Part 13: បញ្ហាត្រូវបានដោះស្រាយ

141 17 0
                                        

តភាគមុន

" កុំយំណាបងធ្វើលែងទេ ក្មេងតូចកុំយំណាចាំបងជួយទៅ ញ៉ាំអី" ឮសម្ដីយុងជីនហើយធ្វើឲហ្វីលិកសប្បាយចិត្តខ្លាំង ញញឹមឡើងយ៉ាងស្រស់

" មែនណា តោះ អូនរៀបចំខ្លួនហើយ" ហើយក៏រត់ចូលបន្ទប់ទឹកបាត់ ឯយុងជីនយើងក៏អស់សំណើចនិងសកម្មភាពរាងតូច។

កាត់_____

" ដល់ហើយចុះមក" យុងជីនបាននាំរាងតូចមកដើរញ៉ាំរបស់តាមតង់អាហារមួយកន្លែង ។

" យ៉ាងមិចដែរ ឆ្ងាញ់ទេ? " យុងជីនក៏ទិញប្រហិតចង្កាក់ឲហ្វីលិកឯរាងតូចក៏ញ៉ាំ

" រស់ជាតិឆ្ងាញ់ អាចទទួលយកបានតែរាងហិរបន្ទិច តោះទៅបន្តទៅ" រាងតូចញ៉ាំនេះញ៉ាំនោះ របស់ដែលយុងជីនទិញឲគេសុទ្ធតែជារបស់ដែលខ្លួនចូលចិត្ត។កំពុងតែញ៉ាំសុខៗឈាមក៏ហូរចេញពីច្រមុះហលយយុងជីនក៏ឃើញភ្លាមហ្វីលិក៏ដួលសន្លប់បាត់ស្មារតី យុងជីន ក៏បីរាងតូចឡើងឡានទីមន្ទីរពេទ្យ។

មកដល់មន្ទីរពេទ្យ ក្រុមគ្រួពេទ្យក៏នាំរាងតូចចូលបន្ទប់សង្រោះបន្ទាន់ ។

មួយម៉ោងក្រោយមក

" លោកគ្រូពេទ្យអ្នកជំងឺយ៉ាងមិចហើយ ហើយគេឈឺអ្វី?" យុងជីនពេលនោះប្រៀបដូចមនុស្សអត់ស្មារតីចឹង ដោយសារគេបារម្ភពីរាងតូចខ្លាំងពេក។

" អ្នកជំងឺឆ្លងផុតហើយតែលោកអាចទៅនិយាយជាមួយខ្ញុំបន្ទិចបានទេ ហើយអ្នកជំងឺខាងពេទ្យនិងនាំទៅបន្ទប់VIP " លោកគ្រូពេទ្យ

" បាត បាន" ហើយក៏ដើរតាមលោកគ្រូពេទ្យចូលក្នុងបន្ទប់។

" អ្នកជំងឺគឺកើតជំងឺមហារីកខួរក្បាល នៅដំណាក់កាលទី2 តែនៅអាចព្យាបាលទាន់ពេល លោកគិតយ៉ាងមិចដែរ បើលោកយល់ព្រមខាងយើងនិងរៀបចំពិនិត្យអការអ្នកជំងឺហើយអាចរកថ្ងៃដែលអាចរះកាត់បាន" ឮហើយុងជីភ្ញាក់ផ្អើលមិនស្ទើរទេ តែដោយឮថាអាចព្យាបាលបានក៏ធូរចិតហតមកវិញបានខ្លះ។

" បាត បានចឹង អរគុណលោកច្រើនហើយ" មកដល់ខាងក្រៅក៏ដើរទៅបន្ទប់រាងតូច ចូលទៅក៏ឃើញសភាពមនុស្សគេស្រឡាញ់ដេកលើគ្រែដាក់សារ៉ូម ធ្វើឲ្យយុងជីនឈឺចាប់ក្នុងចិត្តដូចគេសង្ស័យមែន រាងតូចពិតជាលាក់បាំងនិងគេពិតមែន ។

" អូនដឹងទេថា ពេលវេលាដែលបងបានជួបអូនស្រឡាញ់អូនវាពិតជាមានន័យគ្មានអ្វីអាចកាត់ថ្លៃបានទេ តែហេតុអី ក៏អូននៅតែជ្រើសរើសលាក់បាំងបងទៅវិញ បើគ្មានអូន ក៏គ្មានបងដូចគ្នា " យុងជីននិយាយរឿងក្នុងចិត្តចេញមកទងទឹកភ្នែកហូរស្រក់តក់ៗលើដៃរាងតូច ។ ពេលល្ងាចបន្ទិចរាងតូចក៏ភ្ញាក់ឃើញយុងជីនដេកជិតខ្លួនក៏យកដៃទៅអង្អែលសក់រាងក្រាស់ដោយពាក្យ

" អូនសុំទោស ចាប់ពីពេលនេះទៅអូននិងព្រមប្រាប់បងគ្រប់យ៉ាង សុំទោស យុងជីន" ហើយចាប់ពីពេលនោះមកហ្វីលិក ក៏ព្យាបាលហើយក៏វះកាត់ទទួលបានជោគជ័យ ។

2ឆ្នាំក្រោយមក

" ចាប់អូនឲបានមក" ហ្វីលោកបានរត់នៅមាត់សមុទ្រដោយមានយុងជីនដេញតាមចាប់

" ចាំមើលបងចាប់បានណា " យុងជីនក៏នឹកឃើញល្បិចមួយឡើង

" អួត ឈប់រត់ហើយឈឺកជើងខ្លាំងណាស់ " ឮហើយហ្វីលិកក៏រត់បកក្រោយមកមើល

" ចាប់បានហើយ ចង់រត់ទៅណាទៀត" ហ្វីលិកយើងពេលនិងខឹងនិងយុងជីនខ្លាំងៗ

" បងបោកអូនឬ ចាំមើលណាប្រុសកំហូច " បានតែប៉ុនហ្នឹង យយងជីនយើងក៏លួងហ្វីលិកទៀត ហើយហ្វីលិកបន្ទាប់ពីឃើញយុងជីនរាងបន្ធូរដៃក៏រើ ហើយក៏រត់ទៅមុខបន្តទៀត ហើយពួកគេរត់លែងជាមួយគ្នា ។យុងជីនក៏ទិញផ្ទះក្បែរសមុទ្រមួយផងដែរ ពួកគេរស់នៅជាមួយគ្នាឯម៉ាក់ទាំងសងខាងក៏ដឹងឮ ព្រមទាំងអនុញ្ញាតលពួកគេផងដែរ ពួកគេរៀបការជាមួយគ្នារួចហើយ ហើយយុងជីនរត់បណ្ដើរ នឹកដល់ពេលវេលានៃស្នេហហារវាងគេនិងហ្វីលិកបណ្ដើរ ហើយបន្ទាប់ពីរត់ដេញគ្នាចុះឡើងក៏ឈរថើបគ្នាក្រោមពន្លឺព្រះអាទិត្យកំពុងតែលិច។

ហើយរឿងយើងក៏ចប់តែត្រឹមនេះ បញ្ចប់ដោយHappy Ending ហើយជាកិច្ច🙏អរគុណដល់អ្នកអានគ្រប់គ្នាដែលតែងតែជួយគាំទ្រ អេតមីន ទោះពេលខ្លះចេញរឿងយូរខ្លីក៏អ្នកអានទាំងអស់គ្នានៅតែជួយគាំទ្រ អរគុណខ្លាំងមែនទែន🙏💗 ។ ជាកិច្ចបញ្ចប់ក៏ជួនពរឲអ្បកអានទាំងអស់គ្នារៀនពូកែស្អាត មានសុវត្ថិភាពតាមផ្លូវផងដែរ 😘💗។
ហើយក៏មានដំណឹងមួយចង់ប្រាប់ដែល គឺអេតមីននិងចេញរឿងបន្តផងដែរ តែសូមលាក់សិន តែអាចនិងចេញយឺតបន្ទិច ចឹងសូមរង់ចាំ និងនៅតែនឹកអេតមីនsingleម្បាក់នេះណា😘😘😘💗💗😉🙏🙏


You've reached the end of published parts.

⏰ Last updated: May 29, 2024 ⏰

Add this story to your Library to get notified about new parts!

ពេលវេលាស្នេហ៍Where stories live. Discover now