Episode 20: ការពិតដែលកាន់តែខិតជិតមកដល់

442 23 0
                                    

[Soo Ah POVs]
ដើមឡើយវត្តមានមនុស្សម្នាក់នេះបានបាត់ពីពិភពលោករបស់ខ្ញុំយូរណាស់មកហើយ ហេតុអីក៏គេត្រឡប់មកវិញ? ហេតុអីត្រូវតែជាទីនេះ កន្លែងនេះ?គេជាស្រមោលខ្មៅនៃជីវិតខ្ញុំ ។រយៈពេលយូរយ៉ាងនេះទៅហើយ ហេតុអ្វីក៏នៅតាមមកចងកម្មពៀរនិងគ្នាទៀត?

ស្នាមសាក់នៅនឹងដៃរបស់គេ ទោះបីខ្ញុំបាត់បង់ការចងចាំក៏ខ្ញុំគ្មានថ្ងៃបំភ្លេចវាបានឡើយ ដៃមួយគូនេះហើយជាអ្នកធ្វើឱ្យខ្ញុំមកដល់ទីនេះ ធ្វើឱ្យគ្រួសារខ្ញុំលែងបាននៅជួបជុំគ្នាហើយក៏មិនដឹងថាថ្ងៃក្រោយនៅមានឱកាសឬអត់ដែរ។

មិនខុសទេ! គឺគេម្នាក់នោះ បុរសម្នាក់ដែលបានចាប់ចំរិតខ្ញុំកាលពីជាង១០ឆ្នាំមុន...

ពេលនេះខ្ញុំត្រូវបានគេចងភ្នែកជិតជាមួយនឹងកំណាត់ពណ៌ខ្មៅ ខ្ញុំមើលផ្លូវមិនឃើញក៏និយាយមិនបាន ព្រោះមាត់ក៏ត្រូវបិទស្កុតជាប់ ដៃនិងជើងក៏ត្រូវចងជាប់ដូចគ្នា។ ខ្ញុំស្ងៀមស្ងាត់ព្រោះដឹងថាទោះបីជាឡូឡាបានត្រឹមតែធ្វើឱ្យពួកវាសម្លាប់ខ្ញុំកាន់តែលឿនប៉ុណ្ណោះ។ ខ្ញុំព្យាយាមរាវរកទូរសព្ទរបស់ខ្លួនឯងនៅហោប៉ៅខាងក្រោយដើម្បីបើកGPS ។ធ្វើបែបនេះ Jungkookនឹងរកខ្ញុំឃើញ ប៉ុន្តែខ្ញុំបានត្រឹមតែស្ទាបហោប៉ៅទទេព្រោះទូរសព្ទប្រហែលជាជ្រុះបាត់តាំងពីពេលពួកវាចាប់ខ្ញុំឡើងឡានម្ល៉េះ។

សំណួរជាច្រើនបានលេចឡើងក្នុងខួរក្បាលរបស់ខ្ញុំពេលដែលខ្ញុំព្យាយាមនៅស្ងាត់ម្នាក់ឯង

ហេតុអីគេជាមនុស្សតែម្នាក់ទៅកើត? ប៉ុន្តែវាក៏មិនអាចឡើយដែលមនុស្ស២នាក់មានសាក់ដូចគ្នាបេះបិទ ឬមួយពួកគេមានជាក្រុម? មិនត្រូវទេកាលនោះអ្នកដែលចាប់ខ្ញុំនិងអ្នកដែលនៅយាមខ្ញុំគួរតែជាក្រុមតែមួយ តែជាក់ ស្តែងមនុស្សបីនាក់ផ្សេងទៀតគ្មានសាក់លើដៃឡើយ។វាគួរតែជាសញ្ញាសម្គាល់ផ្ទាល់ខ្លួនមិនមែនបក្សពួកឡើយ។

តែលើកនេះមានមូលហេតុអ្វីដែលធ្វើឱ្យគេចាប់ខ្ញុំ? តាមអត្ថន័យក្នុងសំបុត្ររបស់បងប្រុស ប៉ាបានប្រគល់ភស្តុតាងគ្រប់យ៉ាងឱ្យទៅវាហើយ ខ្ញុំក៏រត់រួចខ្លួនបាត់ដំណឹងច្រើនឆ្នាំ ទោះបីពួកវាចង់សម្លាប់បំបិទមាត់ ចង់ស៊ើបរកខ្ញុំក៏គ្មានប្រយោជន៍ដែរព្រោះប្រវត្តិរបស់ខ្ញុំត្រូវលុបបាត់ដានគ្មានសល់ឡើយ។មនុស្សម្នាគ្រាន់តែស្គាល់ខ្ញុំថាជាកូនស្រីដែលត្រូវត្រកូលLeeរើសមកចិញ្ចឹមហើយខ្ញុំបានបាត់បង់ការចងចាំទាំងអស់។

Mysterious love(slow update)Where stories live. Discover now