នាងជាមនុស្សស្រីដែលមានត្រឹមតែវិញ្ញាណ នាងមានរូបរាងបានក៏ដោយសារតែដំណក់ឈាមរបស់ព្រះម៉ែនៃឋានព្រះច័ន្ទដែលធ្វើឲ្យដួងវិញ្ញាណរបស់នាងក្លាយជាការចង់បានរបស់ពួកបិសាច ព្រោះដួងវិញ្ញាណរបស់ឈូកាអាចធ្វើឲ្យពួកបិសាចទាំងនោះមានជីវិតអមត ជុង ហូសុក ឬ ជេហូប ដើមឡើយជាមនុស្សធម្មតាទតែព្រោះតែដួងវិញ្ញាណរបស់ឈូកាគេក៏បានក្លាយទៅជារាជទាយាទនៃអាណាចក្រព្រះអាទិត្យ ក៏ព្រោះតែជេហូបនៅមិនទាន់អស់ស្នេហ៍ជាមួយឈូកាទើបគេនៅតែចាប់កំណើតជាមនុស្សលោក ដរាបណាជេហូបមិនអាចផ្ដាច់ស្នេហ៍ពីឈូកាបានទេនោះគេមិនអាចត្រលប់ទៅអាណាចក្រព្រះអាទិត្យបានទេ បើគេមិនអាចត្រលប់ទៅគ្រងរាជនោះអាណាចក្រព្រះអាទិត្យនឹងត្រូវរលំរលាយ