Jiminអង្គុយនៅលេីទោងខាងក្រោយផ្ទះមេីលទឹកសមុទ្រយ៉ាងស្ងៀមស្ងាត់ម្នាក់ឯង បន្តិចក្រោយមកក៏មានអ្នកណាម្នាកមកយោលទោងរបស់គេអោយទៅមុខតិចៗ
«មកអង្គុយស្ងាត់ៗនៅទីនេះសោះខំតាមរក»Taehyung យោលទោងដែលរាងតូចអង្គុយតិចៗនឹងនិយាយដាក់គេ
«hyung គ្រាន់តែចង់អង្គុយស្ងាត់ៗម្នាក់ឯងដេីម្បីគិតរឿងខ្លះនឹងណា»Jimin ងេីយសម្លឹងមុខសង្ហារទាំងញញឹមស្រាលដាក់
«ជុប៎....មានរឿងអីនិយាយជាមួយខ្ញុំបានកុំទុកក្នុងចិត្តម្នាក់ឯងអី»Taehyung អោនថេីបថ្ងាស់រាងតូចបន្តិចនឹងនិយាយទៅកាន់គេទាំងញញឹម
«Tae »Jimin បែក្រោយនឹងសូកដៃទៅអោបចង្កេះមាំនឹងដាក់ក្បាលលេីពោះរបស់រាងក្រាស់ហេីយក៏បិតភ្នែកយ៉ាងស្ងៀមស្ងាត់
«ខ្ញុំមិនចង់អោយ hyung លាក់វាទុកក្នុងចិត្តតែម្នាក់ឯងទេ ខ្ញុំចង់អោយ hyung ចែករំឡែកវាជាមួយខ្ញុំ»Taehyung អង្អែលសក់រាងតូចថ្នមៗ
«hyung ហត់ណាស់ Tae ដឹងទេ»Jimin ងេីយសម្លឹងមុខរបស់រាងក្រាស់ទាំងទឹកមុខ ពេញដោយទុក្ខកង្វល់
«ប្រាប់ខ្ញុំមកតេីខ្ញុំអាចជួយអ្វី hyung បានខ្លះទេ»Taehyung ដាក់ខ្លួនអង្គុយលេីទោងក្បែររាងតូចដៃក៏ក្រសោបដៃតូចទន់របស់រាងតូចជាប់
«ដឹងទេកន្លងមក hyung មិនដែលទទួលបាន ក្ដីស្រលាញ់ពីប៉ាដូចជាក្មេងដទៃទេ ពេលដែល hyung ឃេីញក្មេងដទៃមានប៉ាមកទទួលពេលចេញពីសាលា hyung ពិតជាច្រណែនគេណាស់»Jimin អោនមុខចុះទឹកភ្នែកហូរ រហាមចិត្តនឹងច្រណែននឹងកូនគេដែលមានប៉ាចំណែកខ្លួនបែជាមិនមានដូចគេ អារម្មណ៍បែប នេះគ្មានអ្នកណាយល់ក្រៅពីគេទេ
«hyung កុំពិបាកចិត្តអី ពេលនេះ hyung មានអ៊ុំស្រីខ្ញុំនឹងប៉ាម៉ាក់របស់ខ្ញុំដែលស្រលាញ់ hyung ហើយតើ»Taehyung ញញឹមស្រាលទាញកាយតូចអោយផ្ដេកក្បាលលើទ្រូងរបស់ខ្លួននឹងអង្អែលស្មាគេតិចៗ
«Tae សន្យាណាថាមិនបោះបង់ hyung ចោល ហើយមិនក្បត់ hyung ទៅយកមនុស្សស្រីវិញ»Jimin និយាយទាំងដៃអោបចង្កេះរបស់ Taehyung ជាប់
«ហឹស hyung មិនបាច់អោយខ្ញុំសន្យាទេ ខ្ញុំក៏ត្រូវតែបែបនឹងស្រាប់ហើយ ខ្ញុំស្រលាញ់ hyung សន្យាមិនក្បត់អោយ hyung ឈឺចាប់ទេ»Taehyung អោបកាយតូចណែនពេញដោយក្ដីស្រលាញ់នឹងញញឹមស្រាល គេគ្មានថ្ងៃធ្វើអោយអ្នកនៅក្នុងរង្វង់ដៃនេះឈឺចាប់ឡើយព្រោះ ក្ដីស្រលាញ់ដែលគេមានអោយទៅរាងតូចវាពិតជាជាក្ដីស្រលាញ់ស្មោះត្រង់មិនមែនបោកប្រាស់ឬស្រលាញ់តែមួយឆាវឡើយ
YOU ARE READING
ប្អូនប្រុសសំណព្វចិត្ត🍁💜(complete ✔)
RomanceKim Teahyung X Park Jimin ស្នេហារវាងបងប្អូនប្រុសសាច់ឆ្ងាយមួយគូរ💜
