Part 24

1K 75 2
                                        


       Taehyung ចុះមកក្រោមទាំងកំហឹងគេកាន់អាវដែលដាច់ខ្ទិចនោះមកជាមួយនឹងស្រែកហៅអ្នកបម្រេីមកគ្រប់គ្នា

«Moji នៅឯណា»Taehyung សំឡេងរបស់នាយលឺស្ទេីតែបែកផ្ទះទៅហេីយនឹងស្រែករក Moji ទឹកមុខរបស់គេគួរអោយខ្លាច

«ពួកខ្ញុំមកហើយអ្នកប្រុស»អ៊ុំ Jin នឹងកូនស្រីនាំគ្នាដើរចូលមកឈរជុំគ្នាជាមួយអ្នកបម្រើផ្សេងទៀត

«Moji នេះជាស្អីហាស៎»Taehyung ទាញអាវពីដៃរបស់ Jimin គប់ទៅលេីមុខរបស់ Moji ទាំងខឹង

«ខ្ញុំ.....ខ្ញុំមិនដឹងទេអ្នកប្រុស»Moji តបទៅរាងក្រាស់ទាំងញ័រមាត់ព្រោះភ័យពេលនេះគេចាប់បាន

«មិនដឹង?នាងប្រើពាក្យមិនដឹងបានយ៉ាងម៉េច បើនាងមានតួនាទីរៀបចំបន្ទប់របស់យើងនឹង Jimin នាងនិយាយថាមិនដឹងបានយ៉ាងម៉េចហាស៎»Taehyung ស្រែកដាក់នាងទាំងឡើងប៉ោងសរសៃ ក គេខឹងនឹងស្រីម្នាក់ស្ទើតែលើក ដៃទះមុខមិនដឹងអីនាងបាត់ទៅហើយដោយយល់ថាជាស្រីទេ

«Tae បានហើយ»Jimin ចូលមកឃាត់ដើម្បីកុំអោយ Taehyung និយាយស្ដីមិនល្អដាក់នាងទៀត ព្រោះគេអាណិតពេលឃើញនាងឈរអោនមុខចុះបែបនេះ

«ហឹកៗខ្ញុំមិនដឹងពិតមែនលោកប្រុស»Moji ខំសម្ដែងលេងយកទឹកភ្នែកមកបោកថានាងពិតជាមិនដឹងរឿងធ្វើអោយគ្រប់គ្នាជឿថានាងពិតជាមិនបានធ្វើពិតមែន តែស្ដាយវាមិនបានធ្វើអោយ Taehyung ជឿលើទឹកភ្នែកក្លែងក្លាយរបស់នាងអីបន្តិច

«Tae នាងអាចនឹងមិនដឹងពិតមែន អូនថាកុំរករឿងនាងអី»Jimin ចូលទៅចាប់ដៃរបស់
ស្វាមីទាំងទឹកភ្នែកនៅតែហូរដដែល គេមើលដឹងថានាងកុហុសតែ គេមិនចង់អោយមានរឿងច្រើនជាងនេះ

«Jimin អូន»Taehyung មើលរបស់រាងតូចទាំងឆ្ងល់នេះ Jimin មិនអោយគេរករឿង នាងបានយ៉ាងម៉េច

«លោកប្រុស Moji អាចនឹងមិនដឹងពិតមែនណាលោកប្រុសខ្ញុំសុំកុំដាក់ទោសនាងអី»អ៊ុំ Jin និយាយការពារនាងថែមទាំងសុំអង្វរ កុំអោយ
ដាក់ទោសកូនរបស់ខ្លួនទៀត

«បានហើយបំបែកគ្នាចុះ»Jimin ងាកទៅនិយាយជាមួយអ្នកបម្រើគ្រប់គ្នាមុននឹងអោនរើសអាវក្បែរដែលជ្រុះក្បែរ ជើងរបស់ Moji មកកាន់ហើយក៏ឡើងទៅលើបាត់

ប្អូនប្រុសសំណព្វចិត្ត🍁💜(complete ✔)Where stories live. Discover now