ភាគទី៣៣ : នាងត្រូវជាអ្វីនិងបង !!
______________ថ្ងៃលិចបាត់ព្រះអាទិត្យចេះតែបាត់ខ្លួនសន្សឹមៗវាក៏ឈានដល់ពេលល្ងាចបាត់ទៅហើយគិតសព្វៗទៅពេលវេលាដើរលឿនណាស់មួយព្រិចភ្នែកសោះវិលល្ងាចហើយចំណែកឯរាងតូចក៏ដូចគ្នាគឺគេត្រូវត្រឡប់មកភូមិគ្រឹះវិញដោយសារការផ្តល់ដំណឹងេពីម៉ែដោះបានខលមកប្រាប់នាយថាជុងហ្គុគគេត្រឡប់មកវិញហើយថេហ្យុងសប្បាយអរខេខប់រហ័សដំណើរចេញឡានបើកទៅភូមិគ្រឹះភ្លាមទាំងក្នុងចិត្តនឹករលឹកជុងហ្គុគមិនស្ទើរ
ងឺតត !! 15 នាទីក្រោយមកថេហ្យុងក៏បានដល់ភូមិគ្រឹះវិញទាំងទឹកមុខរីករាយព្រោះឃើញឡានជុងហ្គុគពិតមែនគឺចតនៅទីធ្លាក្បែរនេះនាយតូចចុះពីលើឡានឆ្ពោះជំហានដើរចូលទៅខាងក្នុងប្រកបដោយស្នាមញញឹម
« ......... » ថេហ្យុងគាំងស្តុបមួយកន្លែងស្នាមញញឹមទាំងប៉ុន្មានក៏រលុបបាត់បន្ទាប់ពីឃើញនារីម្នាក់អង្គុយអោបដៃជុងហ្គុគវ៉ៃរឹកដូចជំទាវ
« ហេ៎ គេជាអ្នកណាបងជុង » នេះគឺជេលី ឃ្លេនវ៉នឡេតនាងបានមកតាមជុងហ្គុគពិតមែនការដែលនាងមកគឺមានគោលដៅមួយចង់ជួបមុខមនុស្សម្នាក់ដែលនៅក្នុងរូបស្និតស្នាលជាមួយនាយក្រាស់ប៉ុន្តែនាងស្រពិចស្រពិលមិនចាំមុខទាល់តែសោះតាំងពីឡើងយន្តមកនាយក្រាស់មិនសូម្បីស្រដីឬខ្វាយខ្វល់ពីនាងឡើយដូចពេលអញ្ចឹងគឺថានាយក្រាស់នៅតែចរឹកស្ងប់ស្ងាត់មិនប្រែទោះបីនាងខំធ្វើខ្លួនស្និតស្នាលចំពោះជុងហ្គុគយ៉ាងណាក៏ដោយក៏ជុងហ្គុគនាយមិនខ្ចីខ្វល់អង្គុយសុខៗស្រាប់តែកញ្ញាជេនលីក្រឡេកភ្នែកប៉ះចំវត្តមានរាងតូចដែលឈរក្បែរនោះដោយស្ងៀមត្រឹង
« ថេយ៍ !! » ជុងហ្គុគឧទានហៅសព្វនាមសំណព្វចិត្តខ្លួនរួចក៏ក្រឡាស់ដៃជេនលីចេញពីនាយរាងមាំក្រោកអស់កម្ពស់រួចក៏ដើរមករកថេហ្យុងដោយទឹកមុខរីករាយ
« គេជាអ្នកណា » ថេហ្យុងបន្លឺសំណួរយ៉ាងខ្លីដោយទឹកមុខស្មើចេសបាត់អស់ហើយភាពសប្បាយរីករាយ
« ន៎ែសំណួរនេះយើងក៏គួរតែសួរឯងទើបត្រូវ» ជេនលីដើរមកអោបដើមដៃជុងហ្គុគដៃម្ចាងចង្អុលមករាងតូចអមនិងសម្តីកាចឆ្នាស់នៅមុខលោកតារបស់ជុងហ្គុគនាងប្រៀបបីដូចក្មេងគួរអោយស្រលាញ់ម្នាក់អញ្ចឹងនេះហើយជាមូលហេតុដែលនាយក្រាស់មិនចូលចិត្តជេនលីដោយសារតែនាងជា pick me gril (មនុស្សបែបចរឹកតួឯកហាសធ្វើអីមួយចូលចិត្តអោយគេចាប់អារម្មណ៍និងខ្លួនអីដើម)

YOU ARE READING
✿មន្តស្នេហ៍លោកគហបតី✿[Complete ✅]
Randomផ្តើមចេញពីអ្នកបម្រើក្នុងភូមិគ្រឹះលោកគហបតីក្លាយខ្លួនជាសំណព្វចិត្តលោកគហបតីសង្ហារត្រឹមមួយពព្រិចភ្នែកតើស្នេហារវាងអ្នកពីរនិងទៅជាយ៉ាងណាបើចង់ដឹងចុចអានទៅ🤭🤍