ភាគទី៣៧: ជុងហ្គុគឯងចង់បានន័យយ៉ាងមិច!!
_____________កន្លងទៅបានពីរសប្ភាហ៍នាយក្រាស់ក៏បាននាំថេហ្យុងទៅសហរដ្ឋអាមេរិចរួមទាំងជេនលីផងដែលដោយគោលបំណងរបស់នាយគឺចង់មកនិយាយពីរឿងរៀបការរវាងនាយនិងជេនលីចំណែកឯកញ្ញាជេនលីវិញកាលបើលឺអញ្ចឹងហើយញញឹមឡើងខ្ចិបព្រោះនាងគិតថាជុងហ្គុគប្រហែលជាយល់ព្រមរៀបការជាមួយនាងហើយមើលទៅ
« បងជុងបងព្រមហើយមែនទេ » ជេនលីតោងអោបដើមដៃនាយក្រាស់ដោយទឹកមុខសប្បាយរីករាយខុសពីនាយតូចដែរនៅឈរក្បែរនោះធ្វើមុខស្រងូតស្រងាត់
« ហ្ហឹម » នាយក្រាស់ងាកមើលមុខថេហ្យុងរួចក៏ងក់ក្បាលយល់សម្តីរបស់នាងជាហេតុនាំអោយរាងតូចភាំងស្មារតីគាំងស្ញេចនេះក្រែងសន្យានិងនាយថានិងដោះស្រាយរឿងនេះមែនទេហើយនេះជាស្អី
« បងនិយាយស្អីនិងជុង » ថេហ្យុងចាប់បង្វែរនាយក្រាស់អោយបែរមករកខ្លួនរួចក៏គំហគដាក់នាយដោយការឈឺចាប់នេះនាយបោកប្រាស់គេទៀតហើយមែនទេមើលមកនាយដូចជាមនុស្សងាយស្រួលក្នុងការបោកប្រាស់ហេស៎បានជាធ្វើបែបនេះដាក់គេ
« ន៎ែអាក្មេងចង្រៃកុំមកស្រែកដាក់បងជុងយើង » ជេនលីរុញស្មានាយតូចអោយឃ្លាយឆ្ងាយពីនាយក្រាស់់រួចក៏សំញែងរឹកពារក្រអើតក្រទម
« ហ្ហឹក ហ្ហឹក ខ្ញុំមិនទៅជាបងទេបងទៅជាមួយនាងចុះ ហ្ហឹក ហ្ហឹក » ថេហ្យុងរត់ឡើងទៅខាងលើដោយទឹកភ្នែកសស្រាក់ទើបតែសន្យានិងគ្នាថ្ងៃមុនសោះហេតុអីពេលនេះមកក្រឡាស់សម្តីទៅវិញ
«ថេយ៍...!! » ជុងហ្គុគស្រែកដង្ហើយហៅឈ្មោះរាងតូចដោយទឹកមុខមិនល្អនាយប្រុងនិងឈានជើងរត់ទៅតាមហើយតែដៃស្រីស្រស់កញ្ញាជេនលីចាប់ជាប់ស្អិត
« បងជុងបងចង់ទៅណានៅសល់តែ15នាទីទៀតជើងយន្តហោះចេញដំណើរហើយម៉ោះប្រញាប់ទៅកុំអោយខកពេល » មិនដល់15នាទីទៀតទេក៏ដល់ពេលចេញដំណើរទៅសហរដ្ឋអាមេរិចហើយនាងទាញនាយក្រាស់អោយដើរតាមខ្លួនទាំងព្យាយាមអោបរឹតដៃជុងហ្គុគជាប់
« ប៉ុន្តែថេហ្យុងគេត្រូវទៅជាមួយពួកយើង» ជុងហ្គុគកាត់សម្តីទាំងជ្រួញចិញ្ចើមចូលគ្នាគម្រោងទៅបីនាក់តែបែរជានាយតូចបដិសេធមិនព្រមទៅតាមខ្លួនទៅវិញ
YOU ARE READING
✿មន្តស្នេហ៍លោកគហបតី✿[Complete ✅]
Randomផ្តើមចេញពីអ្នកបម្រើក្នុងភូមិគ្រឹះលោកគហបតីក្លាយខ្លួនជាសំណព្វចិត្តលោកគហបតីសង្ហារត្រឹមមួយពព្រិចភ្នែកតើស្នេហារវាងអ្នកពីរនិងទៅជាយ៉ាងណាបើចង់ដឹងចុចអានទៅ🤭🤍