ភាគទី៣២:ប្អូនស្រីបងមិនមែនបរិសុទ្ធ

632 24 0
                                    




សុបិន្ដអាក្រក់លងបន្លាចដាស់អោយកាយតូចត្រឡឹងបើកភ្នែកឡើងអមដោយដំណក់ទឹកលើថ្ពាល់ !!

« ជុង..ហុឺ..កុំទៅៗៗ » នាងអង្គុយក្ដោបជើងដោយភាពភ័យខ្លាច..ទោះជាការយល់សព្វដោយរូបភាពស្រមោលស្រមៃតែនាងពិតជាខ្លាចណាស់..ខ្លាចថានិងមានរឿងអ្វីកើតលើបុរសជាទីស្រលាញ់ !! បន្ទាប់ពីយំអស់មួយសន្ទុះយ៉ុងជីនាងងើបដើរសំដៅចេញទៅ ។

« តុក!! តុក បងប្រុស » ដៃស្រឡូនគោះទ្វារបន្ទប់បងប្រុសស្រាលខណៈនោះបងប្រុសបើកទ្វារក្នុងសភាពមិនទាន់អស់ងងុយព្រោះទើបតែម៉ោង៥នៅឡើយ !! អ្នកជាបងប្រុសមុីងមាំងពេលប្អូនស្រីក្រសោបព្រមទាំងបង្ហើរសម្លេងស្អកៗទើបតែយំរួច !! អ្នកជាបងបិទទ្វារវិញរួចទាញកាយប្អូនមកអង្គុយលើពូកខណៈភ្នែកសម្លឹងមួយតួខ្លួនប្អូនស្រីអោយប្រាកដថាមិនបានត្រូវហេតុអ្វីបានជាយំកាត់ព្រឹក !

« ឯងកើតអី » អ៊ុនវ៉ុនអង្អែលក្បាលប្អូនស្រីព្រមទាំងសួរ
« ខ្ញុំយល់សុបិន្ដអាក្រក់ »

« ហើយក៏យំ » ចុងប្រយោគអ្នកជាបងបន្ដហើយនាងតូចងក់ក្បាលព្រោះសុបិន្ដមួយនោះគួរអោយខ្លាចណាស់

« ឆ្កួតមែនមោះគេងបន្ដ » បងប្រុសបបួលដោយទម្លាក់ក្បាលដេកព្រោះនៅងងុយ ។ យ៉ុងជីដាក់ខ្លួនដេកក្បែរបងប្រុសដោយលើកដៃអោបចង្កេះបងប្រុសខណៈបងប្រុសជ្រឹមភ្នែកព្រឹមៗហើយសើចបន្ដិចនិងប្អូនស្រីមិនចេះធំរបស់ខ្លួន នេះមានគូរដណ្ដឹងហើយតែចរិកដូចក្មេង៤ឆ្នាំណាស់ !! អ៊ុនវ៉ុនសម្ងំដេកដោយមានកាយប្អូនស្រីដេកក្បែរ

« បងប្រុសខកចិត្តទេដែលមានប្អូនស្រីដូចខ្ញុំ...ប្អូនស្រីដែលគ្មានភាពបរិសុទ្ធ ដេកជាមួយមនុស្សប្រុសមុនការ » ទឹកភ្នែកជ្រាបតាមកន្ទុយភ្នែកពេលចប់ប្រយោគ !! នាងជាប្អូនស្រីមិនល្អ ជ្រុលខ្លួនប្រាណធ្វើរឿងស្មោកក្រោគជាមួយប្រុសមុនការ !! ណ្ហើយ រឿងនេះកើតឡើងទៅហើយទោះលាក់យ៉ាងណាក៏គង់តែដឹងទើបសម្រេចប្រាប់ពេលនេះ ទោះប្រាប់ពេលក្រោយគង់តែដឹងដូចគ្នា

« និយាយស្អី ? លេងច្រើនណាស់ដេក... »

« ខ្ញុំនិយាយជាការពិត !! ប្អូនស្រីបងមិនមែនបរិសុទ្ធ » ស្ដាប់ប្រយោគប្អូនស្រីរួច ហាមាត់លេងចេញដោយអោនមើលមុខប្អូនស្រីខណៈនោះនាងក៏បន្ដប្រយោគ

« គូកម្ម » ♥️ (completed )Where stories live. Discover now