🍂បំណុលកម្មចងស្នេហ៍​🍂

1.9K 116 4
                                    

Part 10___

Jimin រេីមិនឈប់ដៃព្យាយាមវៃទៅបុរស បិតមុខនោះមិនដកដៃ

«លែងហ៊ឺ...ប្រាប់ថាអោយលែង»Jimin លេីកដៃវៃទ្រូងរបស់គេឌឹបៗហេីយរេីខ្លាំងព្រោះចង្កេះត្រូវគេអោបជាប់ហេីយថែមទាំងអោយអង្គុយនៅលេីភ្លៅទៀតផង

«ស្ងាត់ណា...Jiminei ...ស្ងាត់កុំរេីមេីល»បុរសបិតមុខនិយាយហេីយព្យាយាមងាកមុខចេញនឹងស្រវ៉ាចាប់ដៃតូចៗតែកំពុងចង់ទះគេដោយបេីដៃម្ខាងព្រោះម្ខាងទៀតជាប់អោបចង្កេះតូចនោះ

«ទេ...មិនឈប់...ហឹកៗ​..លែងភ្លាម..»Jimin មិនស្ដាប់ហេីយក៏មិនចាប់អារម្មណ៍ថាគេស្គាល់ខ្លួនដែល

«Jiminei បងប្រាប់អោយឈប់»បុរសម្នាក់​នោះចាប់ដៃគេជាប់ហេីយក៏សម្លត់ទេីបរាងតូចខ្លាចលែងរេីប្ដូរមកជាយំវិញ

«ហឹកៗ​...ហ៊ឺ...លែងខ្ញុំទៅ...លោកចង់បានអី»Jimin យំឡេីងសសឹកពេលនេះគេមិនខុសពីក្មេងត្រូវមនុស្សធំធ្វេីបាបទេ

«Minie គឺបងណា...គឺបង»គេនិយាយ​ស្រទន់ដាក់ក្មេងតូចដែលយំមិនឈប់

«សំ...លេងនេះ...បង...បងប្រុស»Jimin ឈប់យំហេីយបេីកភ្នែកមេីលគេម៉ក់ៗ

«មែនគឺបង»Jungkook លែងដៃរាងតូចហេីយដោះមួកខ្មៅដែលបាំងមុខនោះចេញ

«បងប្រុស...ជាបងពិតមែន...ហឹកៗ »Jimin ពេបមាត់យំម្ដងទៀតមុននេះគេខ្លាចខ្លាំងណាស់ហេីយក៏ស្ទុះអោបកគេជាប់

«បងប្រុសដឹងទេថាខ្ញុំភ័យប៉ុណ្ណា...ហ៊ឺៗ»Jimin យំយកៗខ្ទប់មុខនឹង​ករបស់គេ

«កុំយំអី...Minie របស់បង...ឈប់ភ័យទៅណា»Jungkook លេីកដៃអង្អែលក្បាលរាងតូចតិចៗឯដៃដែលអោបចង្កេះក៏រឹតណែនលេីសដេីម

«ហឹកៗ​»Jimin

«កុំយំបងនៅទីនេះហេីយតេី»Jungkook

«មុននេះបងប្រុសលេងស្អី»Jimin ងេីបមុខចេញពីករបស់អ្នកកម្លោះហេីយខាំមាត់សម្លក់គេចេះលេងឆ្គួតៗចឹងទៅកេីតដែលមនុស្សកំពុងតែខ្សោយស្រាប់ផង

«បេីមិនធ្វេីចឹងពេលនេះបងមិចនឹងបានជួប Minieទៅ »Jungkook ធ្វេីជាទម្លាក់ទឹកមុខ​ចុះ

«ហេតុអីក៏និយាយបែបនេះ»Jimin

«បងជិតទៅ....អាមេរិក​វិញហេីយ..បងចង់នៅជិតឯងអោយបានច្រេីនទេីបធ្វេីបែបនេះ»Jungkook ដាក់រាងតូចអោយអង្គុយលេីកៅអីស្រួលបួលវិញហេីយចាប់ដៃគេមកកាន់ថ្នមៗទឹកមុខសោកសៅក៏បង្ហាញឡេីង

🍂បំណុលកម្មចងស្នេហ៍🍂(complete ✔)Where stories live. Discover now