មន្តស្នេហ៍លោកគហបតី

3.6K 152 6
                                    

ភាគទី១១ : ប៉ុន្តែខ្ញុំអៀន!!
___________

លុះបានថាសអាហារនៅក្នុងដៃហើយនាយក្រាស់ក៏រហ័សលើកយកកាន់និងដៃដើរសំដៅទៅខាងលើដោយមិនខ្ចីមុខលីឡាដែលឈរនៅក្បែរនោះដែលព្យាយាមញញឹមរាយមន្តស្នេហ៍ដាក់លោកគហបតីឡើងស្រទន់ប៉ុន្តែការខិតខំព្យាយាមអោយដៃនាយមិនងាយជោគជ័យនោះទេព្រោះថានាយក្រាស់មិនចូលចិត្តមនុស្សស្រីបែបនិងនាងប្រែជាឈរទម្រាំជើងក្តាប់ដៃសឹងបាក់ម្រាមសម្លក់ទៅជុងហ្គុគដែលកំពុងឆ្ពោះជំហានបែរខ្នងឡើងទៅជាន់ខាងលើដោយភាពស្ងៀមស្ងាត់លីឡានាងក្តៅចិត្តពន់ពេកមនុស្សប្រុសស្អីក៏ល្ងង់ម្លេះចំណីដល់មាត់ប៉ុននិងហើយមិនព្រមត្របាក់

« គង់តែមានថ្ងៃណាមួយលោកគហបតីនិងក្លាយជារបស់ខ្ញុំទេនាមជំទាវក្នុងភូមិគ្រឹះត្រូវតែក្លាយជារបស់លីឡា  » នាងផ្តោតកែវភ្នែកឡើងមុតស្រួចមើលសព្វបរិវេទភូមិគ្រឹះដោយបង្ហើបវាចាខ្សឹបៗអមមកនូវស្នាមញញឹមគួចល្បិចរាប់លានជំពូក

ក្រាកក ! ទ្វាបន្ទប់បើឡើងស្ថិតក្រោមស្នាដៃនាយក្រាស់បង្ហាញពីខណៈទំទូលាយរបស់បន្ទប់ដែលមានរចនាបថទំនើបតាមបែបសុីវីលៃនៃសង្គមបើក្រឡែកភ្នែកមកមើលអ្នកនៅលើគ្រែឯនេះមិនទាន់ក្រោកពីដំណេកនៅឡើយទេប្រហែលយប់មិញនេះបំពេញមុខងាររាងកាយលើសកម្រិតពេកហើយមើលទៅនាយក្រាស់យកអាហារទុកនៅលើតុក្បែរនោះសន្សឹមនិងដើរមករកគ្រែគេងនាយចូលទៅអង្គុយជិតរាងតូចរួចក៏ស្រដី

« ថេយ៍ ភ្ញាក់ឡើង » នាយក្រាស់យកដៃទៅវាសសក់ថេហ្យុងបន្តិចសឹមនិងអោនទៅខ្សឹបដាក់ត្រចៀកថេហ្យុងខ្យល់ដង្ហើមក្តៅៗអមនៅសំឡេងរំខានជាហេតុនាំអោយថេហ្យុងដាច់ដំណេក

« អ្ហឹមម » កាយតូចបម្រាស់ខ្លួនក្រហឹមដើមក៏ភ្នែកបើកសន្សឹមៗទទួលយកពន្លឺថ្ងៃដែលជះមកចំកណ្តាលមុខត្របកភ្នែកបើកឡើងក៏ឃើញថាទម្រង់មុខសង្ហារដូចទេពបុត្រកំពុងនិងសម្លឹងមកកាន់នាយសឹងតែផ្ទៃមុខទាំងពីរប៉ះគ្នាទៅហើយ

« សឺត ! ឆាប់ក្រោកមក » នាយក្រាស់អោនទៅថើបថ្ងាសកាយតូចមួយខ្សឺតរបៀបថា Morning kissអីចឹងណាបន្ទាប់ពីថើបនាយតូចហើយនាយក៏ក្រោកចេញពីពូកដើរចូលទៅបន្ទប់ទឹក

✿មន្តស្នេហ៍លោកគហបតី✿[Complete ✅]Where stories live. Discover now