ការិយាល័យជុង
ជំហានវែងៗរបស់ជុងគុកបោះទៅរកការិយាលុយរបស់ហូស៊ុកដោយមិនខ្វល់ពីបុគ្គលិកឬក៏យេរីឡេីយ។
"សួរស្តី..លោកអគ្គ(ក្រឹក)-នាយក!"យេរីឃេីញជុងគុកភ្លាមក៏រហ័សងេីបឡេីងស្វាគមន៍តែចង្រៃអីមិនទាន់ទាំងនិយាយចប់ផងទ្វាបន្ទប់ក៏ត្រូវបិទជិតកាត់សម្ដីរបស់នាងទៅហេីយ។
"សូមទោសផង មករំខានការងាររបស់នាងទៀតហេីយ!"យូដានិយាយទៅកាន់យេរី ដ្បិតអីចៅហ្វាយខ្លួនចេញចូលតាមចិត្តមិនចាំការអនុញ្ញាតពីហូស៊ុកអីបន្តិច ឯនាក់ដែលត្រូវបន្ទោសច្បាស់ជាយេរីដែលនៅចាំមុខបន្ទប់ប៉ុន្តែបែជាអោយ នាយចូលបានតាមចិត្ត។
"គាត់ជាអគ្គនាយក!"យេរីនិយាយបន្លឺតិចៗកំពុងតែតឿនខ្លួនឯងញញឹមទាំងមិនមានអារម្មណ៍នៅក្នុងខ្លួន ព្រោះតែមិនដឹងថាត្រូវដកដំណែងអ្នកនាងលេខានៅថ្ងៃណាព្រោះរមេីសជាច្រេីនដងហេីយ។ នាងក៏ចូលតុដូចជាគ្មានព្រលឹងឯគីជូននឹងយូដាក៏ចូលទៅតាមជុងគុកដេីម្បីទុកឯកសារ។
ក្នុងបន្ទប់
ស៊ុកស៊ុកគ្រាន់តែក្រឡេកឃេីញមនុស្សមាឌធំជាប្អូនភ្លាមក៏ដកដង្ហេីមធំហាក់ធុញទ្រាន់ជាមួយនាយពេញទំហឹងតែម្ដង។
"ហេតុអីមិនចូលទៅជួបខ្ញុំ?"ជុងគុកសួរខណៈកំពុងតែឈរមុខតុធ្វេីការរបស់កាយតូច។
"យល់ថាមិនចាំបាច់"សម្ដីប្រងេីយយ៉ាងនេះជុងគុកទ្រាំស្ដាប់ទាំងឈឺត្រចៀក។ ហូស៊ុកសំខាន់ចំពោះគេ គេចង់ជួបកាយតូចរាល់ថ្ងៃ ប៉ុន្តែមេីលសម្ដីដែលនាយបានស្ដាប់ចូល ស្ដាប់ហេីយឈឺបេះដូងតែម្ដង។
"ល្អ!..អ៊ីចឹងខ្ញុំមកធ្វេីការទីនេះ!"ជុងគុកងក់ក្បាលយល់ក៏មកដាក់ខ្លួនអង្គុយលេីសាឡុងដេីម្បីផ្កេីនអោយកាយតូចកាន់តែខឹង។
"ចន ជុងគុក!"ស៊ុកស៊ុកចេញពីតុទៅឈរចំពោះមុខជុងគុក ហៅនាយជាមួយការអត់ធ្មត់ហាក់កំពុងតែព្យាយាមទប់អារម្មណ៍ខឹង។
"យ៉ាងម៉េច ចន ហូស៊ុក!?"មិននិយាយតែមាត់នាយក៏ទាញកាយតូចអោយដួលមកលេីខ្លួនហេីយអោបរឹតក្រសោបកាយតូចយ៉ាងណែន។
"លែង!"សម្លេងបញ្ជាប៉ុន្តែជុងគុកមិនខ្ចីស្ដាប់ថែមទាំងថេីបកាយតូចផ្កេីនឌឺលេីសដេីម។
ក្រាក
"សូមទោសចៅហ្វាយ!"យូដានឹងគីជូនអោនមុខងាក់ចេញភ្លាមៗ ឈរធ្មឹងៗឡេីងរឹងខ្លួនទៅហេីយ។
ESTÁS LEYENDO
❗MA MINE ❗/KOOKHOPE/ (done ✅)
Fanfictionការស្រលាញ់ខ្លាំងពេកពីបុគ្គលតែម្ខាងដែលខ្លាំងរហូតហ៊ានធ្វេីអីគ្រប់យ៉ាងដេីម្បីបានមនុស្សដែលខ្លួនឯងស្រលាញ់មកធ្វេីជាកម្មសិទ្ធយូយូទៅព្រាបដូចជាទាសករ ត្រូវគៀបសង្កត់ គំរាមគំហែង ដាក់សម្ពាធ ត្រូវឃុំក្នុងបន្ទប់ទុកដេីម្បីឲមនុស្សដែលខ្លួនស្រលាញ់ព្រមនៅជាមួយខ្លួន។ (ps...
