ហូស៊ុកសម្លឹងទៅជុងគុកទាំងចិត្តព្យាយាមចង់ឲ្យគេយល់ ប៉ុន្តែជុងគុកហាក់ដូចជាមិនចង់ស្ដាប់គេទាល់តែសោះ។
"ជុងគុក!.."
"ចេញទៅ!"រាងក្រាស់ងាកមុខសម្រួលអារម្មណ៍ប្រាប់កាយតូចឲ្យចេញ ទាន់កំហឹងរបស់គេនៅមានកម្រឹត។
"...យេីងគ្រាន់តែមិនចង់ឲ្យឯងប្រឆាំងនឹងលោកពូ!"ហូស៊ុកបកស្រាយ ប៉ុន្តែកាន់តែបកស្រាយជុងគុកកាន់តែខឹងលេីសដេីម។
"ខ្ញុំប្រឆាំងនឹងប៉ាតាំងពីខ្ញុំស្រលាញ់បងមកម្ល៉េះ!! ហូស៊ុក!.."ជុងគុកចាប់ដេីមដៃកាយតូចនឹងអង្រួនដោយកម្លាំងខ្លាំងៗស្រែកដាក់ដោយកំហឹង។
កែវភ្នែករបស់ជុងគុកឡេីងក្រហមច្រាលដោយទឹកភ្នែក មេីលទៅកែវភ្នែកស្អាតរបស់កាយតូចដែលកំពុងតែរលីងរលោង។
កំហឹងនឹងកម្លាំងដៃរបស់ជុងគុកមិនមែនជារឿងលែងសេីចនោះទេ។
"ជុ-ជុងគុក!"
"ចេញទៅ!..ទាន់ខ្ញុំមិនធ្វេីបាបបង!"រាងក្រាស់លែងកាយតូចនឹងងាកចេញទៅឆ្ងាយដេីម្បីទប់កំហឹងរបស់ខ្លួនឯងព្រោះតែមិនចង់ធ្វេីបាបកាយតូច។
"ខ្ញុំប្រាប់ឲ្យចេញ!"ជុងគុកស្រែកទាំងកំហឹងដេីម្បីដេញកាយតូច ហេីយស៊ុកស៊ុកក៏ចេញទាំងអារម្មណ៍ច្របូកច្របល់។
ប្រាវ
ក្រោយកាយតូចចេញទៅផុតជុងគុកក៏បោកថូផ្កាដែលលំអរលេីតុខ្ទិចក្លាយជាកម្ទេចអំបែងពេញការ៉ូ។ ស៊ុកស៊ុកក៏ដូចគ្នាចេញពីការិយាល័យរបស់ជុងគុកទាំងខកចិត្តនឹងចុះញាប់ជេីងដេីម្បីទៅការិយាល័យរបស់គេ។
"Bossមានអីមែនទេ?"យេរីដាក់ភ្នែកទៅកាយតូចដែលកំពុងតែដេីរមកនាងក៏រត់ទៅរកទាំងទឹកមុខញញឹមប៉ុន្តែក៏ញញឹមលែងសមក្រោយឃេីញថាហូស៊ុកដូចជាកំពុងតែអារម្មណ៍មិនល្អនឹងរកយំទៀតផង។
"ហាមកុំឲ្យអ្នកណាចូលទៅ!"ហូស៊ុកនិយាយដោយសម្លេងញ័រៗ ចូលក្នុងបន្ទប់ធ្វេីការនឹងបិទទ្វាភ្លាមៗដោយមិនភ្លេចផ្ដាំទៅយេរី។ ដោយមិនទុកឪកាសឲ្យនាងសួរនាំឬសង្កេតមេីលគេយូ។
"គាត់កេីតអី?"យេរីឈរសម្លឹងទៅទ្វាទាំងឆ្ងល់ មុននឹងសម្រេចចិត្តទៅធ្វេីការរបស់នាងបន្ត។
យេរីអង្កុយសធ្វេីការរបស់នាងម្ដងទៀតប៉ុន្តែភ្លាមៗក៏ត្រូវក្រោកឈរម្ដងទៀត។
YOU ARE READING
❗MA MINE ❗/KOOKHOPE/ (done ✅)
Fanfictionការស្រលាញ់ខ្លាំងពេកពីបុគ្គលតែម្ខាងដែលខ្លាំងរហូតហ៊ានធ្វេីអីគ្រប់យ៉ាងដេីម្បីបានមនុស្សដែលខ្លួនឯងស្រលាញ់មកធ្វេីជាកម្មសិទ្ធយូយូទៅព្រាបដូចជាទាសករ ត្រូវគៀបសង្កត់ គំរាមគំហែង ដាក់សម្ពាធ ត្រូវឃុំក្នុងបន្ទប់ទុកដេីម្បីឲមនុស្សដែលខ្លួនស្រលាញ់ព្រមនៅជាមួយខ្លួន។ (ps...
