EP40: រឿងរៀបការ

202 17 23
                                        

រសៀល

ជុងគុកនៅក្នុង office អង្គុយសំកុកពេញមួយថ្ងៃព្រោះតែអវត្តមានរបស់ហូស៊ុក ក្នុងដៃមានកាន់ប៊ិចក្ដាប់ឡេីងណែនខឹងចិត្តដែលហូស៊ុកមិនមកក្រុមហ៊ុនតាំងពីទៅញាំបាយព្រឹកជាមួយជេយ៉ុនក៏ ដាក់ច្បាប់ឈប់កន្លះថ្ងៃភ្លាមៗតែម្ដង។

"ដឹងថាពួកគេទៅណាទេ?"ជុងគុកសួរកំបុតៗទៅកាន់យូដាដែលកំពុងតែតាមដានសញ្ញារបស់ហូស៊ុក ហាក់ដូចជាបានដាក់អីតាមខ្លួនរបស់កាយតូចដែរ។

"ក្នុង GPSប្រាប់មកថាទៅតំបន់ ទន្លេហាន!"មិនខុសទេជុងគុកពិតជាបានលួចដាក់ប្រដាប់តាមដាននៅក្នុងកាបូបរបស់កាយតូចពិតមែនព្រោះតែការចង់ដឹងរាល់សកម្មភាពរបស់គេ។ រឿងនេះបេីហូស៊ុកដឹងនឹងខឹងមិនពេញចិត្តទៀតមិនខាន។

"ទៅរកស្អីទីនោះ? ចំជាទំនេមែន?"ជុងគុករអ៊ូរងូវៗកាន់តែខឹងទៅៗដែលទាំងពីរនាក់នោះទៅដេីរលេងជាមួយគ្នា
"លោកចង់ទៅណា?"គីជូនហៅឃាត់ពេលឃេីញជុងគុកភ្លាមៗក៏ងេីបចេញពីតុដូចជាមានបំណងចេញទៅណា។

" ហូស៊ុកនៅជាមួយ ជុង-ជេយ៉ុនចង់ឲ្យខ្ញុំនៅស្ងៀមមែនទេ?"ជុងគុកនិយាយមកទាំងសម្លេងម៉ាត់ខឹងកូនចៅមិនយល់ការ។ មានប្ដីឯណាបណ្ដោយឲ្យប្រពន្ធចេញទៅជាមួយប្រុសដ៏ទៃ?

"ប៉ុន្តែ!
"ឯងចង់ទៅណា?"សម្លេងមាំបុរសវ័យកណ្ដាលបន្លឺឡេីងខណៈកំពុងតែបោះជំហានចេញចូលមកដែល គាត់គឺជាលោកចន ដែលជាឪពុករបស់គេ។

"ប៉ា?"ជុងគុកទុចជំហានហេីយចងចិញ្ចេីមពេលឃេីញនាក់ជាឪពុកចូលមកដោយមិនឲ្យដំណឹងមុន។
"ស៊ូមីន-ស៊ូមីន!"ជុងគុកហៅលេខាទាំងមិនពេញចិត្តដែលនាងមិនបានផ្ដល់ដំណឹងមកឲ្យគេដឹងជាមុន

"ចាស លោកអគ្គនាយក!"ស៊ូមីនអោនមុខពេលសម្លឹងទៅឃេីញទឹកមុខមិនល្អរបស់ជុងគុកមេីលមកនាង
"ហេតុអីមិនប្រាប់ខ្ញុំថាលោកប៉ាមក?"
"គ-គឺ"ស៊ូមីននិយាយមិនចេញព្រោះសូម្បីតែនាងក៏មិនដឹងថាលោកចនមកដែរ។

"ហឹស! យ៉ាងមិចយូៗទៅសូម្បីតែក្រុមហ៊ុនរបស់យេីងក៏ឯងមិនចង់ឲ្យយេីងមកមេីល?"លោកចនសកសៀតឌឺដងកូនប្រុសដែលទេីសចិត្តជាមួយនឹងវត្តមានរបស់គាត។
" យេីងគ្រាន់តែចង់មកមេីលការងាររបស់ឯង បេីប្រាប់ឯងមុនយេីងម៉េចនឹងអាចដឹងថាឯងធ្វេីអីខ្លះទៅ?»លោកចនប្រាប់ប៉ុន្តែភ្លាមៗជុងគុកក៏អស់សំណេីចហាក់ដូចជាដឹងបំណងរបស់អ្នកជាឪពុក។

❗MA MINE ❗/KOOKHOPE/ (done ✅)Where stories live. Discover now