មន្តស្នេហ៍លោកគហបតី

3.1K 169 1
                                        

ភាគទី៣២ : ឈឺបេះដូង !!
_______________

វិមានធ្លាប់តែស្ងប់ស្ងៀមខណៈពេលនេះប្រែក្លាយជាលាន់លឺសំឡេងឈ្លោះប្រកែកគ្នាលាន់រងំភាពចម្រុងចម្រាស់រវាងលោកតាចននិងជុងហ្គុគម្នាក់ៗហាក់បីតឹងសរសៃក៌រាងខ្លួនៗដោយនាយក្រាស់ប្រកែកដាច់អហង្ការថានាយមិនព្រមរៀបការជាមួយជេនលី ឃ្លេនវ៉នឡេតជាដាច់ខាតទោះជាយ៉ាងណាក៏នាយមិនព្រមព្រោះតែក្តីស្រលាញ់របស់នាយមានសម្រាប់តែថេហ្យុងម្នាក់គត់អ្នកផ្សេងប្រហែលគ្មានថ្ងៃទទួលបានក្តីស្រលាញ់ពីនាយនោះទេចំណែកលោកតារបស់ជុងហ្គុគវិញក៏ដូចគ្នាក៏ជំទាស់រាល់ការបដិសេធរបស់នាយក្រាស់ដឹងស្រាប់ហើយថាគ្រួសារមួយនេះគឺផ្តាច់ការប៉ុនណា

« ជុងហ្គុកឯងគ្មានសិទ្ធប្រកែកនិងសំណើររបស់យើង» លោកតាចនលើដៃចង្អុលមុខនាយក្រាស់ចំៗទាំងទឹកមុខខឹងសម្បារដែលនាយបដិសេធនិងសំណើរគាត់ដោយចង់់អោយជុងហ្គុគនាំជេនលីទៅនៅជាមួយមុនសិនមុននិងដល់ថ្ងៃរៀបការ

« យ៉ាងណាក៏ខ្ញុំមិនព្រមលោកតាក៏ដឹងថាខ្ញុំមានមនុស្សដែលខ្ញុំស្រលាញ់រួចទៅហើយ » នាយក្រាស់គំហកដាក់លោកតារបស់ខ្លួនវិញទាំងពោងសរសៃក៌ស្ថានការណ៍ពេលនេះទាំងម៉ាក់ប៉ាជុងហ្គុគនិងកញ្ញាជេនលីដែលឈរក្បែរមោះមិនហ៑ានលូកមាត់នោះទេទុកចៅតាគេដោះស្រាយគ្នាទៅចុះ

« បងជុង ហ្ហឹក ហ្ហឹក » ជេនលីដង្ហើយហៅឈ្មោះជុងហ្គុគទាំងយំអណ្តឺតអណ្តក់ពេលដែលបានលឺប្រយោគមួយឃ្លារបស់រាងក្រាស់ថានាយមានមនុស្សដែលស្រលាញ់រួចទៅនាងព្យាយាមសម្តែដើរតួកំសត់នៅមុខលោកតាចននិងរាងក្រាស់ដើម្បីទាមទារចំណាប់អារម្មណ៍ជាពិសេសគឺជុងហ្គុគ

« លោកប៉ាបានហើយខ្មាស់អ្នកបម្រើណា៎បើជុងហ្គុគមិនព្រមទៅហើយទៅបង្ខំគេតើបានប្រយោជន៍អីទៅ » អ្នកស្រីអេរៀមកាត់សម្តីឃាត់ប៉ាក្មេករបស់អ្នកស្រីដោយលើកយកហេតុផលមកជួយកាន់ជើងជុងហ្គុគក្តីស្រលាញ់វាកើតចេញពីចិត្តនិងចិត្តពីបេះដូងនិងបេះដូងវាមិនមែនកើតចេញពីការបង្ខិតបង្ខំនោះទេ

{មីកញ្ចាស់ ហុឹសចេះលូកមាត់ខុសរបៀប} ជេនលីក្តាប់ដៃសម្លឹងសម្លក់ទៅកាន់ម៉ាក់ជុងហ្គុគទាំងនិន្ទាប្រទិចជេរអ្នកស្រីអេរៀមអមនិងខឹងក្តៅចិត្តពេលដែលគាត់មិនជួយកាន់ជើងនាងបែរជាមកជួយនិយាយអោយជុងហ្គុគថែមទៀត

✿មន្តស្នេហ៍លោកគហបតី✿[Complete ✅]Where stories live. Discover now