ភាគ43
ជប៉ុន
ព្រឹកនេះខុសពីរាល់ដងរាងតូចរបស់ Jimin កំពុងគេងលើទ្រូងអ្នកកម្លោះហើយលួចលេងច្រមុះស្រួចអ្នកកម្លោះទៀតផង......(យ៉ា)
«ខ្ញុំមិនដឹងថាខ្លួនកំពុងយល់សប្តិឬអត់ទេ.....តែបើសិនជាយល់សប្តិពិតមែនខ្ញុំក៏សប្បាយចិត្ត»Jimin និយាយតិចមាត់ញញឹមដៃអង្អែលមុខរាងក្រាស់ថ្នមៗខ្លាចម្ចាស់គេភ្ញាក់....
«លេងឆ្អែតនៅ»Jungkook បញ្ចេញសំលេងស្មេីធ្វេីអោយរាងតូចភ្ញាក់ព្រឺតនឹង
បេីកភ្នែកធំៗ«លោក....ភ្ញាក់ពីពេលណា»Jimin ងេីបមុខនឹងបម្រុងងេីបតែរាងក្រាស់អោបចង្កេះតូចជាប់
«ភ្ញាក់ពេលណាមិនសំខាន់ទេតែដែលសំខាន់គឺឯងរំខានយេីង»Jungkook ធ្វេី
មុខស្មេីដាក់រាងតូចខុសពីយប់មិញដាច់ស្រឡះ«ខ្ញុំ.....ខ្ញុំសុំទោស»Jimin រហ័សអោនមុខចុះទឹកភ្នែកក៏ហូរតិចៗមកទាំងមិនបានត្រៀម....អារម្មណ៍អន់ចិត្តកេីតឡេីងមកម្ដងទៀតពេលដែលត្រូវគេប្រេីសម្ដីស្មេីដាក់ថែមទាំងសព្វនាមដែលនិយាយទៀតផងវាខុសពីយប់មិញដែលសម្ដីទន់ភ្លន់ដាក់គេ...ឬក៏គ្រាន់តែបោកអោយគេបម្រេីរឿងលេីគ្រែទេីបធ្វេីបែបនេះគិតដល់ត្រឹមនេះរាងខាំមាត់ទប់ភ្នែកកុំអោយហូរមកបន្ថែមខ្លាចរាងក្រាស់រករឿង
«នែ៎មិចក៏យំហឺម»Jungkook ដឹងភ្លាមថារាងតូចយំពេលទឹកឧណ្ឌៗប៉ះនឹងទ្រូងទទេស្អាតរបស់ខ្លួន
«អឺគឺអត់ទេមកពីខ្ញុំឈឺពេកសុំទោសមុននេះរំខាន់លោក»Jimin លេីកដៃជូតទឹកភ្នែកចេញនឹងងេីបមុខរាងក្រាស់បន្តិច«លោកលែងខ្ញុំទៅ»រាងតូចនិយាយស្របនឹងដៃរុញទ្រូងអ្នកខាងក្រោមតិចៗ
«កុំកុហុកអូនយំរឿងផ្សេង»Jungkook ប្ដូរពាក្យសម្ដីនឹងលេីករាងតូចអោយងេីបអង្គុយខ្លួនក៏អង្គុយដូចគ្នា
«អត់ទេលោកច្រឡំហេីយ»Jimin អោនមុខចុះដៃលែងជាយដៃអាវសឺមីដែលខ្លួនបានពាក់
«Jiminie មុននេះបងនិយាយលេងទេ....កុំធ្វេីមុខបែបនឹងអីណា»Jungkook ក្រសោបមុខតូចដោយដៃទាំងពីររបស់ខ្លួនអោយងេីបមុខមេីលគេ