សង្សារខ្ញុំជាតារា Kpop [part 5]

1.8K 96 3
                                    

part 5
Tae :«ខ្ញុំមានរឿងចង់ប្រាប់ »គេធ្វើជាចូលតួកំសត់ តែក្នុងចិត្តទប់សើចមិនបាន ពេលឃើញមុខនាងរកយំ។
Dami :«មិនបាច់ប្រាប់ទេ ខ្ញុំលឺអស់ហើយ»នាងអោនមុខចុះនិយាយជាមួយគេ តែភ្នែកមើលការ៉ូ។  នាងចេះតែអន់ចិត្តដែលគេទៅចោលបែបនេះ។
Tae  :«ខ្ញុំត្រូវទៅ Australia ហើយ នាងនៅទីនេះចាំខ្ញុំបានទេ ?»នាយគ្រាន់តែចង់សាកចិត្តនាងប៉ុណ្ណោះ  ។
Dami  «លោកទៅថ្ងៃណា ?  ទៅអោយឆាប់ទៅកាន់តែល្អ »    នាងមិនបានឃាត់គេឡើយ មានតែដេញថែម តែចិត្តនាងពិតជាចង់នៅជាមួយគេណាស់ ពេលនៅជាមួយរាងក្រាស់នាងមានអារម្មណ៌ថាកក់ក្តៅ ចំណែករាងក្រាស់ក៏ដូចគ្នាដែរ។
Tae :«នាងប្រាកដហើយ ថាមិននឹកខ្ញុំនោះ ?  នាងមានចិត្តលើខ្ញុំទេ »  សំណូរមួយនេះ ធ្វើអោយរាងស្តើងគាំងនិយាយមិនចេញ បានត្រឹមសម្លឹងមើលមុខនាយភ្លឹសៗៗ។
Tae :«ខ្ញុំអោយនាងឆ្លើយ ខ្ញុំមិនមែនអោយនាងមើលខ្ញុំទេ» ដោយឃើញនាងចេះតែមើលមុខខ្លួនបែបនេះ   Taeក៏លើកដៃចាំស្មានាង ។
Dami :«ខ្ញុំមិនដឹងទេ ខ្ញុំទៅបន្ទប់ទឹកមួយភ្លែត  »នាងចង់គេចវេសពីគេ តែគិតឫថា  Taehyung អោយគេចស្រួលៗនោះ។  នាយក៏ទាញដៃនាងមកវិញ ធ្វើអោយនាងជប់មុខនឹងទ្រូងដ៏សែនកក់ក្តៅរបស់គេ ។ នាងមិននិយាយអ្វីឡើយ ដោយនាងគិតថាវាជាឱកាសចុងក្រោយរបស់នាងហើយ ដែលបានក្បែរគេបែបនេះ នាងក៏បណ្តោយតាមគេទៅ ។
Tae :«  តិចទៀត ខ្ញុំទៅហើយ នាងមើលថែខ្លួនផងណា  »នាយក៏អង្អែលក្បាល នាងតិចៗ ហើយអោបនាងយ៉ាងកក់ក្តៅ  តែនាយមានអារម្មណ៌ថាសើមៗនៅជិតលើអាវខ្លួន ទើបទាញមុខនាងមកមើល  ធ្វើអោយនាយទប់សើចមិនបាន ។
Tae :«ខ្ញុំទៅស្រុកក្រៅ មិនមែនទៅងាប់ទេ ហើយពេលរឿងរ៉ាវចប់អស់ហើយ ខ្ញុំនិងមករកនាងវិញ »នាយក៏ជូតទឹកភ្នែកអោយ  នាងហើយក៏នាំនាងទៅគេង  ព្រោះយប់នេះជាយប់ចុងក្រោយ ទើបនាងតូចមិននិយាយអ្វីឡើយ ។
Tae :«មោះ!!  យប់នេះយើងគេងបែបនេេះណា!  »នាយក៏ទាញនាងមកអោបជប់និងទ្រូងគេ ដោយថ្ងៃនេះ ពួកគេគេងលើគ្រែរួម  គិតមើលទៅថាកក់ក្តៅបែបមិច ។
Dami :«លោកទៅហើយកុំភ្លេចទាក់ទងមកខ្ញុំផងណា »
នាងអោបគេយ៉ាងណែនហើយផ្តាំផ្ញើរទៅនាយ មុននិងបិទភ្នែកដេកលក់បាត់ទៅ ។
Tae :« mi  Mi ហុីយដេកលក់ហើយ ធូរចិត្តបន្តិច » បពលនាងដេកលក់នាយ ធូរទ្រូងព្រោះសម្រេចតាមផែនការគេហើយ ។ រាងក្រាស់ក៏ដើរទៅបើកទូរជិតគ្រែ ហើយទាញវ៉ាលី តូចមួយ  ដោយយកខោអាវនាងតូច មកដាក់ចូលក្នុងវ៉ាលីនោះ  ។  ពេលរុៀបចំរួចរាល់ហើយ នាយក៏ដើរទៅជិតគ្រែ ហើយសម្លឹងមុខអ្នកដែលគេងលក់ស្រួលនោះ។
Tae :«ខ្ញុំស្រឡាញ់នាងឫ Mi?   នេះឫអារម្មណ៌ស្នេហា ។ ពេលនេះខ្ញុំមិនប្រាកដចិត្តទេ ថាខ្ញុំស្រលាញ់នាង  នៅពេលដែលខ្ញុំបានចម្លើយពីបេះដូងហើយ ចាំខ្ញុំប្រាប់នាង »រាងក្រាស់ក៏ទម្លាក់ខ្លួនលើពូកក្បែរនាងតូច ដោយមិនភ្លេចទាញនាងមកអោននោះទេ ។
៚ Morning ៚
ព្រឹកនេះ រាងក្រាស់ភ្ងាក់មុន នាងតូច ព្រោះនាយចង់ដឹងថាពេលបាត់គេទៅនាងនិងធ្វើយ៉ាងមិច ។  នាយបានសរសេរ សំបុត្រមួយនៅ លើតុក្បែរគ្រែ នោះថា .... ។
Dami :«ហឹម»នាងតូចស្រវារករាងក្រាស់នៅលើក្បែរ នាង តែមានតែភាពទទេរស្អាត ធ្វើអោយនាងបើកភ្នែកយ៉ាងលឿង សម្លឹងទៅបរិវេណបន្ទប់ គឺគ្មានរាងក្រាស់ទេ តែភ្នែកនាងប្រទាក់និងសំបុត្រមួយ នៅេលើតុ នាងក៏បើកវាមកអាន ។
    «ជូនចំពោះមនុស្សល្អ របស់ខ្ញុំ    ខ្ញុំអរគុណនាងណាស់ដែលកន្លងមកនាងតែងតែមើលថែខ្ញុំ ពេលដែលនាងអានសំបុត្រនេះហើយ ប្រហែលយើងលែងបានជួបគ្នាទៀតហើយ   ខ្ញុំសង្ឃឹមថា ខ្ញុំនិងមានជីវិតមករកនាងវិញ ។ នាងសន្យាណា ថានៅក្បែរខ្ញុំ នៅរង់ចាំខ្ញុំ ។
     ពីខ្ញុំ Taehyung  »»»»
Dami :«ហឹកៗៗៗ  ហេតុអី  ...ហឹក ហេតុអី ក៏លោកទៅចោលខ្ញុំ ហឹកៗៗៗ »នាងដេកអោបសំបុត្រនោះ យំឡើងសើមជោកអស់ហើយក៏ទន់ភ្នែកដេកម្តងទៀត  ។
   ៚ ម៉ោង  ៩៚
នាងតូចបើកភ្នែកម្តងទៀត ទាំងទឹកភ្នែកមិនទាន់អស់ ។ នាងតូចដើរទៅផ្ទះបាន ដើម្បីរកអីញាំុខ្លះព្រោះវាថ្ងៃត្រង់ហើយ ។
Dami :«អាយ .... ខ្ញុំនឹកលោកដល់ស្រមៃឃើញលោក បែបនេះឫ?»ពេលនាងតូចទៅរកអីញាំុំ នាងបានឃើញ Taeអង្គុយនៅតុបាយ ធ្វើអោយនាងផាំងមិនស្ទើរទេ ព្រោះនាយបានចេញទៅតាំងពីព្រឹកបាត់ទៅហើយ ។
Tae :«នាងមិនឃើញខ្ញុំទេហេស » នាងតូចមិនខ្វល់ក៏ដើរបន្តទៀតព្រោះ គិតថាគ្រាន់ជាការរវើរវ៉ាយរបស់នាង  តែត្រូវឈប់ម្តងទៀតពេលរាងក្រាស់និយាយបែបនេះ ។
Dami :« លោកមែនទេ?  ខ្ញុំមិនមែនយល់ច្រលំទេមែនទេ ?»នាងតូចរត់ទៅរកនាយ ហើយទាញថ្ពាល់នាយខ្លាំង  ៗ។
Tae :«ហេស !! អួយ... Mi ខ្ញុំឈឺ »
Dami :« Taeហឹកៗៗៗ  ពិតជាលោកមែន លោកមិនទៅចោលខ្ញុំទេមែនទេ ហឹកៗៗៗ»  នាងនៅតែយំ ដដែល   តាមពិតទៅេពេលនាងអាចសំបុត្រនិង រាងក្រាស់នៅមើលពីក្រៅបន្ទប់មក  ពេលនាងដេកលក់ នាយក៏បានទៅផ្សារដើម្បីដកលុយ យកមកទិញរបស់ប្រើប្រាស់ខ្លះ ។
Tae :«យំទៀតហើយ    ក្មេងនៅតែក្មេង »នាយក៏ទាញនាងមកជិតគេ ហើយអោនមុខជិតនាង យកដៃជូតទឹកភ្នែកដែលហូរលើថ្ពាល់ទន់ៗរលោងរបស់នាងតិចៗយ៉ាងថ្នាក់ថ្នម ។
Dami :«ចុះមិចក៏លោកមកវិញ ?»
  Tae :«ខ្ញុំយកនាងទៅជាមួយ នាងត្រូវតែទៅ ឥលូវម៉ោង ១០ហើយ  ម៉ោង១២ យន្តហោះ ចេញហើយ ញាំុបាយអោយលឿនៗទៅ អាងទៅទាំងអស់គ្នា» រាងក្រាស់មិនបានសួរនាងទៅឫអត់ទេ នាយអារកាត់តែម្នាក់ឯងតែម្តង។
Dami :« លោកបានសួរខ្ញុំ ថាទៅជាមួយលោកទេ ?»   នាងនិយាយមុខស្មើរ ហាក់បីដូចជាមិនពេញចិត្តនិងការទៅជាមួយគេនោះទេ ។
Tae :«   ចុះនាងទៅឫអត់»
Dami :«គឺ ...... អឺ...  ខ្ញុំគិតថា..»
Tae :«មិនបាច់ទៅក៏បានដែល ខ្ញុំអត់បង្ខំទេ » នាយក៏ដើេរទៅយកវ៉ាលី ដោយអារម្មណ៌អន់ចិត្ត នាយដើរចេញដោយមិនលានាងនោះទេ  ។ 
   ក្រាក!! !!  ក្រិប
នាយបម្រុងនិងបើកទ្វាទៅហើយ តែត្រូវនាងតូចរត់មកបិទទ្វា   មិនអោយទៅវិញ ។  មនុស្សស្រីបែបនេះឫ ម្តងអត់ចង់អោយគេទៅ ម្តងចង់អោយគេទៅ ឫមួយមនុស្សប្រុសចាំតែលួងបែបនេះឫ។ 
Dami :« អ្នកណាអោយលោកទៅ »នាងឈរផ្អែកក្បាលនិងទ្វា មិនអោយនាយចេញទៅ ។
Tae :«......»នាយមិនមាត់តែ រុញនាងចេញពីទ្វាហើយបើកចេញ តែក៏ត្រូងបង្អាក់ម្តងទៀត  តែលើកនេះរាងក្រាស់ញញឹមបិទមាត់មិនចិត្តនោះទេ ។
Dami :« ខ្ញុំព្រមទៅជាមួយលោក ក៏បានដែរ »
Tae :«ទៅយកវ៉ាលីមក ខ្ញុំរៀបរួចហើយ »
Dami :«ហាស់??    រៀបរួចហើយ រៀបតាំងកាល»នាងបើកភ្នែកធំ  ពេលលឺថាគេរៀបវ៉ាលីអោយ នាងរួច ចុះគ្រឿងក្នុងនាងនោះ ។
Tae :« រៀបយប់មិញ ពេលនាងដេកអោបខ្ញុំ » រាងក្រាស់សើេចតិច ព្រោះយប់មិញបោកនាងបានសម្រេច ។
Dami :«អាាប្រុសឆ្កួតនៅរំលឹកទៀត ហើយចុះរបស់ទាំងនោះ»នាងមិនហ៊ាននិយាយចំៗឡើយ តែរាងក្រាស់ដឹងថានាហចង់និយាយពីអីបាត់ហើយ។
Tae :« គ្រឿងក្នុងមែនទេ ?  ខ្ញុំរៀបតាមពណ៌អស់ហើយ ពណ៌ស្អាតៗណាស់អ្នកនាង ហិហិ» នាយក៏អោនមុខទៅេជិត ហើយខ្សឹបដាក់ត្រជាក់នាង។
 
    [ពេលណាដឹងចម្លើយចាំខ្ញុំប្រាប់នាងថាស្រលឋញ់ឫអត់   តែពេលក្បែរនាងខ្ញុំកក់ក្តៅ ] 
    [គ្មានអ្នកណាដឹងឡើយ ថានៅថ្ងៃខាងមុខវាយ៉ាងមិច   មិនដឹងថា១គូរនេះ អាចស្រលាញ់គ្នានោះទេ មិនដឹងថា Taehyung រកចម្លើយឃើញឫអត់]

សង្សាខ្ញុំជាតារា  Kpop ( complete ✅  ) Where stories live. Discover now