ភាគទី១២: ចង្វាក់បេះដូង

60 5 9
                                    

👋✌️
#តាមការពារបេះដូង
ភាគទី១២ *ចង្វាក់បេះដូង

ជីន បាននាំក្មេងគេចសាលាមកដល់ផ្ទះ ដោយសុវត្ថិភាព ដោយឡែកគេវិញ ក៏ត្រូវបានអ៊ុំប្រុសហេនរី នាំទៅមន្ទីពេទ្យវះយកគ្រាប់នៅស្មាចេញសិន បើបន្តនៅខាតពេលប្រដៅក្មេងស្រីក្បាលរឹងនេះទៀត មិនដឹងឈាមហូរអស់ប៉ុន្មានលីត្រហើយទេ។

ខណៈពេលនេះ ជីស៊ូ នៅផ្ទះហាក់មិនស្ងប់ចិត្តសោះ នាងឆ្លេឆ្លាទៅវិញទៅមក នៅជាន់ខាងក្រោម ដូចមនុស្សមានអ្វីម្យ៉ាងនៅក្នុងចិត្ត។

"អ្នកនាងមានរឿងអី?" ម៉ែដោះ ឃើញនាងប្លែក ក៏ចូលមកសួរ ដោយទឹកមុខខ្វល់ខ្វាយ។

"ម៉ែដោះ! តើខ្ញុំគួរតែសម្លាប់ជីន ចោលទេ?"

"អ្នកនាង!!" ម៉ែដោះមានទឹកមុខមិនពេញចិត្តសោះ "មិចក៏និយាយអញ្ចឹង? បើមានអ្នកមកឮមិនល្អទេ"

ជីស៊ូ បានទម្លាក់ខ្លួនអង្គុយលើសាឡុង "ខ្ញុំឆ្ងល់ខ្លួនឯងណាស់ម៉ែដោះ! ម្ដងខ្ញុំអាណិតជីន ម្ដងខឹងគាត់ ម្ដងទៀតចង់តែដាក់ថ្នាំបំពុលឲ្យស្លាប់ ហើយចុងក្រោយខ្ញុំបែងចែកអត់ត្រូវថាខ្ញុំចង់បានបែបណា?" ពេលឮពាក្យអរគុណចេញពីមាត់របស់ជីន លើកដំបូង នាងអរខ្លាំងណាស់ ព្រោះយល់ថាខ្លួនឯងមានប្រយោជន៍ ដែលបានប្រគល់របស់អ្វីមួយឲ្យអ្នកដទៃ ហើយនាងពិតជាចង់ឮពាក្យអរគុណពីគេទៀត។

ម៉ែដោះ ឈរឱបដៃក្បែរនាងក៏និយាយបន្ត៖ "មុនដំបូងម៉ែដោះក៏មិនពេញចិត្តលោកជីន តែពេលឃើញចេតនារបស់គេហើយ ម៉ែដោះថា គេមិនអាក្រក់ខ្លាំងឡើយ....ណាមួយ ដូចគេធ្លាប់ប្រាប់ចឹងថា ពេលអ្នកនាងអាយុ១៨ឆ្នាំ អាចគ្រប់គ្រងលើខ្លួនឯងបាន គេនឹងចាកចេញហើយ"

"ម៉ែដោះ!...." នាងចង់និយាយថា នាងមានមនុស្សតាមសម្លាប់ តែក៏ប្ដូរមិននិយាយវិញព្រោះខ្លាចម៉ែដោះកាន់តែបារម្ភ។ ធាតុពិតរបស់នាង ជាមនុស្សពូកែយល់ពីគេណាស់ ទោះនាងមានអារម្មណ៍បែបមិច ក៏មិនដែលបញ្ចេញ នាំឲ្យអ្នកដទៃពិបាកដោយសារនាងដែរ។

"មានអ្វីអ្នកនាង?"

"ខ្ញុំទៅសម្រាកហើយ....ហេតុការមុននេះធ្វើឲ្យខ្ញុំអស់កម្លាំងណាស់" រឿងអស់កម្លាំងនោះវាត្រឹម ៣០% ប៉ុណ្ណោះ តែរឿងភ័យតក់ស្លុតវិញ ៧០% ទៅហើយ។ រាល់ពេលនាង មិនដឹងថាខ្លួនឯងត្រូវធ្វើអ្វី ឬគិតអ្វីនោះ មានតែគ្រែគេងនឹងហើយ ជាជម្រើសល្អ ព្រោះពេលនេះនាងគ្មាននរណាឡើយ សូម្បីតែម្ដាយ ឬឪពុក ដែលអាច នៅក្បែរថែរក្សា ឬការពារនាងបាន។

រដូវកាលទី១: ស៊េរី, ឆក់បេះដូងប្រុសចាស់Where stories live. Discover now