ភាគទី​១១

84 11 0
                                    

«ជេហូប!! នែនាងនេះមានឃើញប្ដីយើងទេ» ភីងហ្គី
«ចាសគឺអត់ឃើញទេ» Girl 1
«ចុះនាង»
«គឺ!!! គឺ... ឯងនិយាយទៅ»
«ឯងនិយាយទៅ»
«ឯងនិយាយទៅ» អ្នកបំរើពីរនាក់ឆ្លើយដាក់គ្នាទៅវិញទៅមក
«ឯងឆ្លើយមក» ភីងហ្គីស្រែកសម្លត់ពួកគេ
«គឺខ្ញុំឃើញអ្នកប្រុសដើរចូលទៅក្នុងព្រៃក្រោយផ្ទះពីម្សិលមិញ មិនឃើញត្រលប់មកវិញទេ»
«ហើយមិចមិនប្រាប់យើង»
«ឲ្យប្រាប់យ៉ាងមិចបើ...»
«បានហើយ យើងទៅតាមរក ជេហូបខ្លួនឯង» ភីងហ្គីនិយាយហើយ ក៏ដើរចេញទៅតាមរក ជេហូប

«ជេហូប!! ជេហូប!!!» ភីងហ្គីតាមរកជេហូបនៅក្នុងព្រៃតែម្នាក់ឯងរហូតបានជួបនឹងអ្វីចម្លែកមួយ
«Jung.....Jungkook??» ក្រោយមកនាងក៏សន្លាប់
បាត់ទៅ
«ភីង....ភីងហ្គី» ជុងគុកដែលងាកមកជាមួយនឹងមាត់ដែលប្រលាក់សុទ្ធតែឈាម

*ពិភពបិសាច

«បិតាគិតធ្វើយ៉ាងមិចទៅ នេះថ្ងៃស្អែកជាថ្ងៃពេញបូរមីណ៍ហើយ» អេនណា
«បិតាក៏មិនដឹងត្រូវធ្វើយ៉ាងមិចដែរ នៅទីនេះពួកយើងមិនអាចធ្វើអ្វីបានទេ»
«បើពួកគេយកដួងវិញ្ញាណរបស់ ឈូកាបាននោះគ្រប់យ៉ាង នឹងបញ្ចប់»
«ជាកំហុសរបស់បុត្រដែលជឿតាមការបង្វក់របស់ពួក បិសាចទាំងនោះ» អេនណានិយាយហើយឱនមុខចុះយំ
«កុំបន្ទោសខ្លួនឯងអីបុត្រ វិធីគង់តែមានទេម៉ោះអង្គុយចុះសិនមក»
«ព្រះពរមាតា»
«ជេហូប! កូនមិនអីទេអី»
«មិនអីទេ កូនបារម្ភពីឈូកា»
«នាងនឹងមិនអីទេ»
«មែនហើយលោកប៉ានេះលោកប៉ានឹងមីងម្នាក់នោះជាអ្វីនឹងគ្នាដែរ នេះខ្ញុំមិនយល់ទេ»
«ការពិតទៅពួកយើងគឺជាអទិទេពនៃឋានព្រះច័ន្ទ»
«ឋានព្រះច័ន្ទ?» ជេហូបស្រាប់តែបើកភ្នែកធំៗ សម្លឹងមើលទៅ ប៉ារបស់ អេនណា
«ចុះហេតុអីក៏គ្រប់គ្នា»
«ឋានព្រះច័ន្ទត្រូវបានបំផ្លាញ ធ្វើឲ្យភ្លៀងធ្លាក់មិនទៀងទាត់ អាកាសធាតុប្រែប្រួល មិនឈប់ឈរ» សូភីយ៉ា
«អ្វីដែលសំខាន់នោះបងឈូកាគឺជាដួងវិញ្ញាណដ៏សំខាន់របស់ឋានព្រះច័ន្ទ បើពួកបិសាចនោះយកបានដួងវិញ្ញាណរបស់គាត់ចឹងអ្វីៗនឹងត្រូវចប់ គ្មានថ្ងៃស្រោចស្រង់បានទេ» អេនណា
«នៅពេលនោះគ្រប់គ្នាលេងបានឃើញព្រះច័ន្ទទៀតហើយ គឺមានតែពន្លឺព្រះអាទិត្យក្ដៅហួតហែងតែប៉ុណ្ណោះ» សូភីយ៉ា
«ចុះវាមានអីទាក់ទងជាមួយអេនណា»
«អេនណាជាម្ចាស់ដួងវិញ្ញាណរបស់ឈូកា មានតែអេនណាទេដែលអាចធ្វើឲ្យឈូកាត្រលប់ទៅកន្លែងដើម» លោកផាក

វិញ្ញាណស្នេហ៍Where stories live. Discover now