Part 16

1.1K 89 2
                                        


«ម៉េចក៏និយាយបែបនេះដាក់ប្អូនបែបនឹង Jimin »សំឡេងចំណាស់មួយបន្លឺឡើងតាមដោយម្ចាស់សមីខ្លួនក៏ដើរចូលមកដូចគ្នានោះគ្មានអ្នកណាក្រៅពីលោក Park ប៉ាបង្កើតរបស់ Jimin ឡើយ ដែលដើរមកជាមួយនឹងប្រពន្ធថ្មី ហើយ Jieun គឺជាកូនក្រោយរបស់ប្រពន្ធក្រោយនោះឯង

«ហេតុអីនិយាយមិនបាន បើខ្ញុំអត់មានប្អូនស្រីពិតមែន»Jimin តបទៅវិញធម្មតាគ្មានគិតថានេះជាឪពុករបស់គេឡើយ

«បង បងមើលសម្ដីកូនប្រុសចុះសង្ស័យតែម្ដាយគ្មានពេលប្រដៅទេ»Soji ដែលត្រូវជាប្រពន្ធចុងរបស់លោក Park និយាយមើលងាយ Jimin នឹងអ្នកស្រី Park

«ខ្ញុំថាអ្នកស្រីនឹងកូនស្រីអ្នកទៅវិញទេដែលគ្មានអ្នក ប្រដៅនោះ ព្រោះទាំងសម្ដីនឹងចារឹតនិយាយស្ដីចេញមកដូចអ្នកមិនដែលចូលសាលាឬទទួលបានការអប់រំផ្នែកសិលធម៌ឡើយ»Jimin តបទៅវិញផាំងដាក់
កណ្ដាលមុខរបស់ អ្នកស្រី Soji នឹងនាង Jieun ធ្វើអោយពួកគេខឹងយ៉ាងខ្លាំង

«អាយ៎ Park Jimin ឯងហ៊ានថាអោយយើងមែនទេ»Jieun ស្ទុះទៅចង់ទះកំផ្លៀង Jimin តែក៏ត្រូវស៉ីមួយកាំផ្លៀងរបស់អ្នកស្រី Park វិញ

ផាច់

«អួយ៎»Jieun ក្ដោបក្រហមងំនឹងងាកមកសម្លក់លោកស្រី Park ទាំងខឹង

«Jieun »Mrr Park នឹង អ្នកស្រី Soji រត់មកទាញកូនស្រីចេញឆ្ងាយពីពួកគេ

«នេះអូនជ្រុលពេកហើយ»Mrr Park ងាកមកដំឡើងសំឡេងដាក់លោកស្រី

«ជ្រុលអីទៅ ខ្ញុំកាពារមិនអោយសត្វវាមកខាំកូនខ្ញុំតើ មានខុសឯណា»Mrs Park លើកចិញ្ចើមនិយាយ
ដាក់លោក Park វិញទាំងញញឹម

«នែ៎អ្នកបងម៉េចក៏និយាយបែបនេះ»Soji ខឹងជំនួសកូនស្រីទើបស្រែកដាក់លោកស្រី Park វិញ

«និយាយមិនបាន! មាត់ខ្ញុំតើ ហើយម្យាងទៀតអត់
សុជីវធម៌ទេឬបានជាចូលផ្ទះអ្នកដទៃដោយគ្មានការអនុញ្ញាត្តបែបនេះ»Mrs Park ដាក់ទៅវិញទាំងស្នាមញញឹម

«គឺបងចង់មកនិយាយជាមួយ Kim រឿងដែលធ្លាប់សន្យា»Mrr Park

«រឿងអីយើងដូចជាមិនបានសន្យាអីឡើយ»Mrr Kim តបទៅវិញទាំងសម្លត់ព្រោះគេស្អប់ដោយសារតែគេទើបធ្វើអោយបងស្រីរបស់គេឈឺចាប់បែបនេះ

ប្អូនប្រុសសំណព្វចិត្ត🍁💜(complete ✔)Where stories live. Discover now