ភាគទី ០២

105 15 0
                                    

«បងឈូកា?» អេនណាងើបឡើងក៏ស្រែកហៅ ឈូកាភ្លាម
«មានរឿងអីមែនទេអ្នកនាង» ឈូកាគ្រាន់តែលឺសំលេងអេនណា នាងក៏ប្រញាប់រត់មករកនាងភ្លាម
«រៀបចំខ្លួនឲ្យខ្ញុំ»
«ចាស» ឈូកាក៏ជួយលើកនាងដាក់លើរទេះរុញហើយនាំចូលបន្ទប់ទឹករៀបចំខ្លួនហើយចុះទៅក្រោម

-បន្ទប់ទទួលភ្ញៀវ

«ឆាប់នាំគ្នារៀបចំទៅត្រៀមឲ្យហើយៗទៅ» មេកាលី
«មេកា លី មានរឿងអីមែនទេមិចក៏មើលទៅរញ៉េរញ៉ៃម្ល៉េះ?» ឈូកា

«គឺល្ងាចនេះគូរដណ្ដឹងអ្នកនាងមកញាំបាយនៅទីនេះ»
«មិ្សលមិញទុកតែជួបគ្នា ឡូវមកទៀតហើយ» អេនណានិយាយរអ៊ូម្នាក់ឯង
«គូរដណ្ដឹងអ្នកនាងធំ???» ឈូកាបើកភ្នែកធំៗ សម្លឹងមើលអេនណាដោយឆ្ងល់

«មានពេលខ្ញុំប្រាប់បង បងជូនខ្ញុំទៅផ្ទះសួនកុលាបទៅ អ៊ុំ លី ប្រាប់ម៉ាក់ផងថាខ្ញុំគេងនៅទីនោះមួយយប់»
«ចាសអ្នកនាង» មេកា លី
«តោះបងឈូកា» អេនណានិយាយមុខស្មើរហើយឲ្យឈូការុញ នាងទៅផ្ទះសួនកុលាប

-បន្ទាប់ពីបញ្ចប់ការងារជេហូបក៏រៀបចំឯសារទុកហើយចេញទៅយកម៉ាក់របស់គេ
«អ្នកម៉ាក់» គេបើកទ្បានមកឈប់នៅមុខផ្ទះហើយម៉ាក់គេក៏ចេញមក
«ឆាប់ទៅ»
«បាទ» ម៉ាក់ដើរចូលឡានហើយគេក៏បើកទ្បានទៅភូមិគ្រឹះត្រកូលផាក

«សួស្ដីអ្នកមីង ភីងហ្គី» ជេហូបនិយាយដោយទឹកមុខញញឹម
«ល្អហើយក្មួយតោះទៅអង្គុយទៅ អ្នកបងក៏ដូចគ្នា» លោកស្រីផាក
«ចាសអ្នកអូន» លោកស្រីជុង
ពួកគេក៏ដើរទៅតុបាយ ជេហូបអង្គុយទល់មុខ ភីងហ្គី
«ការងារយ៉ាងមិចដែលក្មួយ» លោកស្រី ផាក
«បាទមិនអីទេអ្នកមីង» ជេហូបឆ្លើយដោយស្នាមញញឹម
«បងជេហូបញាំឲ្យច្រើនទៅអូនខំធ្វើឲ្យញាំណា» ភីងហ្គីចាប់ម្ហូបឲ្យជេហូប
«បាទអរគុណ» ជេហូបញញឹម ហើយញាំទាំងស្ងាប់ស្ងាត់

-ផ្ទះកុលាប
«បងឈូកាធ្វើអីនឹង» អេនណារុញរទេះខ្លួនឯងទៅផ្ទះបាយ
«អ៎! បងធ្វើនំខេក ឥន្ធនូឲ្យអ្នកនាងញាំណា នេះនែ៎ យ៉ាងមិចដែរ»
«អា៎វ! ស្អាតខ្លាំងណាស់បង ឈូកា ញាំបានទេ»
«ចាសបាន ម៉ោះហាមាត់មក អា៎~~~~» ឈូកាបញ្ចុះនំ អេនណា
«អឹម~~ !! ឆ្ងាញ់ខ្លាំងណាស់ បងឈូកា»
«បើឆ្ងាញ់ញាំឲ្យច្រើនទៅណា»
«ចាស បងឈូកាញាំដែរទៅ អា៎!!~~»
«ចាស» អេនណាក៏កាត់នំបញ្ចុះ ឈូកាវិញ
ពេលញាំរួចពួកគេក៏ឡើងទៅបន្ទប់

«អេ!! ខ្ញុំចាំបានថាយកមកច្បាស់ណាស់ ហេតុអីក៏មិនឃើញ» អេនណាដូចជាកំពុងរកអ្វីមួយ
«អ្នកនាងរកអីមែនទេ»
«គឺតុកក្ដាទន្សាយពណ៌ផ្កាឈូករបស់ខ្ញុំបងមានឃើញទេ»
«បងអត់បានឃើញទេ អ្នកនាងមិនបានកាន់អីមកទេ»
«ព្រះអើយ ហេតុអីក៏ខ្ញុំចេះភ្លេចទៅកើតន៎ក បងឈូកាជួយអេនណាតិចបានទេ»
«ចង់ឲ្យបងទៅយកមកមែនទេ»
«ចាស~~» អេនណាងក់ក្បាលធ្វើមុខគួរឲ្យស្រលាញ់ដាក់ ឈូកា
«បងមិនទៅទេឲ្យបងទៅដោយទុកអ្នកនាងចោលមិនបានទេ»
«អេនណាមើលថែខ្លួនឯងបាន»
«បងមិនព្រម»
«ណា~~ណា~បងឈូកា» អេនណាអង្រួនដៃឈូកា ទៅវិញទៅមក ធ្វើមាត់ពេបដាក់នាង

«បានៗ ចាំបងទៅយកឲ្យ»
«យេ~~~ អរគុណបងឈូកា»
«តែសន្យាណាថា មិនទៅណាក្រៅពីបន្ទប់នេះមិនថាលឺសំលេងអ្វីទេហាមចេញយល់»
«ចាសអេនណាសន្យា»
«ល្អហើយចឹង» ឈូកានិយាយរួចនាងក៏ចេញទៅផ្ទះធំ

«សូមជួយឃុំគ្រង ផ្ទះនេះកុំឲ្យពួកបិសាច ណាចូលទៅបានឲ្យសោះ» ឈូកាបិទភ្នែកបួងសួង ហើយប្រើសិល្ប៍របស់នាងឃុំគ្រងផ្ទះនោះ

*នៅសុខៗខ្សែកបន្ដោងព្រះអាទិត្យរបស់ជេហូបស្រាប់ភ្លឺ វាមិនងាយភ្លឺទេ លុះត្រាតែ....
«អេ៎! ជេហូបបងទៅណានឹង?» ភីងហ្គីស្រែកហៅ ជេហូបពេលរៀបចេញទៅក្រៅ
«ទៅបន្ទប់ទឹក តិចទៀតខ្ញុំមកវិញ» និយាយរួចគេក៏ដើរចេញទៅបាត់

«នាងគួរតែនៅជិតនេះ» ជេហូបដើរ រហូតទៅដល់មុខបន្ទប់របស់ អេនណា បន្ដោងព្រះអាទិត្យក៏ស្រាប់តែភ្លឺខ្លាំងជាងមុន

«រកឃើញហើយ! មកនៅទីនេះទេអី!!!» ឈូការកឃើញកូន
តុកាត្ដាទន្សាយពណ៌ផ្កាឈូកធំល្មមមួយ រៀបនឹងដើរចេញ តែនាងស្រាប់តែងាកឃើញពពកខ្មៅដែលគ្រប់ដណ្ដប់ជុំវិញផ្ទះកុលាបដែលជាកន្លែងដែល អេនណានៅតាមបង្អួច

«អេនណា!!! មិន បានទេ» ឈូកានិយាយតែប៉ុណ្ណឹងនាងក៏ប្រញាប់រត់ចេញទៅក្រៅតែក៏~~~
*ផាំង!!??? នាងបានរត់ទៅបុកនឹងរាងក្រាសដែលកំពុងឈរភ្លឹកនៅមុខទ្វារបន្ទប់ ឈូកាដែលដើរចេញមកក៏បុកត្រូវ ជេហូប
«អួយ!!! នេះអ្នកណានឹង មិនចេះរកកន្លែងឈរទេឬ» ឈូកាដែល ពេលនេះនាងកំពុងសង្កត់លើរាងក្រាស
«នាងយ៉ាងមិចទៅហើយ» ជេហូបសួរនាងដោយសំដីផ្អែមប្រៀបដូចទឹកឃ្មុំ ធ្វើឲ្យនាងតូចត្រូវងើយទៅមើលគេ
«គឺគេ~~~បន្ដោងខ្សែកនោះ!!!!!» នាងមើលឃើញបន្ដោងខ្សែករូបព្រះអាទិត្យដ៏តូច មួយដែលកំពុងបញ្ចេញពន្លឺ ពណ៌មាស ប្រាកដណាស់សំរាប់មនុស្សធម្មតាមិនអាចមើលឃើញបន្ដោងខ្សែកនោះបញ្ចេញពន្លឺទេ មានតែព្រះនាងនៃដួងព្រះច័ន្ទដូចជា ឈូកាទេដែលមើលឃើញ ហើយចំពោះ
ជេហូកគេអាចមានអាម្មណ៍ដឹងថាខ្សែកនោះបញ្ចេញពន្លឺដោយរបៀបណានោះ រឿងរ៉ាវនឹងត្រូវបកស្រាយនៅវគ្គបន្ដបន្ទាប់ (តែ admin មិនដឹងពេលណាទេ)

វិញ្ញាណស្នេហ៍Where stories live. Discover now