សង្សារខ្ញុំជាតារាKpop(part14)

1.5K 84 13
                                    

part14

ឡានមួយគ្រឿងបោះពួយយ៉ាងលឿនសំដៅទៅរកកន្លែងមួយនៃទីក្រុងសេអ៊ូល ពួកគេពិតជាបន្ទាន់ខ្លាំងណាស់ ។ ក្តីបារម្ភរម្មណ៌ក៏កើតមានឡើង  មិត្តស្លាប់រសរបស់េពួកគេទាំងពីរ
កំពុងស្ថិតក្នុងភាពគ្រោះថ្នាក់។  ក្នុងឡានមាន
ប៉ូលីស២-៣នាក់រួមដំណើរជាមួយ Jungkookនិង Sunne។

Jungkook:«នាងឈ្មោះអី? » ជិះឡានជាមួយគ្នា និយាយជាមួយគ្នាអស់ជាយូរមកហើយតឬនាងភ្លេចសួរថានាងឈ្មោះអី។

Sunne:« Kim Sunne» នាងញញឹមចេញធ្មេញដាក់រាងក្រាស់។

Jungkook:«ស្គាល់ខ្ញុំឫនៅ?» នាយក៏ញញឹមដាក់នាងវិញ អ្នកណាក៏ដឹងថា Jungkookគួរអោយស្រលាញ់យ៉ាងមិច  គេរួសរាយរាក់ទាក់ណាស់ទោះមាននាមជាកំពូលតារាចម្រៀងក៏ដោយ។

Sunne:«ចាស៎គឺស្គាល់!! !ស្គាល់ច្បាស់ទៀតផង» រឿងអីថានាងមិនស្គាល់នោះ បើគេជា Biasរបស់នាងស្រាប់ទៅហើយ រឿងរបស់គេនាងតែងតែតាមដានគ្រប់ពេល។ 

Jungkook:«ស្រលាញ់ខ្ញុំឫ?»នាយនៅតែជីកកកាយសួរនាងតូចដែលកំពុងទប់អារម្មណ៍មិនអោយអៀននិងរាងក្រាស់ព្រោះនាយអោនមុខមករកនាងតូចដែលកំពុងអោនមុខចុះ។ 

Sunne::«កុំញញឹមបែបនេះ!! ! លោកដឹងទេថា ស្នាមញញឹមមួយនេះទាកទាញស្រីអស់ជាច្រើននាក់» នាងតូចនិយាយអឹមអៀន  តែស្នាមញញឹមចេញធ្មេញទន្សាយរបស់គេទាក់ទាញខ្លាំងណាស់។  សាកស្រមៃទៅអ្នកអានទាំងឡាយបើម្នាក់ស្រីដែល Jungkook ញញឹមដាក់នោះគឺជាអ្នក។

Jungkook:«ដឹងថាទាក់ទាញនិងហើយបានញញឹមនិងណា!! !  អោយចុះនាង?»

Sunne:«ខ្ញុំយ៉ាងមិច»  នាងក៏ដម្លឹងទៅភ្នែករាងក្រាស់ដែលកំពុងតែសម្លឹងនាងដូចគ្នា។

Jungkook:«ស្នាមញញឹមខ្ញុំទាក់ទាញនាងដែរទេ? »រាងក្រាស់សួរមួយម៉ាត់នេះ អោយនាងតូចឆ្លើយយ៉ាងមិចទៅ បើរាល់យប់មុនចូលគេង នាងតែងតែមើលមុខគេជារៀងរាល់យប់ដើម្បីអោយសុបិនឃើញគេ។ 

Sunne:«អត់ទេ!! !» នាងទៅងាក់ទៅមើលផ្លូវវិញ កុំអោយគេដឹងថានាងកុហកគេ។

Jungkook:« អត់យ៉ាងមិច!!  បើអត់មែន នាងងាក់មកមើលខ្ញុំមក » រាងក្រាស់ទាញនាងអោយមើលមុខនាយវិញ  នាងតូច Sunneនេះណា ស្អាតមិនអន់ទេ នាងជាកូនកាត់ អេស្ប៉ាញ  និងកូរ៉េទើបសម្រស់នាងស្រស់ស្អាត គ្រាន់តែនាងមិនចូលចិត្តតែងខ្លួនច្រើននោងការស្លៀកពាក់សិចសុីទបើនសងមើលទីដូចមិនសូវស្អាត តែបើបុរសមានភ្នែកល្អច្បាស់ជាមើលឃើញនាងស្អាតហើយ។
Sunne:«ម៉ោងនេះ ពេលនេះ មិនមែនពេលលេងសើចទេ!!  យើងត្រូវរកមិត្តពួកយើងអោយឃើញ»
_______________________________________________

សង្សាខ្ញុំជាតារា  Kpop ( complete ✅  ) Where stories live. Discover now