ភាគទី៥៥

707 28 0
                                    


7ខែក្រោយមក....

« ហ្ហាា...អួយយ..អ្ហឹកក » គំរប់ខែកើតអ្នកជាម្ដាយដេកលើគ្រែ ក្នុងបន្ទប់សម្រាលដោយមានគ្រូពេទ្យទ័ព្ធជុំវិញ រួមទាំងបុរសជាស្វាមីផង ដែលគេពាក់អាវពណ៌ផ្ទៃមេឃពាក់ម៉ាស់និងស្បោងសម្រាប់គ្របក្បាល ដោយចាប់ប្រអប់ដៃប្រពន្ធ និងម្ខាងទៀតជូតញើសអោយប្រពន្ធ ។

« អ្នកម៉ាក់ ប្រឹងបន្ដិចទៀត កូនកើតឥលូវហើយ » គ្រញពេទ្យជួយទប់ពោះខាងលើនិងរុញតិចៗ ... ដោយអោយប្រឹងព្រោះទារកចេញក្បាលមកបន្ដិចម្ដងហើយ ។

« ឈឺណាស់...ជុង..អ្ហឹកកៗៗៗ » យ៉ុងជី ប្រឹងឡើងបែកញើសជោគ បបូរមាត់ស្វាយស្លៀច ឯដៃក៏ខ្ញាំច្របាច់ប្រអប់ដៃមាំជាប្ដីខ្លាំងរហូតដល់គេរបកចេញឈាមរឹម ... តែគេមិនបានចាប់អារម្មណ៍ខ្វល់ឡើយក្រៅពីប្រពន្ធ ។

« ទ្រាំណាអូន...កូនយើង...កូនជិតកើតហើយ..បងនៅទីចាំជាមួយអូនហើយ » ជុងហ្គុកអោនថើបលើថ្ងាស់ជោគជាំដោយតំណក់ញើសរបស់ប្រពន្ធ ខណៈក្នុងចិត្តទាំងភ័យ ខ្លាចលាយលំគ្នា បើអាចគេនិងឈឺជំនួសនាង និងលំបាកជំនួសនាង បើអោយឈរមើលប្រពន្ធឈឺបែបនេះដូចចាក់សម្លាប់គេទាំងរស់យ៉ាងអីចឹង ។ យ៉ុងជីដងដង្ហើមញាប់ៗ ព្រមទាំងដង្ហក់រាល់ពេលដែលប្រឹង ...ដើម្បីកូន៕

« អ្នកម៉ាក់...ប្រឹងណា..១..២..៣ » គ្រូពេទ្យអោយសញ្ញាដោយលើកដៃរាប់... ឯអ្នកម្ដាយក៏ដកដង្ហើមវែងៗហាក់ជាត្រៀមស្រាច់រួចហើយ ។

« អ្អាា...អ្ហឹម... » នាងញើតពើងខ្លួនប្រឹងឡើងខ្សត់ទៅហើយ...

« ទឺតត » សម្លេងចង្វាក់បេះដូងក៏កាន់តែខ្សោយសឹងតែរាបស្មើទៅហើយ... យ៉ុងជីនាងទន់ដៃជើងបាត់មាត់ករឈឹង..ហាក់ដូចទាញព្រលឹងអ្នកជាប្ដីទាំងរស់...ពេលដែលឃើញប្រពន្ធខ្លួនបែបនេះ ។

« ជី...អ្ហឹក..អ្នកគ្រូពេទ្យ..ប្រពន្ធខ្ញុំនាង... » គេសម្លឹងមើលនាងទាំងទឹកភ្នែកស្រក់... ឯដៃរបស់នាងក៏ទន់ទៅរហូតគេភ័យ..ខ្លាំងណាស់ ។

« សូមលោកចេញទៅខាងក្រៅ...បេះដូងអ្នកម៉ាក់មិនប្រក្រតីទេ...ខាងយើងសូមធ្វើការសង្រ្គោះបន្ទាន់ » ចប់ប្រយោគគ្រូពេទ្យម្នាក់ក៏មករុញគេចេញទៅខាងក្រៅ...ឯពេទ្យផ្សេងទៀតក៏ញាប់ដៃញាប់ជើងទាញឧបករណ៍មកសង្រ្គោះ..., ខ្សែភ្ជាប់ទៅនឹងម៉ាសុីននៃចង្វាក់បេះដូងមានរណីងរណោងច្រព័ន្ធគ្នាជាច្រើនខ្សែភ្ជាប់និងដើមទ្រូង...មាត់ត្រូវបំពាក់ដោយអុកសុីសែនជំនួយ...,

« គូកម្ម » ♥️ (completed )Onde histórias criam vida. Descubra agora