ភាគទី៥៦

820 25 2
                                    


« អត់ទេ..ហ្អឺ...សងនាងមកខ្ញុំ...កុំយកនាងទៅអី.. » ជុងហ្គុកនាំរាងកាយទទ្រាន់ឈរស្របដៃលើកគោះទ្វារបន្ទប់..ទ្វារយមរាជ្យដែលទន្ទឹងនិងចាប់យកព្រលឹងប្រពន្ធសម្លាញ់ចិត្តគេទៅ!!!

« សងនាងមកខ្ញុំវិញមក..ហ្អឹក...ខ្ញុំមិនអាចរស់ខ្វះនាងទេ .. » ដៃមាំគោះទ្វារខ្លាំងរហូតដៃចេញឈាមរឹមៗ គេក៏មិនបានឈឺអ្វីក្រៅអ្វីស្រែកហៅប្រឆាំងព្រហ្មលិខិត ដែលកំណត់យកព្រលឹងបរិសុទ្ធ...ពីមនុស្សដែលស្រលាញ់ខ្លាំងបំផុតក្នុងជីវិត ។

« ង៉ា..ង៉ា..ៗ » សម្រែកនៃសម្លេងទារកនៃវត្តមានថ្មីដែលប្ដូរជីវិតម្នាក់ទៀត ...ស្របពេលដែលម្ដាយរលត់សង្ខារទាំងវិញ្ញាណនិងព្រលឹង... វត្តមានដែលគ្រប់គ្នាហាក់មិនបានសូវខ្វល់ឡើយ...ព្រោះកំណើតរបស់គេត្រូវសំណងវិញដោយព្រលឹងម្ដាយដែលគ្រប់គ្នាមិនប្រាថ្នាទាល់តែសោះ ។

« អ្ហឹកក ៗៗ កូនជី..  » លោកស្រីផាកស្រែកទ្រហ៊ូយំអឹងកង...ជាថ្មី...នាមជាម្ដាយគឺឈឺណាស់..ឈឺពេញទ្រូង..ជាងពេលណាទាំងអស់ ។

« ក្រាក » សម្រឹបទ្វារបើកឡើង..មុនបង្ហាញកាយទារកតូចល្អិតលើដៃគ្រូពេទ្យ..ដោយស្បែកនៅជាប់ឈាមអ្នកលះបង់នៅឡើយ ។ ជុងហ្គុកសម្លឹងមើលកូនស្របដៃក៏លើកបំណងចង់បី... , គ្រូពេទ្យក៏ទម្រលើកដាក់លើដៃឪពុករបស់គេ ហើយក៏ដើរចាកចេញទៅទាំងមិននិយាយអ្វីសោះ តែកែវភ្នែកក៏បង្ហាញច្បាស់ ។

« អ្ហឹក..កូនប៉ា » គេបង្ហើបមាត់បន្ដិចមុនស្ងាត់ទៅវិញ... ហើយអោនថើបថើរលើថ្ពាល់តូចរបស់ទារកទាំងញញឹម...តែក៏បាត់នៅវិនាទីបន្ទាប់ដែលខួរក្បាលរំលឹកដល់នារីម្នាក់ដែលលះបង់ដើម្បីបង្កើតកូនអោយគេ..៕ ជុងហ្គុកប្រាកដខ្លួនទាំងដៃនៅបីទារកនៅឡើយ.. គេញ័រមាត់ទទ្រើកដៃម្ខាងច្បាមចាប់ដៃតូចប្រពន្ធទាំងរន្ធត់ចិត្តពេកក្រៃ ។

« អូនចាំសន្យាបានទេជី...អូននិយាយប្រាប់បងថាមិនចោលបងទេ... ហេតុអ្វីពេលនេះ អ្ហឹកក ៗៗ » គេចាប់ដៃតូចដែលត្រជាប់ស្រេបដាក់លើថ្ពាល់ដែលមានទឹកភ្នែកហូរកាត់...ខណៈដៃក៏អង្អែលផ្ទៃមុខភរិយាស្រាល ទាំងចិត្តមិនដាច់ ។

« ហ្អឹក..អូនបង្កើតកូនហើយក៏ទៅចោលបងលឿនយ៉ាងនេះជី ...អូនមិនចង់ឃើញមុខកូនហេស៎ » គេផ្ដិតស្នាមថើបលើប្រអប់ដៃរបស់នាង... ធ្វើអោយទឹកភ្នែកស្រក់លើជាច្រើនតំណក់ផង !!!

« កូន..ហ្អឹក...កូនយើងជាស្រីណា..គេមុខដូចអូនណាស់..មើលចុះ » គេដាក់កូនអោយដេកក្បែរម្ដាយរបស់គេ..ដែលនាងលែងមានដង្ហើមទៅហើយនោះ..សល់ត្រឹមតែសម្បកកាយនៃព្រលឹង ដែលជារូបភាពអណោចអធមណាស់សម្រាប់រូបគេ..។

« ង៉ា...ង៉ា ...ង៉ា » សភាវៈតូចដែលទើបតែចាប់កំណើត...ស្រែកយំទ្រហឹងភ្លាមពេលដែលឪពុកដាក់អោយដេកក្បែរម្ដាយ....សម្លេងយំសោកបន្លឺខ្ទរនៃទារកធ្វើអោយអ្នកជាឪពុកកាន់តែសោកសង្វេតជាពន់ពេក...អាណិតកូនដែលកើតមកក៏ស្របពេលបាត់បង់ម្ដាយទៅ.. ហើយគេក៏ឈឺមិនចាញ់ឡើយ .. ។

« ហ្អឹក...ជីហ្អា..កូនយំរកអូនហើយ..អូនដាច់ចិត្តចោលគេហើយមែនទេ..អូនសម្លាញ់ » ជុងហ្គុកទ្រាន់បាតដៃបង្អែលលើមុខរលោងភរិយាទាំងទឹកភ្នែកសស្រាក យំដល់ញ័រតួខ្លួនទទ្រើត...នាងទៅហើយតើអោយគេរស់នៅយ៉ាងណាទៅ.. រស់នៅដោយគ្មានប្រពន្ធ..ប្រពន្ធសម្លាញ់របស់គេចឹងឬ ? ..នាងទៅដោយក្រសោបបេះដូងគេទៅបាត់ហើយ..បើគ្មានបេះដូងមនុស្សអាចរស់នៅយ៉ាងណា??

« ខ្ញុំសូមយកទារកទៅសម្អាតសិនលោក » គ្រូពេទ្យម្នាក់ក៏បង្ហាញខ្លួនឡើងដើម្បីយកទារកទៅសម្អាតកាយរបស់គេ ព្រោះបើទុកអោយឈាមកកលើស្បែកស្ដើងគេ វានិងងាយឆ្លងជំងឺផ្សេងណាមួយ..។ កាយតូចល្អិតសឹងតែពិនបាតដៃស្ថិតលើរង្វង់ដៃធំរបស់គ្រូពេទ្យ...ដើរទៅបន្ទប់មួយផ្សេងទៀតក្រោមក្រសែភ្នែកមនុស្សម្នាក់..គេសម្លឹងមកដោយភ្នែកនៃហាក់មិនចេញចិត្ត..ខណៈដៃមាំក្ដាប់ឡើងប៉ោងសរសៃ!!!

[ វត្តមានឯងធ្វើអោយមនុស្សយើងស្រលាញ់ត្រូវស្លាប់...ឯងមិនសមកើតមកឡើយ..សមតែស្លាប់រួមទាំងឪឯងផងដែរ ] ពោលរួចគេក៏ដើរចេញទៅស្របទឹកភ្នែកមួយតំណក់ស្រក់មក... ។

____

អ៊ុនវ៉ុនដើរចូលមកដោយគ្មានសម្លេងបន្ទាប់ពីយំច្រើនដងមកហើយ... គេដើរចូលទាំងមិនសម្លឹងមើលមុខសម្បកកាយនៅសល់របស់ប្អូនស្រីតែម្នាក់..ដោយប្រាកដខ្លួននៅខាងក្រោយខ្នងប្អូនថ្លៃ...

« សំបុត្រនាងផ្ញើរយើងទុកអោយឯង » គេហុចសំបុត្រនោះរួចក៏ដើរចេញទៅ បើទៅយូរខ្លាចថាគេនិងកាត់ចិត្តពីប្អូនមិនបាន...នាងស្លាប់ហើយ..នាងបានសម្រាកហើយ..ក៏គួរសម្រាកអោយនាងសុខចុះគេជាបងប្រុសមិនអាចនិងទន់ជ្រាយពេកទេ ខណៈដែរមានបន្ទុកមើលថែប៉ាម៉ាក់ដោយមិនមានវត្តមានប្អូនតទៀត ។ ជុងហ្គុកក្ដាប់សំបុត្រជាប់ដៃ...នាងប្រហែលជាសរសេរវាទុកយូរហើយ..ហើយក៏ដឹងថានិងត្រូវចាកចេញ...ម្ដេចនាងក៏សន្យា..សន្យាធ្វើអោយគេស្លាប់ចិត្ត..ដែលបង្ហើយស្រែកទាមទារព្រលឹងនាងមកវិញ ។

____

« គូកម្ម » ♥️ (completed )Où les histoires vivent. Découvrez maintenant