ពួកគេកំពុងអង្គុយញាំអីជាមួយយ៉ាងសប្បាយ ម្នាក់ៗនិយាយពីនេះពីនោះមិនចេះអស់ព្រោះតែមិនងាយបានជួបគ្នា យូៗបានជុំគ្នាម្ដងតែចឹងឯង
«កុំផឹកច្រេីនពេកអី Tae »Jimin និយាយហាមពេលឃើញស្វាមីរបស់ខ្លួនលើកដាច់ៗរហូត មិនចង់អោយផឹកច្រើនទេព្រោះពួកគេត្រូវបើកឡានទៅផ្ទះវិញផ្លូវឆ្ងាយផងផឹកច្រើនមិនល្អទេ
«កុំបារម្ភអី Minnie បងមិនស្រវឹងទេ»Taehyung និយាយទាំងញញឹមស្រទន់
ដាក់រាងតូចមុខរបស់គេក្រហមភ្នែកព្រឹមៗព្រោះតែគេចាប់ផ្ដើមស្រវឹងតិចៗហើយ
«មែនហើយ Jimin កុំបារម្ភអីយូៗបានផឹកជុំគ្នាម្ដងតើ»Yoongi និយាយឡើងទាំងសំឡេងស្រវឹងទៅកាន់ Jimin
«មែនហើយ Jimin កុំបារម្ភទៅមើល»NamJoon បន្តពីលើសម្ដីរបស់ Yoongi នឹងលើកស្រាផឹកបន្ត
«តែយើងត្រូវបើកឡានទៅវិញណា Hyung ទីនេះឆ្ងាយពីក្រុងខ្ញុំខ្លាចវាមិនល្អសម្រាប់ការធ្វើដំណើររបស់ពួកយើង»Jimin លើកហេតុឡើងដើម្បីអោយពួកគេស្ដាប់បានបន្តិច ព្រោះតែបារម្ភពីសុវត្តិភាពរបស់គ្រប់គ្នា
«កុំបារម្ភទៅមើល»Hoseok និយាយទាំងញញឹមដាក់ Jimin
«តែអូនថា Jimin និយាយត្រូវណាពួកយើងចេញមកឆ្ងាយពីក្រុងណាស់ពួកបងកុំផឹកច្រើន ពេកអី»Jin ក៏និយាយឡើងគេក៏បារម្ភដូច Jimin ចឹង
«NamJoon បើបងស្រវឹងចាំអូនអ្នកបើក»Jungkook ចាប់ដៃរបស់ NamJoon នឹងទាញយកសោឡាននឹងកាបូបលុយមកទុកនឹងខ្លួន
«បាទអូនសម្លាញ់»NamJoon ញញឹមស្រទន់ដាក់ Jungkook
«មែនហើយបើពួកបងស្រវឹង ពួកអូនបើកទៅ»Hoseok ងាកប្រាប់ទៅសំណព្វចិត្តដែល កំពុងមើលមកគេភ្លឹះៗម៉ក់ៗ
«បាទ»Soobin អត់ដឹងឆ្លើយថាម៉េចក៏យល់ព្រមតែម្ដងទៅ
«ឃើញទេ Minnie ពួកគេមិនបានហាមទេ ចឹងអូនកុំហាមអីណា»Taehyung ចាប់ដៃរបស់រាងតូចនឹងធ្វើមុខកំសត់ដាក់ទើបអោយ Jimin អន់ចិត្តបន្តិច
ESTÁS LEYENDO
ប្អូនប្រុសសំណព្វចិត្ត🍁💜(complete ✔)
RomanceKim Teahyung X Park Jimin ស្នេហារវាងបងប្អូនប្រុសសាច់ឆ្ងាយមួយគូរ💜
