជាកម្មរបស់ខ្ញុំទេដឹង»

105 11 0
                                    

សរសេរដោយ : អ៊ែដវើដ៍🍵
សូមរីករាយអាន..

------------------------------
«ប៉ាត្រឡប់មកនិយាយជាមួយកូនវិញមក កូននឹកប៉ាណាស់ ប៉ានិយាយជាមួយកូនមកណា ទុកថាកូនសុំអង្វរ»រាងតូចនៅតែនិយាយដដែលៗបែបនេះ មិនដឹងជាប៉ុន្មានលើកហើយទេ

«បានហើយថេយ៍ តោះយើងយកសពគាត់ទៅប្រារព្ធពីធីបុណ្យឲគាត់ណា ម៉ោះងើបមកថេយ៍»រ៉ាហ្វែលប្រឹងនិយាយលួងលោមថេយ៉ុងយ៉ាងសម្លេងស្រទន់

«រ៉ាហ្វែល តើប៉ានិងមិនទៅណាចោលខ្ញុំទេមែនទេហឹហឺរៗ បើគាត់ទៅមែនខ្ញុំនិងមិនលើកលែងឲគាត់ទេ»ថេយ៉ុងងើយមុខសួរទៅកាន់បុរសដែលកំពុងឈរនៅចំពោះមុខខ្លួន

«គាត់ទៅបានសុខហើយថេយ៍ អូនកាត់ចិត្តណា បានហើយឈប់យំទៅ គាត់មិនចង់ឃើញអូនយំទេឃើញទេអូនយំភ្នែកឡើងហើមអស់ហើយ» រ៉ាហ្វែលនិយាយទៅកាន់ថេយ៉ុង *ថេយ៉ុងមិនមាត់តែនេះគេកំពុងក្តាប់ដៃខ្លួនឯងឡើងចង់ចេញឈាមទៅហើយ ក្នុងចិត្តមិនដឹងប្រេះស្រាំយ៉ាងណាទេ*

ថេយ៍ប្រឹងទប់សម្លេងយំ ហើយសម្លឹងមើលទៅឡានដែលរៀបនិងលើកសពដាក់ក្នុងឡានមុននិងបើកទៅកាន់វិមានរបស់សព ថេយ៉ុងឃើញហើយក៏រហ័សរត់ទៅតាម ហើយក៏ចូលទៅអង្គុយជិតសពប៉ារបស់ខ្លួន ទាំងទឹកមុខស្រពោន គេយំឡើងអស់កម្លាំងពីខ្លួនទៅហើយ

«ហឹហឺរៗ មកពីកូនមែនទេដែលឲប៉ាមកទទួលកូនពីព្រលាន បើកូនមិនឲប៉ាមកទទួលកូន ម្លេសប៉ាមិនធ្លាក់មកក្នុងសភាពបែបនេះទេ កំហុសគ្រប់យ៉ាងមកពីកូនតែម្នាក់គត់»ថេយ៉ុងចាប់ផ្តើមលើកកំហុសទាំងអស់មកដាក់លើខ្លួនទាំងស្រង់ .។។
រ៉ាហ្វែលឃើញថេយ៍ឡើងឡានដឹកសពហើយ គេជិតនិងរត់ទៅតាម តែស្រាប់តែឮសំឡេងទូរស័ព្ទរបស់ខ្លួនរោទិ៍ឡើង គេក៏យកដៃស្រវាទូរស័ព្ទយកមកចុចទទួល

«ហាឡូ ម៉ាក់!!ម៉ាក់មានការអ្វីមែនទេ»រ៉ាហ្វែលនិយាយទៅកាន់ម្តាយរបស់ខ្លួន
«ទាល់តែមានការមែនទេ ទើបអាចខលទៅឯងបាន»

«អូហ៍ហូយ អត់ទេម៉ាក់អ្នកណាទៅគិតបែបនោះទៅ»
«ម៉ាក់គ្រាន់តែសួរឯងមិនគិតមកលេងម៉ាក់ខ្លះទេហ្អេស»លោកស្រីហេអ៊ុននិយាយទាំងសម្លេងបែបលាយខឹងខ្លះៗ

វិវាទស្នេហ៍ម្ចាស់បំណុល [ Complete🍵 ]Where stories live. Discover now