Episode 16 2/2 I told you she is mine

712 38 1
                                    

អានឱ្យដល់ចប់ណា៎!

[Shanghai,China]

[សាលប្រកួត ម៉ោង៩:៣០នាទី]

ថ្ងៃប្រកួតទីបំផុតក៏បានចូលមកដល់ ថ្ងៃនេះខ្ញុំបានចេញដំណើរទៅទីតាំងប្រកួតតាំងពីគេមិនទាន់រៀបចំឆាកមកម្ល៉េះ។កាន់តែអង្គុយចាំកាន់តែភ័យ ដៃខ្ញុំត្រជាក់ប្រៀបបានដូចទៅនឹងទឹកកក។Jungkookព្យាយាមលួងលោមខ្ញុំតាមគ្រប់វិធី។ពួកយើងរំឭកពីវិធីធ្វើនំខ្លះៗហើយខ្ញុំពិតជាយល់ស្របនឹងសម្តីមួយឃ្លាដែលJungkookបាន និយាយណាស់

«នាងដឹងទេ អ្វីជាគោលបំណងពិតប្រាកដនៃការធ្វើបង្អែម?»

«ចុះលោកវិញ? ហេតុអីក៏លោករៀនធ្វើនំcake?»ខ្ញុំសួរបកទៅគេវិញ

«គឺព្រោះតែវាមានអត្ថន័យពិសេសចំពោះខ្ញុំ ។ខ្ញុំដឹងថាវាមិនមែនជាមុខរបរដែលផ្ដល់ចំណូលច្រើនដល់ខ្ញុំនោះទេ តែបង្អែមជាអ្វីតែម្យ៉ាងដែលធ្វើឱ្យខ្ញុំសប្បាយចិត្ត កាលពីតូចពេលដែលជីវ្ហាវិញ្ញាណរបស់ខ្ញុំមិនទាន់បាត់បង់នៅឡើយខ្ញុំតែងតែខឹងប៉ាខ្ញុំ រាល់ដងខ្ញុំរត់មករកលោកគ្រូ ហើយគាត់ក៏ធ្វើបង្អែមទឹកកកមួយចានឬcupcakeមួយឱ្យខ្ញុំញ៊ាំដោយផ្ទាល់ដៃ គ្រប់យ៉ាងដែលគាត់ធ្វើ ទោះឱ្យខ្ញុំញ៊ាំដប់ចាន មួយរយចាន ក៏ខ្ញុំញ៊ាំអស់ដែរ វាផ្អែមណាស់តែវាមិនទ្រលាន់ ក្រោយមកទើបខ្ញុំរកចម្លើយឃើញ»

«ចម្លើយជាអ្វី?»ខ្ញុំនិយាយកាត់គេព្រោះចង់ដឹងពីហេតុផល

«មានពេលមួយដែលលោកគ្រូធ្វើវិស្សមកាលទៅប្រទេសចិន ខ្ញុំបានសាកល្បងទៅទិញបង្អែមពីខាងក្រៅមកញ៊ាំ តែទោះបីហាងនោះជាហាងល្បីប៉ុណ្ណា គេគ្រប់គ្នាថាឆ្ងាញ់ប៉ុន្មាននាក់ក៏ខ្ញុំញ៊ាំទៅមិនអាចរកឃើញអារម្មណ៍ដូចពេលញ៊ាំនំបស់លោកគ្រូដែរ អ្វីដែលខុសគ្នាមិនមែនជាធាតុផ្សំ តែជាក្តីស្រឡាញ់និងការយកចិត្តទុកដាក់ដែលលោកគ្រូផ្តល់ឱ្យខ្ញុំ នៅពេលដែលខ្ញុំខ្វះក្តីស្រឡាញ់បំផុត គាត់បានផ្តល់ឱ្យខ្ញុំដូច្នេះទើបអារម្មណ៍ខ្ញុំដិតជាប់ចំពោះរសជាតិផ្អែមមួយនោះ ។ដូចនេះនាងក៏ដូចគ្នានៅពេលដែលនាងធ្វើនំcakeក៏ដោយធ្វើបង្អែមអ្វីក៏ដោយ នាងត្រូវចាំថាពួកវាជារបស់ដែលធ្វើឱ្យមនុស្សសប្បាយចិត្តហេតុនេះនាងត្រូវតែប្រើការយកចិត្តទុកដាក់ដែលនាងមានចំពោះអ្នកញ៊ាំដាក់ចូលទៅគ្រប់នំដែលនាងធ្វើទើបវាក្លាយជារសជាតិដែលត្រូវមនុស្សចងចាំ ជារសជាតិដែលផ្អែមពិតប្រាកដ ទោះបីអ្នកណាញ៊ាំវាប៉ុន្មានដងក៏មិនអាចមានអារម្មណ៍ថាធុញឬទ្រលាន់នឹងវាដែរ»Jungkookបាននិយាយចេញនៅពាក្យដែលខ្ញុំធ្លាប់គិតពីមុនមកទាំងអស់ សម្តីគេគ្រប់ម៉ាត់ជាហេតុផលគ្រប់ខដែលខ្ញុំក្លាយជាបេក្ខជនប្រកួតនៅថ្ងៃនេះ។

Mysterious love(slow update)Where stories live. Discover now