Special Extra Part

386 14 5
                                    

នៅអាគារខ្ពស់មួយកន្លែង ក្នុងបន្ទប់ការិយាល័យមួយដែលស្ថិតនៅជាន់ទី២០មើលទៅស្ងប់ស្ងាត់មានតែបុរសម្នាក់វ័យជាងម្ភៃឆ្នាំអង្គុយលើកៅអីវិល នៅទល់មុខតុធ្វើការរបស់គេ។ គេអង្គុយភ្លឹកមិនដឹងថាគិតអ្វី មើលទៅទឹកមុខតឹងតែង កែវភ្នែកបែរជាពោរពេញដោយអារម្មណ៍ម្យ៉ាងដែលពិបាកនិងបរិយាយ។

ខណៈនោះក៏មានបុរសម្នាក់ទៀតមានវ័យកណ្តាលទំនងជាជំនួយការរបស់គេដើរចូលមក

«អ្នកប្រុស អ្វីដែលលោកឱ្យខ្ញុំធ្វើ ពេលនេះត្រៀមរួចហើយ»

«ល្អ! ល្ខោនមួយឆាកនេះគួរតែចាប់ផ្តើមយូរមកហើយ»

«អ្នកប្រុសលោកពិតជាចង់ធ្វើបែបនេះមែនឬ? បើលោកម្ចាស់និងលោកស្រីដឹង គាត់ពិតជាមិនចង់ឱ្យលោកធ្វើបែបនេះឡើយ»

«ខ្ញុំ...គ្រាន់តែសងនៅអ្វីដែលពួកគេធ្វើដាក់ខ្ញុំប៉ុណ្ណោះ លោកក៏មិនគួរភ្លេចដូចគ្នាថាឆ្នាំនោះពួកគេធ្វើយ៉ាងម៉េចដាក់លោក» បុរសអាថ៌កំបាំងនិយាយបកទៅជំនួយការរបស់ខ្លួនវិញ

«ខ្ញុំមិនដែលភ្លេច បើមិនមែនដោយសារពួកគេ ខ្ញុំនិងអ្នកប្រុសគ្មានថ្ងៃនេះឡើយប៉ុន្តែgameនេះបើនៅលេងទៀត តើមនុស្សប៉ុន្មានអ្នកនឹងត្រូវរងគ្រោះ?»បុរសជាជំនួយការនិយាយរួចក៏សម្លឹងមើលទៅស្លាកស្នាមដ៏ធំមួយនៅលើខ្នងដៃរបស់គេ

«បានហើយឈប់និយាយទៅ ដើរមកដល់ចំណុចនេះទៅហើយ ទោះបីចង់បកក្រោយក៏លែងទាន់ហើយ លោកធ្វើការប្រយ័ត្នបន្តិចទៅ មនុស្សដូចជាពួកគេមិនឱ្យយើងចាត់ការដោយងាយឡើយ បើជួបគ្រោះថ្នាក់ត្រូវចាំទុក កុំឱ្យមនុស្សរបស់យើងណាម្នាក់ពលីឱ្យសោះ»

«បាទ!»

«លោកចេញទៅចុះ ខ្ញុំចង់នៅម្នាក់ឯង» បុរសជាជំនួយការក៏ដើរចេញទៅបាត់ រីឯបុសអាថ៌កំបាំងម្នាក់នេះក៏គេងផ្អែកទៅលើកៅអីរបស់គេរួចបិទភ្នែកគិត

«តើខ្ញុំពិតជាខុសមែនឬ? ខ្ញុំមិនគួរតបស្នង មិនគួរស្អប់ពួកគេទេមែនទេ?»

...

Mysterious love(slow update)Where stories live. Discover now