🍂បំណុលកម្មចង់ស្នេហ៍🍂

1.8K 124 0
                                    

ភាគ47~~~

ព្រឹកថ្ងៃថ្មីចូលមកដល់ Jungkook ចុះមកខាងក្រោមភ្នែករេរកមើលរាងតូចព្រោះរាល់ថ្ងៃស្មើនេះប្រហែលចុះមកហើយតែថ្ងៃនេះបែជាមិនឃើញ

«Messava មកហើយហេស៎ចុះឯណា Mochii»Kisang សួរព្រោះតាំងពីព្រឹកមិនឃើញចុះមកទេស្មានថាចាំចុះមកជាមួយនឹងរាងក្រាស់

«គេមិនទាន់ចុះមកទេឬ»Jungkook ជ្រួញចិញ្ចើមសួរ

«នៅទេមិនទាន់ឃើញចុះមកទេ»Kisang

Jungkook ងើបគ្រេសដើរសំដៅទៅបន្ទប់របស់រាងតូច

ក្រាក....នាយកម្លោះបើកទ្វារចូលតែម្ដង

«Jimin Park Jimin »Jungkook ដាស់អ្នក ដែលគេងនៅលើពូកឃ្លុំភួយជិតនោះតែគេមិនឆ្លើយ«នែ៎កុំមកផ្កើនយើង park....អេ Jimin Jimin អូនកើតអី»រាងក្រាស់ទាញភួយចេញទើបដឹងថារាងតូច មិនស្រួលព្រោះរាងកាយតូចប្រែញ័តិចៗ

«កុំ....កុំ....ហ៉ឺ....ខ្ញុំខ្លាច...»Jimin និយាយខ្សាវៗ របៀបមមើដៃគេនៅមិនស្ងៀមដូចកំពុងយល់សបិ្តឃើញអ្វីដែលគេខ្លាច

«Jimin អូនឈឺមែនទេ.....ក្ដៅខ្លួន....
Jimin »Jungkook ស្ទាប់ថ្ងាសរាងតូចធ្វើអោយដឹងថារាងតូចគឺក្ដៅខ្លួនខ្លាំង......

«ហ៉ឺខ្ញុំខ្លាច»Jimin លើកដៃតូចៗអោបខ្លួនឯងកាពារភាពរងាព្រោះរាងក្រាស់បានទាញភួយចេញពីខ្លួន របស់គេ

«ចាំបន្តិចណា»Jungkook ចូលទៅបន្ទប់ទឹកហើយចេញមកវិញជាមួយកន្សែងសើមតិចៗសម្រាប់ជូតខ្លួន រាងតូច....Jungkook ដោះសម្លៀកបំពាក់របស់រាងតូចទាំងអស់ហើយក៏ជូតខ្លួនអោយរាងតូចនឹងបានពាក់សម្លៀកបំពាក់ថ្មីអោយរាងតូចដែលក្រោយពីរួចរាល់គេក៏ចុះទៅក្រោមប្រាប់អោយ Kisang ធ្វើបបរសម្រាប់រាងតូចពេលភ្ញាក់

«ឈឺខ្លាំងទេ»Jungkook អង្អែលត្រង់ថ្ពាល់ដៃខ្លួន បានទះកាលពីម្សិលមិញ....ឃើញស្នាមម្រាមនៅជាប់ថ្ពាល់ ស រលោងធ្វើអោយគេមានអារម្មណ៍ខុសតែគេសុខចិត្តមិនសុំទោសព្រោះគិតថារាងតូចខុសដែលមិនស្ដាប់បញ្ជារបស់គេ.....នាយអោនទៅថើប ថ្ងាស់រាងតូចមួយខ្សឺតហើយក៏ចេញទៅ.....

រាងក្រាស់ចេញទៅធ្វើការបាត់ភ្លាម Eren ក៏បានចូល មកដល់នាងតូចចូលមកទាំងរឹកពាញញឹមញញែម

🍂បំណុលកម្មចងស្នេហ៍🍂(complete ✔)Where stories live. Discover now