សង្សារខ្ញុំជាតារាKpop (part 13)

1.4K 92 1
                                    


Tae:«ឈប់និយាយទៅ!! ! ហឹកៗខ្ញុំសូមទោស !! សូមទោសគ្រប់យ៉ាងដែលធ្វើមកលើនាង » រាងក្រាស់ដកមាត់ចេញពីបបូរមាត់នាង រួចនិយាយថាសូមទោសជាមួយទឹកភ្នែករាប់លានដំណក់។ គេដឹងខុសហើយ តែដឹងខុសចំពេលដែលមានគ្រោះថ្នាក់។

Dami:«ហឹម!! ! មិនបាច់សូមទោស!! ! » នាងលើកដៃទៅជូតទឹកភ្នែកដែលស្រក់មកលើផ្ទៃមុខរបស់រាងក្រាស់ ។

Tae:« ពួកយើងត្រូវរកផ្លូវរត់ទាំងអស់គ្នាណា »រាងក្រាស់អង្អែលក្បាលនាងជាការលួងចិត្ត ។

Dami:« Tae!! » នាងតួចហៅឈ្មោះគេតិចៗដូចកំពុងមានអ្វីនិយាយេជាមួយនាយ។

Tae:«បាទ!! ! ចង់និយាយអ្វីមែនទេ »រាងក្រាសឆ្លើយជាមួយនាងដោយភាពទន់ភ្លន់ បើពេលនោះគេនិយាយទន់បែបនេះច្បាស់ជានាងនិងគេមានក្តីសុខហើយ។

Dami:«លោកស្រលាញ់ខ្ញុំទេ? ឆ្លើយតាមត្រង់មក ទោះចម្លើយបែបមិចក៏ខ្ញុំព្រមទទួលវាដែរ » នាងតូចចាំឱកាសសួរនាយបែបនេះយូរមកហើយ នាងចង់ដឹងថានាងមានន័យអ្វីនៅក្នុងបេះដូងគេ។ នាងចង់លឺចេញពីមាត់គេ បើនាងមិនសួរទេនោះ នាងស្លាប់បិទភ្នែកមិនជិតនោះទេ។

Tae:« សួរនៅពេលនេះ? » រាងក្រាស់ក៏សួរទៅនាងវិញ!! ! ហេតុអីនាងមកសួរនៅពេលនោះ

Dami:«ឆ្លើយសំណួរខ្ញុំសិន !! » នាងទន្ទឹងរងចាំចម្លើយគេ តែគេបែបជាសួរមកនាងវិញឫក៏នាងគ្មានន័យអ្វីក្នុងបេះដូងគេ។

Tae:« រឿងនេះទុកសិនទៅ!! យើងត្រូវរកវិធីចេញពីទីនេះ»។ រាងក្រាស់មិនបានឆ្លើយនិងនាងទេ ព្រោះនាយគិតថាចាំពេលពួកគេចេញពីនេះ ចាំនិយាយប្រាប់នាង ។

Dami:«ចុះបើយើងស្លាប់នៅទីនេះ? !! ខ្ញុំបានចម្លើយមកពីណា » ហេតុក៏ចេះតែនិយាយពាក្យថាចាំ នៅក្នុងស្ថានភាពបែបនេះ គេក៏ដឹងថាមិនអាចចេញទៅវិញបានទេ ។

Tae:«ពេលហ្នឹងចាំគិតទៀត »រាងក្រាស់និយាយហើយក៏ទាញនាងមកអោបអោយគេងលក់ដោយនាងតូចដេកនៅលើទ្រូងដ៏កក់ក្តៅរបស់គេ។
________________________________________________

Sunne:« នាងនេះទៅណាយូរម៉េស » នាងតូច sunneអង្គុយរង់ចាំមិត្តខ្លួនដែលប្រាប់ថាទៅក្តៅមួយភ្លែតទាំងកណ្តាល់យប់ ហើយពេលនេះជិតភ្លឺហើយនាងមិនទាន់មកវិញទៀត នាងពិតជាមានការបារម្ភខ្លាំងណាស់ ។

សង្សាខ្ញុំជាតារា  Kpop ( complete ✅  ) Where stories live. Discover now