Min Bank ______
Taehyung បើកឡានជូន Jimin ទៅ
ធនាគារជាកន្លែងដែលគេធ្វើការហើយ Jungkook ក៏ធ្វើនៅទីនោះដែល វាជាធនាគាររបស់ Yoongi
«ល្ងាចបងមកទទួលណា»Taehyung ថើប ថ្ងាស់រាងតូចមួយដង្ហើមមុននឹងនិយាយទៅកាន់រាងតូច
«អូនដឹងហើយ បើកឡានប្រយ័ត្នប្រយែងផងពេលទៅដល់ផ្ញើសារមកអូនផង»Jimin ញញឹមនឹងផ្ដាំផ្ញើមនុស្សជាទីស្រលាញ់ ធ្វើអោយ
មនុស្សមាឌមាំញញឹមក្រោយលឺសម្ដីរបស់រាងតូច
«បាទ បងដឹងហើយទៅធ្វើការទៅប្រយ័ត្នយឺត Yoongi hyung បន្ទោស»Taehyung និយាយលេងសើចដាក់រាងតូច
«បាទ អូនទៅហើយ»Jimin ចុះពីឡាននឹងដើរចូលទៅក្នុង ក្រុមហ៊ុនបាត់ Taehyung ឃើញហើយក៏បើកទៅក្រុមហ៊ុនរបស់ខ្លួនបន្ត
Jimin ដើរចូលក្នុងតាមធម្មតា តែថ្ងៃនេះមើលទៅចម្លែក ព្រោះបុគ្គលិកខ្លះមើលមកគេមិនដាក់ភ្នែក
«Jungkook សួស្ដី»Jimin ញញឹមស្រស់ដាក់ Jungkook
«Morning hyung យ៉ាងម៉េច គ្រាន់បើឬនៅ Hyung »Jungkook សួរទាំងបារម្ភព្រោះកាល ពីម្សិលមិញ Jimin ស្រាប់តែសុំចេញមុនម៉ោងទឹកមុខស្លេកស្លាំងគេបារម្ភសឹងអី
«មិនអីទេ Hyung គ្រាន់បើជាងមុនហើយ»Jimin ញញឹមទៅកាន់ប្អូនប្រុសនឹងចូលទៅតុធ្វើការរបស់ខ្លួន
«និយាយចឹង hyung បានទទួលសំបុត្រការរបស់ Jhope hyung ឬនៅ»Jungkook សួរទៅ Jimin ព្រោះយប់មិញគេលឺ NamJoon និយាយពីសំបុត្រមង្គលការរបស់ Hoseok
«នៅទេ ប្រហែលជាគាត់មិនទាន់ហៅទេ ដឹង»Jimin
«អរបាទ»Jungkook ងក់ក្បាលតិចៗនឹងងាកមកធ្វើការវិញ
«និយាយចឹង Jhope hyung នឹង Soobin គេរៀបការហើយ ចុះឯងនឹង NamJoon hyung នោះ»Jimin និយាយញោះអោយ Jungkook
«អីយ៉ា hyung កុំនិយាយរឿងនឹងមើល៎ NamJoon Hyung មួយថ្ងៃៗគិតតែពីការងារគ្មានខ្វល់ខ្ញុំទេ»Jungkook ពេបមាត់និយាយទាំងអន់ចិត្តព្រោះ NamJoon មិនសូវមានពេលអោយគេទេ យប់ឡើងនិយាយទូរស័ព្ទបន្តិចក៏ដេករាងខ្លួន
«កូនទន្សាយនេះកុំធ្វើមុខចឹងមើល ជូនកាលគាត់អាចនឹងហត់នឹងរឿងការងារ ក្រែងមួយរយះមុនឃើញមកទទួលនឹងជូនមករហូតតើមែនទេ»Jimin និយាយទៅកាន់ Jungkook ព្រោះតែក្មេងខ្លះទម្លាក់ទឹកមុខអន់ចិត្ត
YOU ARE READING
ប្អូនប្រុសសំណព្វចិត្ត🍁💜(complete ✔)
RomanceKim Teahyung X Park Jimin ស្នេហារវាងបងប្អូនប្រុសសាច់ឆ្ងាយមួយគូរ💜
