Episode11: Busan

654 39 4
                                    

[Author POVs]

[ព្រឹកព្រលឹម 4:30នាទី]

ឆ្នេរHaeundae ដ៏ស្រស់ស្អាតនឹងស្ងប់ស្ងាត់នាពេលសូរិយារៀបនឹងរះពិតជាធ្វើឱ្យមនុស្សពោរពេញដោយក្តីសោមនស្ស។Soo Ah និងJungkookអង្គុយលើវាលខ្សាច់សស្អាត បណ្តើរ និយាយគ្នាបណ្តើរ និយាយចុះនិយាយឡើងក៏នឹកទៅដល់រឿងដែលកើតពីម្សិលម្ងៃ។

«Boss!តើBossធ្លាប់គិតថាយល់ព្រមនឹងសំណើរប៉ារបស់Bossដែរទេ?»Soo Ahសួរក្រោយពេលដឹងរឿងគ្រប់យ៉ាង

«ពេលនេះមិនធ្លាប់ទេ ហើយក៏មិនអាចដែរ»

«ហេតុអីទៅ?»

«ក្រុមហ៊ុនកខ្វក់របស់គាត់ មិនដឹងថាធ្លាប់ទៅធ្វើបាបមនុស្សអស់ប៉ុន្មាននាក់នោះទេ JC Groupមិនដូចពីមុនទៀតឡើយ ជំនាន់លោកតា អ្វីៗគ្រប់យ៉ាងសុទ្ធតែល្អ ដល់ពេលនេះទំនិញក្លែងក្លាយ រត់ពន្ធខុសច្បាប់អ្វីក៏មាន រឿងអីខ្ញុំត្រូវចូលរួមបំផ្លាញសង្គមជាមួយគាត់នោះ?»

«ចុះសមត្ថកិច្ចមិនអើពើបន្តិចទេឬយ៉ាងម៉េច បើទំនិញខុសច្បាប់ច្រើនម្លឹង?»

«គាត់អាងអំណាចប្រពន្ធចុងគាត់នោះអី ស្រីម្នាក់ នេះមិនធម្មតានោះទេ គេមានបក្សពួកផ្លូវងងឹត ច្រើនណាស់ ដើមឡើយខ្ញុំគិតថាឱ្យតែចូលក្រុមហ៊ុន ខ្ញុំនឹងអាចកែប្រែប៉ាបានដូចដែរលោកតាផ្តាំ តែ...»

«តែយ៉ាងម៉េច?»Soo Ahហាក់ដូចជាចូលសាច់រឿងហើយ

«ដើម្បីការពារតំណែងCEO ឱ្យកូនប្រុសគេ Jeon Sunwook នៅថ្ងៃខ្ញុំសាកល្បងការងារ ស្រីម្នាក់នោះក៏ជួលមនុស្សឱ្យដេញតាមសម្លាប់ខ្ញុំនិងម៉ាក់ ទើបខ្ញុំនាំម៉ាក់គេចមកដល់Busan»

«ហើយហេតុអីបានជាលោកត្រឡប់ទៅវិញ ទាំងដឹងថាមានគ្រោះថ្នាក់?»

«លោកគ្រូប្រគល់ហាងឱ្យមកខ្ញុំ សូម្បីផ្ទះនៅSeoulក៏ជារបស់គាត់ដែរ បើមិនមែនខ្ញុំជាអ្នកមើលថែ តើឱ្យអ្នកណាជាអ្នកមើល? ក្រោយស្ថានការណ៍ធូរស្រាល ខ្ញុំក៏ត្រឡប់ទៅវិញ រស់នៅស្ងប់ស្ងាត់ជាមួយនឹងម៉ាក់ មិនយូរប៉ុន្មានក៏ត្រូវប៉ារកឃើញដដែល»

«ចុះបន្ទាប់មក?»

«ប៉ាជាមនុស្សលោភលន់ គាត់ក៏បង្ខំខ្ញុំឱ្យចុះហត្ថលេខាលើកិច្ចសន្យាការងារ រាប់ដងមិនឈ្នះទៅហើយ មិនស្មានថានៅនាំទុក្ខដល់នាងបែបនេះសោះ»Jungkookនិយាយដោយភាព រអៀសខ្លួន

Mysterious love(slow update)Where stories live. Discover now