បន្ទាប់ពីគាំងមួយសន្ទុះហើយរាតូចក៏ស្ងាត់ .
យុងជីន < ជួបគ្នាម្ដងទៀតហើយ យ៉ាងមិច មិននិយាយដូចមិនទៅ ស្ងាត់ធ្វើអី មិននឹកស្មានដល់ថានិងជួបយើងម្ដងទេ ហ៎ > ។ និយាយទាំងទឹកមុខមាំ ហើយលើកចិញ្ចើម ញញឹមចុងមាត់ ( កុំកាចដាក់ កូនមីមៗពេក ពន្ធប្រូឯងតារ 😐) ។
ហ្វីលិក < គឺថា មិននឹកស្មាននឹងឯង ។លោកប្រធាន បើអស់ការងារអីហើយ ចឹងខ្ញុំទៅបានហើយមែនទេ > និយាយទាំងយកដៃអេះក្បាល ព្រោះគេនិងត្រូវធ្វើការជាមួយមនុស្ស ដែលទឹមជេគេហើយ ចឹងវារអៀសចិត្ត ហើយរកនិយាយចង់បង្វែរសាច់រឿងទៀត ។
យុងជីន < យើងមិនបាននិយាយថាឲ ឯងទៅឯណា យើងមិនទាន់និយាយអស់ទេ អរ ! ហើយមិញហៅយើងថាមិចស្ដាប់មិនសូវច្បាស់ ហៅម្ដងទៀតបានទេ > មនុស្សនេះខិលសាហាម៉ង ហា ។
ហ្វីលិក ក្នុងចិត្ត < ហើយគេយ៉ាងមិចនឹង ហើយនិយាយឌឺទៀតហា អត់មិនបានឡូវហើយ>។ បានតែក្នុងចិត្តតែក៏
< លោកប្រធាន បាត ........ > និយាយបានតារនិយាយ និយាយហើយក៏ទឹកមុខស្អុយ ម៉ង ព្រោះគេ ហេវ មិនទាន់បានញ៉ាំអីតាំងពីព្រឹកមកមែស អង្គុយក្ដោបពោះ តែក៏ឮសម្លេងឡើង
< គ្រូក ៗ > ហើយក៏មើលមុខយុងជីនយើងមឹស ៗ ពេបមាត់ យកម៉ង ភ្នេកក៏ចាប់ផ្ដើមរលោង ទឹកភ្នេកជិតស្រក់ហើយ ។
យុងជីន < ទៅបានហើយ ប្រយ័ត្ន ប្រយែងផង ហេវពេកភ្លេចមើលខាងមុខបុកជញ្ជាំង ឡូវហើយ > រាងតូចមិនតបហើយក៏ដើរចេញទៅបាត់គ្មានសូម្បីមើលក្រោយ ឯ រាងក្រាស់យើងវិញក៏ញញឹមឡើងលក្ខណៈថា បានដូចចិត្តហា (កុំថាឡើយរាងតូចមីនៗជួលលុយមិនងាកផង😒) ។
ហ្វីលិក < កុំតារខ្ញុំហេវទេ លោកឯងមិនចឹងទេ សុីមួយដៃហើយ > ក្នុងចិត្ត។
កាត់ ពេលមកដល់ផ្ទះគេវិញ
ហ្វីលិក < មកដល់ផ្ទះហើយ ចឹងទៅបាត់ ធុញខ្លះ នឹករឿងអាបិុកនិងក្ដៅម៉ងហា ហើុយ.. ទៅងូតទឹកហើយចាំមកធ្វើអីញ៉ាំ > បញ្ជាក់ គេនៅ ផ្ទះតែម្នាក់ឯងទេ គ្រួសារសុទ្ធតែនៅក្រៅប្រទេស ពួកគាត់ចង់ឲហ្វីលិកក្លាយជាមនុស្សមានម្ចាស់ការលើខ្លួនឯងទើបបណ្ដោយឲគេនៅតែម្នាក់ឯងបែបនេះ ។
មីនៗសូម ណែនាំប្រវត្តិរបស់យុងជីនបន្ទិច (សរសេរបានភាគ2ហើយទើបណែនាំ☺️👌)
វ៉ាង យុងជីន មានអាយុ27 ឆ្នាំ មានកម្ពស់ ខ្ពស់ មាឌធំ មុខមាត់ស្អាត បែបសិ**សុី មុឺងម៉ាត់ និងការងារ បើខឹងម្ដងៗ ណានៅជិតវ៉ៃអ្នកនិង តែមិនឲអ្នកក្នុងគ្រួសារគេឃើញសភាពគេបែបនេះទេ ជាកូនតែម្នាក់គត់ក្នុងគ្រួសារវ៉ាង ជាCEOផង ជាម៉ាហ្វៀ ផង គេមានក្លឹបជាច្រើនកន្លែង មានជំនួញច្រើន ហើយក៏មានសត្រូវច្រើនផងដែរ ។
កាត់ ថ្ងៃថ្មី .
យើងឃើញនាឡិការោទ៍ ម៉ោង6:50 នាទី ក្មេងតូច ក៏យកដៃទៅបិទនាឡិកា ហើយក៏បើកភ្នែកឡើង ងើបចេញពីគ្រែ តម្រង់ទៅបន្ទប់ទឹក ។ បន្ទិចក្រោយមកក៏ចេញមកវិញជាមួយសម្លៀកបំពាក់ ដែលពាក់រួច យ៉ាងស្អាត ។
យើងមកមើលយុងជីនយើងវិញ គេក៏ភ្ញាក់ដូចគ្នា ស្លៀកពាក់រួច កំពុងចង់ក្រវ៉ាត់ក រួចក៏ចុះមកក្រោម ឃើញថា ម៉ាក់របស់គេបានរៀបចំអាហារពេលព្រឹករួចហើយ ។
យុងជីន < ម៉ាក់ ព្រឹកនេះកូនមិនបានញ៉ាំបាយទេ កូនទៅធ្វើការហើយ >និយាយហើយទៅបាត់ រកតែម៉ាក់គេហៅមិនទាន់ ។ឯរាងតូចបន្ទាប់ពីចម្អិនអាហារខ្លួនឯងហើយក៏ញ៉ាំខ្លួនឯងហើយនោះក៏ចេញទៅធ្វើការដូចគ្នា។
កាត់ពេលមកដល់ក្រុមហ៊ុន
ហ្វីលិក < សួស្ដីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ លី ហ្វីលិក អាចហៅខកញថា ហ្វីលិក បាន ជាសមាជិកថ្មីជួយណែនាំផង > និយាយរួចក៏មានអ្នកទះដៃឲចឹងហា លក្ខណៈថាស្វាគមន៍ចឹងទៅ រួចក៏រកបានកន្លែងអង្គុយធ្វើការ ហើយក៏រៀបចំតុបន្ទិចបន្ទួចចឹងទៅ កុំឲវាលពេលដាក់រូបថតលើតុនិងមានថូផ្កាតូចមួយផងដែរ ។បន្ទិចក្រោយមក យិងជីនក៏មកដល់ ដើរចូលជះរាងសង្ហា តែមុខវិញមាំ សាឡប់ម៉ង ហើយបុគ្គលិកក៏ក្រកឈរ និយាយ
<អរុណសួស្ដី លោកប្រធាន >ឱនគោរពបន្ទិច ហើយរាងទុចយើងក៏ធ្វើតាមគេដែរចឹងទៅ ។
យុងជីន < តាមសម្រួលចោះ ហ្វីលិកមកអូហ្វីស បន្ទិច> និយាយរួចក៏ដើរចូលក្នុងអូហ្វីលបាត់ទៅ ហើយរាងតូចយើងក៏ដើរតម្រង់ចូល អូហ្វីលតាមដែរ មកដល់ក៏គោះទ្វារ .តុក តុក
យុងជីន < ចូលមក > ហើយរាងតូចក៏ដើរចូល ឱនគោរពបន្ទិច ហើយក៏ឈរមុខតុយុងជីន យើង ។
យុងជីន< នេះ ឯកសារយកទៅធ្វើទៅ ហើយឲរួច ស្អែកយក > ហើយក៏ឃើញថាច្រើនណាស់ ធ្ងន់ដែរនិងហា តែយិងជីនគេលើកតែដៃមួយទេ ឯរាងតូចយើងវិញ ទ្រដៃពីរ ហើយក៏និយាយ
ហ្វីលោក< បាតលោកប្រធាន >តែក្នុងចិត្ត <នេះគេចង់សងសឹកនិងខ្ញុំដឹងអីតែច្រើនណាស់ណា > ហើយក៏មុខជូរបន្ទិច ហើយក៏ញញឹម ទាំងមិនចង់។
យុងជីន< ចេញទៅបានហើយ > និយាយទាំងមិនយកភ្នែកមើល (ឈ្លើយម៉ងហា ប្ដីកាលិកនេះ🙂) រួចរាងតូចក៏ដើរចេញទៅ
(To be: អរគុណសម្រាប់ការចូលរួមអាន បើមានកំហុកខុសឆ្គងសូម អធ្យាស្រ័យផង បាត☺️💗..
YOU ARE READING
ពេលវេលាស្នេហ៍
Short Storyបើជាការសរសេររឿងទី1របស់ខ្ញុំ បើមានកំហុសឆ្គងកន្លែងណា សូមអធ្យាស្រ័យផង បាត🤗
