ភាគទី១៣: ទាមទារ

59 3 5
                                    

#តាមការពារបេះដូង ភាគទី១៣*ទាមទារ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

#តាមការពារបេះដូង
ភាគទី១៣*ទាមទារ

      មិនដឹងថាយូរប៉ុណ្ណាទេ ដែលជីស៊ូ បានគេងក្នុងរង្វង់ដៃកក់ក្ដៅរបស់ជីន ព្រោះពេលនាងដឹងខ្លួនម្ដងទៀត ក៏ឃើញថាខ្លួនឯង បានមកគេងនៅក្នុងបន្ទប់ដណ្ដប់ភួយត្រឹមត្រូវបាត់ទៅហើយ។

“ថ្ងៃនេះស្ងាត់ម្លេះ?” ជីស៊ូ ក្រោកអង្គុយ និងធ្វើមុខឆ្ងល់ ព្រោះបើតាមរាល់ដង មេឃភ្លឺមិនទាន់ទេ មនុស្សធំពូកែឡូឡា នឹងមកដាស់នាងជាមិនខាន តែថ្ងៃនេះឃើញថាស្ងាត់ល្អ។
“តិចលរ ក្ដៅខ្លួនខ្លាំងដល់ថ្នាក់ប្រកាច់ស្លាប់ទៅ? មិនបានទេ!! ត្រូវតែទៅមើលគាត់” គំនិតប្លែកៗចេះតែចូលមកក្នុងខួរក្បាល ទើបតម្រូវឲ្យនាងស្ទុះវឹង រត់ទៅបន្ទប់របស់ជីន ជាបន្ទាន់។

ក្រាក!

“.....” បន្ទាប់ពីរុញទ្វារចូលបានហើយ បបូរមាត់តូច ទៅចំហរធ្លុង ព្រោះតែកែវភ្នែកទាំងគូររបស់នាង បានឃើញរាងកាយមាំ មានត្រឹមកន្សែងពោះគោរុំនឹងចង្កេះ កំពុងតែដើរចេញពីបន្ទប់ទឹក ក្នុងភាពមួយគួរឲ្យទាក់ទាញខ្លាំងមែនទែន។ ពេលនេះនាងចាំបានហើយ ថាយប់មិញនាងបានប៉ះទ្រូងរបស់គេ វាពិតហាប់ណែនគួរឲ្យចង់ខាំណាស់។

“ចូលមកធ្វើអី?” គេសួរនាងដោយសម្លេងធម្មតា ដូចគ្មានភ្ញាក់ផ្អើលអីសោះ។

“ខ្ញុំស្មានតែជីន ក្ដៅខ្លួនប្រកាច់បាត់ហើយតើខំតែបារម្ភ” នាងនិយាយហើយ ក៏ដើរទៅអង្គុយលើគ្រែរបស់គេ ទាំងដែលភ្នែកនាងសម្លឹងមើលគេជាប់។

“ក៏ឃើញថាខ្ញុំមិនទាន់ស្លាប់! ឯងទៅវិញបានហើយ មិនឃើញថាខ្ញុំគ្មានសម្លៀកបំពាក់ទេ? ឬមួយក៏ចង់ឃើញខ្ញុំដូរខោអាវមុខឯង?” គេមិនចង់ថាឲ្យនាងជាមនុស្សរោគចិត្តទេ មើលចុះកែវភ្នែកដែលនាងមើលមកគេ វាជាកែវភ្នែកគួរឲ្យក្នាញ់ណាស់។

រដូវកាលទី១: ស៊េរី, ឆក់បេះដូងប្រុសចាស់Where stories live. Discover now