ភាគទី៤២:នៅមានមុខហៅនាងថាប្រពន្ធទៀតឬ??

685 27 0
                                    



     ងឺតត .....

សំណូរហ្រ្វាំងឡានឈប់ខាងមុខផ្ទះមុនកាយសង្ហាចុះមករួចសំដៅចូលផ្ទះ ខណៈជ្រួញជញ្ជើមពេលមកដល់ក៏ស្ងាត់ជ្រងំ !!

« អាគុក !! » នាយសង្ហាថេយ៉ុងបោះជំហានវែងឡើងជណ្ដើរទៅមិត្ត !! ពីល្ងាចទៅរកនៅក្រុមហ៊ុនលេខាប្រាប់ថាមិនមកធ្វើការ ក៏មករកនៅផ្ទះតែម្ដង ។
« ហុឺស អាចង្រៃ !! » មកដល់ខាងលើ ដោយបន្ទប់មិនបានបិទទ្វារឡើយធ្វើអោយឃើញដែលអាមិត្តចង្រៃនេះកំពុងដេកដែលមានស្រីផ្សេង ទើបអត់មិនបាននិងជំទាលហើយហក់ទៅវៃ !!

« ដឹប*  អ្អាកក់ » ថេយ៉ុងមិនបានវៃឡើយគឺទាញអោយធ្លាក់ពីលើពូក ហើយស្រីរបស់មិត្តបើកភ្នែកមកទាំងភិតភ័យព្រោះគេសម្លក់នាងដូចចង់កាច់កបំបាក់ចោល !!
« មើលស្អីទៀតមេចមិនទៅ » ថេយ៉ុងសម្លុតខ្លាំងធ្វើអោយនាងភ័យទើបក្ដោបភួយអោនរើសខោអាវស្លៀករួចរត់បាត់ មិននៅទៀតឡើយ គួរអោយខ្លាចជាងខ្មោចទៅទៀត ៕

« កើតស្អីវើយ » ជុងហ្គុកអង្អែលចង្កេះតិចៗ ហើយក្រោកឡើងទាញអាវឃ្លុំមកពាក់សម្លឹងមុខមិត្តទាំងខឹង កើតឆ្កួតស្អីមកទាញអោយធ្លាក់នៀកថ្លោះចង្កេះហើយក៏មិនដឹង ។
« អាថោកទាប ឯងយកស្រីមកដេកផ្ទះមិនខ្លាចប្រពន្ធឯងនាងខូចចិត្តទេឬ ?? » គួរអោយខឹងជំនួសនាងណាស់ ។
« ហុឹស!! ខូចចិត្តឬ ស្មើនេះប្រហែលកំពុងដេកជាមួយសាហាយផងមិនថា » គេសើចដើមករ នឹកហើយក្ដៅចិត្តណាស់បើឃើញផ្ទាល់បាញ់បំបែកក្បាលទាំងពីរអោយងាប់ជាមួយគ្នា ។

« ស្អីគេ និយាយឆ្កួតអី » អ្នកស្ដាប់ឈួលក្ដៅជំនួសចេះមកចោតមនុស្សស្លូតត្រង់ទៅរួច នាងជាប្រពន្ធហេតុអ្វីមិនអោយតម្លៃខ្លះផង ដែលចង់ដៀលតាមចិត្តនោះ មាត់និងអត់មិនបាននិងដាល់អោយបែក !!! ថេយ៉ុងដាល់មួយដៃចំមាត់ឆ្កែរបស់គេ ធ្វើអោយដួលទៅការ៉ូ ។
« នាងជាប្រពន្ធឯងណាអាចង្រៃ ផ្ដល់កិត្ដិយសអោយនាងខ្លះផង » ថេយ៉ុងស្រែកកំហគ់ដាក់មិត្ត មិនឃើញនិងភ្នែកផងចេះមកនិយាយអោយញែតថានាងមានសាហាយចុះគេវិញ មានមើលខ្លួនឯងទេ !!

« យ៉ាងមិចខឹងជំនួសណាស់ ឯងគិតស្អី ឯងស្រលាញ់នាង ? » ជុងហ្គុកដាក់ចំកណ្ដាលមុខ មែនហើយគេស្រលាញ់នាងមកទល់ពេលនេះនៅមិនទាន់ភ្លេចឡើយ តែបង្ខំចិត្តដើរចេញព្រោះម្នាក់នោះជាមិត្តដែលជាប្ដីនាង ៕
« អាចោរម្សៀត » ថេយ៉ុងដាល់មួយដៃទៀតមុនដើរចេញទៅ តែក៏ត្រូវឈប់ពេលលឺសម្រឹបទឹកហូរហើយតាមដើរប្រភពសម្លេង ដោយចូលបន្ទប់ក្បែរនោះ !! គេបើកភ្នែកធំៗភ្ញាក់ផ្អើលពេលសម្លឹងប៉ះចំរាងកាយតូចលិចក្នុងអាងទឹកក្រហម ហើយរហ័សរត់ទៅស្រង់នាងឡើង !!

« គូកម្ម » ♥️ (completed )Where stories live. Discover now